កីឡា

Pochettino និង Hag នៅតែជាគោលដៅ របស់ក្លឹបបិសាចក្រហម Man UTD

ក្លឹបបិសាចក្រហម Man UTD នៅតែបន្តធ្វើការយ៉ាងមមាញឹក ក្នុងការស្វែងរកគ្រូបង្វឹកថ្មី ដើម្បីមកជំនួសតំណែង របស់លោក Ole Solskjare ដែលក្នុងនោះ បុគ្គលគោលដៅ ជាយូរមកហើយរបស់ក្លឹប នៅតែជាលោក Pochettino និងលោក Erik ten Hag ដដែល។

ក្នុងពេលនេះលោក Ralf Rangnick ទោះបីជាមានឈ្មោះ ជាគ្រូបង្វឹកបណ្តោះអាសន្នមែន ប៉ុន្តែលោកនឹងបញ្ចប់កុងត្រា នៅត្រឹមចុងរដូវកាលនេះហើយ ដែលមានន័យថា ក្លឹបចាំបាច់ត្រូវតែស្វែងរក ឲ្យបានបេក្ខភាពថ្មី ដើម្បីជំនួសតំណែងនេះ។

គួរឲ្យដឹងដែរថាបច្ចុប្បន្នលោក Pochettino កំពុងធ្វើការបង្វឹកក្លឹប PSG នៅឡើយខណៈដែលគោលដៅមួយទៀត របស់ក្លឹបគឺលោក Erik Ten Hag ក៏កំពុងបំពេញការងារបានយ៉ាងល្អ ជាមួយនឹងក្លឹបហូឡង់ Ajax នៅឡើយផងដែរ៕ ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top