កីឡា

អនាគត Ronaldo មិន​ច្បាស់ អតីត​កីឡាករ​ប្រេស៊ីល​ម្នាក់​ ជំរុញ​ឲ្យ United ទិញ Firmino

Kleberson អតីត​ជម្រើសជាតិ​ប្រេស៊ីល ​​បាន​ណែនាំ​ឲ្យ Manchester United ផ្ទេរ​យក​​ខ្សែ​ប្រយុទ្ធ​របស់ Liverpool កីឡាករ Roberto Firmino ក្នុង​រដូវ​ក្ដៅ​នេះ ​ដើម្បី​បំពេញ​កម្លាំង​នៅ​តំបន់​ប្រយុទ្ធ។

United អាច​នឹង​បាត់​បង់ Edison Cavani ខណៈ​សញ្ញា​សួរ​ នៅតែ​​ស្ថិត​លើ​អនាគត​របស់ Cristiano Ronaldo និង Anthony Martial។ Firmino ដែល​កុងត្រា​​នៅ Anfield នៅ​ស្រល់​ប្រមាណ​ជាង ​១២​ខែ​ទៀត ហាក់​មិន​សូវ​បាន​លេង​ឡើយ ​ក្រោម​ការ​ដឹក​នាំ​របស់​លោក Jurgen Klopp នៅ​រដូវ​កាល​នេះ។

ហើយ​អតីត​​ខ្សែ​បម្រើ​ Man Utd កីឡាករ​ Kleberson ជឿជាក់​ថា Firmino មាន​លទ្ធភាព​គ្រប់គ្រាន់​ អាច​ជោគជ័យ​នៅ Old Trafford។ “ស្ទីល​លេង​របស់ Roberto Firmino ស៊ី​ក្នុង​ក្រុម Manchester United។ ជាពិសេស​​របៀប​លេង​របស់​គេ​ នៅ Liverpool។ ប្រសិន​បើ United ចង់​ធ្វើ​ការ​ផ្លាស់​ប្ដូរ គេ​គឺ​ជា​កីឡាករ​ល្អ​ដែល​អាច​ជួយ​បាន។ ជា​ពិសេស​​ចាប់​ដៃ​គូ​ជាមួយ Marcus Rashford និង​ Jadon Sancho នៅ​ស្លាប់​​ប្រយុទ្ធ”។ សម្ដី Kleberson។

Kleberson បាន​ចូលរួម​​ជាមួយ Manchester United កាល​ពី​ឆ្នាំ​២០០៣ ផ្ទេរ​ពី​ក្លឹប​នៅ​ប្រេស៊ីល Atletico Paranaense។ លេង​ក្នុង​លីគ​បាន​២០​ប្រកួត និង​រក​បាន​២​គ្រាប់ ​ក្នុង​រយៈពេល​​២​រដូវ​កាល​នៅ Old Trafford៕ ​Source: Sabay

Most Popular

To Top