អង់គ្លេស៖យោងតាមការចេញផ្សាយពីគេហទំព័រBBC បានប្រាប់ឲ្យដឹងថា ការចាក់សោរការពារមេរោគឆ្លង COVID-19 បានធ្វើឲ្យមានការកើនឡើងការជិះកង់នៅចក្រភពអង់គ្លេស ហើយសកម្មភាពជិះកង់របស់ពួកគេធ្វើឡើងដើម្បីហាត់ប្រាណ និងខ្យល់អាកាសបរិសុទ្ធ។ ទោះជាយ៉ាងណាក៏ដោយ ទិន្នន័យផ្លូវការពីនាយកដ្ឋានដឹកជញ្ជូនក៏បង្ហាញថា អ្នកជិះកង់ជាច្រើននាក់ទៀតបានស្លាប់នៅលើផ្លូវជនបទក្នុងឆ្នាំ២០២០ជាងកាលពី២ ឆ្នាំមុន។ មនុស្ស ៨៩ នាក់បានបាត់បង់ជីវិតនៅលើផ្លូវជនបទកាលពីឆ្នាំមុន កើនឡើងជិត ៥០ភាគរយពីចំនួន៦០នាក់កាលឆ្នាំ២០១៩ ចំណែកឆ្នាំ២០១៨ អ្នកជិះកង់៤៨នាក់បានស្លាប់នៅតាមផ្លូវជនបទ។ នេះគឺទោះបីជាមានយានជំនិះតិចជាងមុនដែលប្រើប្រាស់ផ្លូវជនបទ និងការថយចុះគួរឲ្យកត់សម្គាល់នៃបរិមាណចរាចរណ៍ក្នុងអំឡុងពេលមានការរឹតបន្តឹងនៃជំងឺរាតត្បាត។ NFU Mutual...
ទីក្រុងប៉េកាំង៖ ប្រទេសចិនបានព្រមានថា វ៉ារ្យ៉ង់មេរោគបម្លែងថ្មីរបស់មេរោគ COVID-19 គឺ Omicronដែលរីករាលដាលយ៉ាងឆាប់រហ័សនឹងបង្កឲ្យមានបញ្ហាប្រឈមសម្រាប់ការធ្វើជាម្ចាស់ផ្ទះព្រឹត្តិការណ៍ការប្រកួតកីឡាអូឡាំពិករដូវរងានៅខែកុម្ភៈខាងមុខនៅទីក្រុងប៉េកាំងយោងតាមការចេញផ្សាយពីគេហទំព័រជប៉ុនធូដេ។ ទោះបីជាប្រទេសចិនបានទប់ស្កាត់មេរោគ COVID-19 យ៉ាងទូលំទូលាយនៅក្នុងព្រំដែនរបស់ខ្លួនតាមរយៈការរឹតបន្តឹងការធ្វើដំណើរ និងការចាក់សោរក៏ដោយ ការផ្ទុះឡើងក្នុងស្រុកដែលកើតឡើងដដែលៗទាក់ទងនឹងវ៉ារ្យ៉ង់ Deltaបានធ្វើឲ្យអាជ្ញាធរមានការប្រុងប្រយ័ត្នខ្ពស់។ អ្នកនាំពាក្យក្រសួងការបរទេស Zhao Lijian បាននិយាយថា ខ្ញុំគិតថា វាពិតជានឹងនាំឲ្យមានបញ្ហាប្រឈមនានាដែលទាក់ទងនឹងការការពារ និងការគ្រប់គ្រង ដោយបន្ថែមថា ទីក្រុងប៉េកាំងកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងរបស់អាហ្វ្រិកខាងត្បូងក្នុងការផ្តល់ព័ត៌មានទាន់ពេលលើការប្រែប្រួលនេះ។ លោក...
គ្រូបង្វឹកថ្មីរបស់ក្លឹបបិសាចក្រហម Man UTD លោក Ralf Rangnick នៅមិនទាន់អាចធ្វើការដឹកនាំក្រុមបានជាលើកដំបូងនៅឡើយទោះបីជាបានប្រកាស ជាផ្លូវការទៅហើយក្តីប៉ុន្តែព័ត៌មានចចាមអារ៉ាមជាច្រើនពាក់ព័ន្ធ ទៅនឹងការដោះដូរកីឡាករគឺមានកាន់តែច្រើនឡើង។ ក្នុងចំណោមព័ត៌មានជាច្រើនក្នុងនោះ បើយោងតាមការចេញផ្សាយរបស់ The Bild បានឲ្យដឹងថាក្លឹបបិសាចក្រហម Man UTD នឹងផ្តល់ជាទឹកប្រាក់រង្វាន់ដល់ទៅ ១០លានអ៊ឺរ៉ូជូនគ្រូបង្វឹក អាល្លឺម៉ង់រូបនេះភ្លាមប្រសិនបើគាត់អាច ទាក់ចិត្តនាំយកកីឡាករ Erling Haaland...
បងប្អូនភ្លោះ២រូបគឺលោក Sergio Ramalheiro និង Jorge Ramalheiro ដែលត្រូវបានគេស្គាល់ថា កំពូលអង្គរក្ស របស់ខ្សែប្រយុទ្ធ Cristiano Ronaldo ចាប់តាំងពីកីឡាកររូបនេះផ្លាស់មកកាន់ក្លឹប Manchester United មក កំពុងត្រូវអង្គភាពប៉ូលិសនៅប្រទេសព័រទុយហ្គាល់ ស៊ើបអង្កេតពាក់ព័ន្ធនឹងពួកគេទាំងពីរបានប្រព្រឹត្តិខុសច្បាប់ការងាររបស់អង្គភាព។ នេះបើយោងតាមសារព័ត៌មាន Observador ។ លោក Sergio...
ភ្នំពេញ៖ថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២១ គណៈកម្មការរៀបចំព្រឹត្តិការណ៍បានប្រកាសធ្វើសន្និសីទសារព័ត៌មាន ស្តីពី ទិវារត់ប្រណាំងអន្តរជាតិពាក់កណ្តាលម៉ារ៉ាតុងលើកទី២៦ នៅអង្គរវត្ត ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី០២ ខែមករា ឆ្នាំ២០២២ នៅតំបន់អង្គរ ខេត្តសៀមរាបនៅទីស្នាក់ការ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាដោយមានការអញ្ជើញចូលរួមពីសំណាក់លោក វ៉ាត់ ចំរើន អគ្គលេខាធិការនៃគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា និងតំណាងក្រុមហ៊ុនឯកជនជាដៃគូ។ លោក វ៉ាត់ ចំរើន បានមានប្រសាសន៍ថា ទិវារត់ប្រណាំងអន្តរជាតិពាក់កណ្តាលម៉ារ៉ាតុងលើកទី២៦...
អង់គ្លេស៖យោងតាមការចេញផ្សាយពីគេហទំព័រស្គាយញ៉ូវបានប្រាប់ឲ្យដឹងថា អតីតខ្សែបម្រើក្រុម Liverpool និងធ្លាប់លេងឲ្យ Arsenal លោក Ray Kennedy បានទទួលមរណភាពក្នុងអាយុ ៧០ ឆ្នាំ ដោយលោកបានទទួលរងពីជំងឺ Parkinson ក្នុងដំណាក់កាលចុងក្រោយនៃអាជីពរបស់លោក ព្រមទាំងពេញមួយជីវិតរបស់លោកផងដែរ។ សេចក្តីថ្លែងការណ៍របស់ Liverpool បានសរសេរថា គំនិតរបស់មនុស្សគ្រប់គ្នានៅ Liverpool FC គឺនៅជាមួយគ្រួសារ...
ភ្នំពេញ៖នាថ្ងៃទី ០១ ខែធ្នូ ឆ្នាំ២០២១ លោក កែវ រ៉េមី ប្រធានសហព័ន្ធកីឡាតេក្វាន់-ដូ ITF កម្ពុជាបានចុះសួរសុខទុក្ខក្រុមកីឡាករ-កីឡាការិនីជម្រើសជាតិ ITFដែលកំពុងធ្វើការហ្វឹកហាត់បិទខ្ទប់នៅពហុកីឡាដ្ឋានមរតកតេជោដើម្បីត្រៀមព្រឹត្តិការណ៍ការប្រកួតកីឡា SEA GAMES 2023 លើកទី៣២ ដែលប្រទេសកម្ពុជាធ្វើជាម្ចាស់ផ្ទះដោយមានការសម្របសម្រួលពីសំណាក់លោកប្រធាន ប៉ុន សុខ ប្រធានមជ្ឈមណ្ឌល ។ លោកគ្រូបង្វឹក ប៉ាល់...
គ្រូបង្វឹកក្លឹបតោខៀវ Chelsea លោក Thomas Tuchel មកដល់ពេលនេះនៅមិនទាន់ទទួលបានដំណឹងល្អ នៅឡើយទេពាក់ព័ន្ធទៅនឹងកុងត្រាថ្មីសម្រាប់កីឡាករខ្សែការពារ Christensen ។ លោក Tuchel បានបន្តទៀតថាកីឡាករ Christensen ត្រូវតែប្តេជ្ញាចិត្តចំពោះអនាគតរបស់គាត់ជាមួយ នឹងក្លឹបនិងកុងត្រាថ្មីដែលទាមទារឲ្យគាត់ត្រូវតែសម្រេចចិត្ត ឲ្យបានឆាប់ៗទទួលយកកុងត្រាថ្មីដែលមានរយៈពេលដល់ទៅ៤ឆ្នាំ និងកំពុងរងចាំតែការសម្រេចចិត្តរបស់គាត់ប៉ុណ្ណោះ។ តាមកុងត្រាថ្មី Christensen នឹងទទួលបានប្រាក់កម្រៃថ្មីកើនឡើងលើស ពីមុនគិតចាប់ពីខែសីហាមកមកម្ល៉េះប៉ុន្តែ ការសម្រេចចិត្តបន្តកុងត្រាថ្មីនៅមិនទាន់ត្រូវ...
ក្រុមបាល់ទាត់នារីអង់គ្លេស បានបង្កើតប្រវត្តិសាស្ត្រថ្មីហើយ ក្រោយពីពួកគេរកគ្រាប់បាល់បានដល់ទៅ២០-០ យកឈ្នះលើក្រុមឡាតវី នៅវគ្គសន្សំពិន្ទុតាមពូល ពានរង្វាន់ World Cup នារី។ ក្រុមនារីអង់គ្លេសខ្លាំងពេកហើយសម្រាប់ក្រុមឡាតវី។ ពួកគេស៊ុតចេញបាន៦៣ជើង ចំគោលដៅ៣០ជើង និងគ្រប់គ្រងស្ថិតិប្រកួតបាន៨៦%ឯណោះ។ ដោយការចំ៣០ជើងនោះ មានគ្រាប់បាល់ដល់ទៅ២០គ្រាប់ទៅហើយ ខណៈដែលក្រុមឡាតវីវិញ មិនអាចតបតអ្វីបាននោះទេ។ នេះជាជើងទី២ដែលក្រុមទាំងពីរប៉ះគ្នា ដោយកាលពីជើងទី១កន្លងទៅ ឡាតវី ចាញ់ក្នុងលទ្ធផល ១០-០។...
កីឡាករល្បីៗរបស់ក្លឹបបិសាចក្រហម Man UTD បានវិលត្រឡប់មកកាន់ទីលានហ្វឹកហាត់ វិញហើយបន្ទាប់ពីការប្រកួតដ៏តានតឹងរបស់គេកាលពី ចុងសប្តាហ៍កន្លងមកស្មើជាមួយនឹងតោខៀវ Chelsea ។ ការវិលត្រឡប់កាលពីថ្ងៃអង្គារ ម្សិលមិញនេះ គឺដើម្បីត្រៀមខ្លួនក្រោមវត្តមាននៃគ្រូបង្វឹកថ្មីលោក Ralf Rangnick ផងនិងដើម្បីត្រៀមខ្លួនប៉ះនឹងក្រុមខ្លាំងកាំភ្លើងធំ Arsenal ផងនាយប់ថ្ងៃព្រហស្បតិ៍ស្អែក។ ទោះបីជាយ៉ាងណាក្តីការហ្វឹកហាត់និងការប្រកួតយប់ស្អែកនេះ គឺនៅមិនទាន់មានវត្តមានរបស់លោក Rangnick នៅឡើយទេដោយសារ តែបញ្ហាវិសាដែលត្រូវដោះស្រាយ។ នេះមានន័យថាវាគឺជាការប្រកួតដែលនឹងស្ថិតនៅក្រោមការដឹកនាំរបស់លោក...