កីឡា

អតីត​អ្នកចាត់ការ​ Wolvesថា​ បើ​សួរ​ Ronaldo ខ្សែ​បម្រើ​ណា​អន់​បំផុត​ គេ​នឹង​ឆ្លើយ​ថា​២រូប​នេះ​

លោក​ Dean Saunders អតីត​អ្នកចាត់ការ​ក្លឹប​ Wolves បាន​និយាយ​ទៅ​កាន់​សារព័ត៌មាន​ talkSport នៅ​ក្នុង​ថ្ងៃ​នេះ​ពាក់ព័ន្ធ​នឹង​លទ្ធផល​ ១-១ រវាង​ Man Utd នឹង​ Burnley យប់​មិញ។​

លោក​បាន​លើក​ឡើង​ថា​៖” បើ​យើង​សួរ​ទៅ​ ខ្សែ​ប្រយុទ្ធ​ Cristiano Ronaldo ថា​តើ​នៅ​អាជីព​បាល់ទាត់​របស់​គេ​កន្លង​មក​ ខ្សែ​បម្រើ​ណា​អន់​បំផុត​ ដែល​គេ​ធ្លាប់​លេង​ជា​មួយ ​គឺ​ច្បាស់​ជា​ឆ្លើយ​ថា​ Fred និង​ Scott McTominay ជា​មិន​ខាន​ “។

លោក​ក៏​បាន​លើក​ផង​ដែរ​ថា​ មនុស្ស​មួយ​ចំនួន​ នៅ​ពេល​លទ្ធផល​មិន​ល្អ​ នាំ​គ្នា​ចង្អុល​ដាក់​ Ronaldo ប៉ុន្តែ​ចង់​និយាយ​ថា​ Ronaldo កំពុង​លេង​ជា​មួយ​កីឡាករ​ អន់​បំផុត​មួយ​ចំនួន​ ដែល​មិន​មាន​កម្រិត ​ប្រហាក់​ហែល​នឹង​គេ​ទេ​។

នៅ​ក្នុង​លទ្ធផល​ ១-១ រវាង​ Man Utd នឹង​ Burnley យប់​មិញ​ អតីត​អ្នកចាត់​ការ​ Wolves រូប​នេះ​ក៏​បាន​លើក​ឡើង​ផង​ដែរ​ថា​ តាម​ពិត​ក្រុម​បិសាច​ក្រហម​នេះ ​អាច​នឹង​ទទួល​បាន​លទ្ធផល​ ៣-០ ឯណោះ ​ព្រោះ​គេ​ធ្វើ​បាន​ល្អ​ខ្លាំង​ ដាក់​សម្ពាធ​ Burnley បាន​ល្អ​ជា​ពិសេស​ពេល​បាល់​ធ្លាក់​ ដល់​ជើង​កីឡាករ​ល្អ​ៗ​ដូច​ជា​ Pogba, Rashford, Lingard, Ronaldo ជា​ដើម​។

យ៉ាង​ណា​ Man Utd ពិបាក​នឹង​តទល់​វិញ ​ដោយ​សារ​ ខ្សែការពារ​របស់​ក្រុម​នេះ​មិន​សូវ​ល្អ​ ជា​ពិសេស​គឺ​ខ្សែបម្រើ​កណ្ដាល​គឺ​យ៉ាប់​តែ​ម្ដង​ ពួក​គេ​មួយ​ចំនួន​មិន​មែន ជា​កីឡាករ​ស្តង់ដារ​នោះ​ទេ​៕ Source: Sabay

Most Popular

To Top