កីឡា

Barcelona ជោគជ័យ ទិញបានកីឡាករវ័យក្មេង ដ៏មានសមត្ថភាព និងជាគោលដៅ របស់ Real Madrid ផង

កីឡាករវ័យទើបតែ១៧ឆ្នាំ Fabio Blanco ទីបំផុតគឺអាចធ្វើដំណើរពីក្លឹប Eintracht Frankfurt របស់អាល្លឺម៉ង់ហើយ មកចូលរួមជាមួយនឹង ក្លឹបយក្សអេស្បាញ Barcelona ខណៈដែលអ្នកជំនាញជាច្រើន នៅអេស្បាញជឿជាក់ថា កីឡាករវ័យក្មេងរូបនេះ គឺជាកីឡាករដ៏មានសក្តានុពលបំផុត មួយរូបរបស់ប្រទេស។

ទោះបីជាបច្ចុប្បន្នមានការមកដល់ របស់កីឡាករ Ferran Torres, Adama Traore និង Aubameyang ក្តីប៉ុន្តែគ្រូបង្វឹកក្លឹបលោក Xavi នៅតែបន្តធ្វើការងារយ៉ាងខ្លាំង ក្នុងការ ទាក់ទាញយកកីឡាករវ័យក្មេងៗ កីឡាករល្អៗឆ្នើមៗ មករួមក្លឹបបន្ថែមទៀត។

គួរឲ្យដឹងដែរថា កីឡាករ Fabio Blanco បានធ្វើដំណើរមកដល់ទឹកដី Camp Nou កាលពីដើមខែមករាមកម្ល៉េះ និងបានសម្រេចចិត្តចុះកុងត្រា រយៈពេល២ឆ្នាំកន្លះ ដែលមានរួមទាំងតម្លៃខ្លួន នៅក្នុងកុងត្រា រហូតទៅដល់១០០លានអ៊ឺរ៉ូ ឬប្រមាណជា ៨៤លានផោន៕ ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top