ខេត្តកែប៖វគ្គសិក្សាសាមគ្គីអូឡាំពិក ស្តីពី រដ្ឋបាលកីឡាជាលើកទី៣ ក្នុងចំណោម ៤ វគ្គរបស់គណ:កម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC)សម្រាប់ឆ្នាំ ២០២១នេះ បានបណ្តុះបណ្តាលជូនដល់មន្ត្រីថ្នាក់ដឹកនាំ កីឡា គ្រូអប់រំកាយ និងកីឡានៅខេត្តកែប រយៈ ពេល ៤ថ្ងៃ ពីថ្ងៃទី១១ ដល់ថ្ងៃទី១៤ ខែ តុលា ឆ្នាំ ២០២១ ដោយសិក្សាតាមប្រព័ន្ធបច្ចេកវិទ្យា...
ក្រុមជម្រើសជាតិអាល្លឺម៉ង់បានក្លាយជាក្រុមដំបូងបានឡើងទៅលេងព្រឹត្តិការណ៍ World Cup ២០២២ ជាមួយម្ចាស់ផ្ទះកាតា ក្រោយយកឈ្នះម៉ាសេដូន ៤-០ ក្នុងវគ្គជម្រុះ។ គ្រាប់ដំបូងរបស់អាល្លឺម៉ង់ធ្វើបានដោយខ្សែប្រយុទ្ធ Kai Havertz ខណៈ Timo Werner រកបាន២គ្រាប់ម្នាក់ឯង។ ខ្សែប្រយុទ្ធ Jamal Musiala ជាអ្នកបន្ថែមគ្រាប់បាល់ទី៤ឲ្យអាល្លឺម៉ង់យកឈ្នះម៉ាសេដូន ៤-០។ ជ័យជម្នះនេះបានជួយឲ្យអាល្លឺម៉ង់មាន២១ពិន្ទុក្នុងពូល J...
អតីតគ្រូបង្វឹករបស់ក្លឹបតោខៀវ Chelsea លោក Frank Lampard ត្រូវបានគេជឿជាក់ថា បានត្រៀមខ្លួនរួចជាស្រេចហើយដើម្បីមកចាប់យកតំណែងជំនួស ឲ្យគ្រូបង្វឹកលោក Steve Bruce នៅជាមួយនឹងក្លឹប Newcastle។ គួរឲ្យដឹងដែរថា គិតចាប់តាំងតែពីត្រូវបាន បណ្តេញចេញពីតំណែង គ្រូបង្វឹករបស់ក្លឹបតោខៀវ Chelsea កាលពីរដូវកាលមុនមកបុរសអង់គ្លេសរូបនេះនៅមិនទាន់មានការងារ ធ្វើឡើងវិញនៅឡើយទេនិងស្ងាត់ ដំណឹងឈឹងតែម្តង នៅក្នុងពិភពបាល់ទាត់។ ទោះបីជាយ៉ាងណាក្តីលោក...
ខ្សែប្រយុទ្ធអាហ្សង់ទីន Lionel Messi បានទទួលពានលើកទឹកចិត្តមួយពីសហព័ន្ធបាល់ទាត់អាហ្សង់ទីននៅថ្ងៃនេះ ក្រោយបានក្លាយជាកីឡាករអាមេរិកខាងត្បូង ដែលរកគ្រាប់បាល់ច្រើនបំផុតឲ្យក្រុមជម្រើសជាតិរបស់ខ្លួននៅក្នុងថ្ងៃនេះ។ បន្ទាប់ពី ខ្សែប្រយុទ្ធរូបនេះស៊ុតចូលមួយគ្រាប់នៅនាទីទី៣៨ ក្នុងប្រកួត World Cup វគ្គជម្រុះតទល់នឹងក្រុមជម្រើសជាតិអ៊ុយរុយហ្គាយនៅក្នុងថ្ងៃនេះ គ្រាប់បាល់សរុបដែលកីឡាកររកបានឲ្យក្រុមជម្រើសជាតិកើនដល់ ៨០គ្រាប់ ដែលជាចំនួនគ្រាប់បាល់ច្រើនជាងគេសម្រាប់កីឡាករអាមេរិកខាងត្បូងចំពោះក្រុមជម្រើសជាតិរបស់ខ្លួន។ ក្រោយប្រកួតចប់ក្នុងលទ្ធផលឈ្នះនឹងក្រុមជម្រើសជាតិអ៊ុយរុយហ្គាយ ៣-០ នៅក្នុងថ្ងៃនេះ Messi ក៏ទទួលបានពាននេះភ្លាមៗតែម្ដងពីសហព័ន្ធមួយនេះ។ គួរបញ្ជាក់ផងដែរថា Messi...
ខ្សែប្រយុទ្ធដើមកំណើតប្រេស៊ីល Neymar បាននិយាយទៅកាន់សារព័ត៌មាន DAZN នៅក្នុងថ្ងៃនេះថា ការប្រកួត World Cup ឆ្នាំ២០២២ នៅប្រទេសកាតាខាងមុខនេះ អាចជាប្រកួត World Cup លើកចុងក្រោយសម្រាប់គេហើយ។ Neymar បាននិយាយថា៖” ខ្ញុំគិតថាប្រកួត World Cup នៅកាតាឆ្នាំ២០២២ខាងមុខនេះជាប្រកួត World Cup...
បារាំងទីបំផុត ក្រោយខកខានចិត្ត ក្នុងព្រឹត្តិការណ៍អ៊ឺរ៉ូ ឆ្នាំ២០២០ កន្លងមកនេះ គឺបានលើកពានរង្វាន់ សំខាន់មួយទៀត ជាលើកទី២ ក្រោមការដឹកនាំ របស់លោក Deschamps ហើយបន្ទាប់ពីពានរង្វាន់ ពិភពលោកឆ្នាំ២០១៨។ តាមពិតទៅការ ប្រកួតយប់មិញនេះ បារាំងគ្រប់គ្រង បាល់បានតិចប៉ុណ្ណោះ ត្រឹមតែ៣៦ភាគរយ ខណៈដែលអេស្បាញ អាចធ្វើបានរហូតទៅដល់៦៤ភាគរយ ប៉ុន្តែឱកាស នៃការស៊ុតចេញបាន...
ភ្នំពេញ ៖ ព្រឹត្តិការណ៍ប្រដាល់សាកល ដែលគេប្រសិទ្ធិនាមថា ”Ultimate Boxing Championship“ ដែលរៀបចំឡើង ដោយសហព័ន្ធកីឡាប្រដាល់សាកលកម្ពុជា នៃថ្ងៃទី១០តុលានេះ អ្នកលេងកណ្ដាប់ដៃទម្ងន់៦៣,៥០គីឡូ ក្រាម ចំនួន៤រូប នឹងប្រជែងគ្នាដណ្ដើម យកលុយប្រាក់លាន ។ អ្នកប្រដាល់សែត សារិទ្ធ មកពីសមាគមប្រដាល់ក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុត្រូវជួបជាមួយអ្នកប្រដាល់ជើងខ្លាំងទូច ដេវីដមកពីក្រុមជម្រើសជាតិ...
ក្លឹបអ្នកមានជាន់ថ្មី Newcastle United កំពុងសម្លឹងឆក់យកកីឡាករ មួយចំនួនរបស់ Manchester United នៅក្នុងទីផ្សារដោះដូរ កីឡាករនៅខែមករាខាងមុខ ។ Newcastle ត្រូវគេរំពឹងថា នឹងត្រៀមចាយលុយដ៏សន្ធឹកសន្ធាប់ ក្នុងទីផ្សារដោះដូររដូវរងារ ក្រោយមានម្ចាស់ក្លឹបថ្មី ដែលជាព្រះអង្គម្ចាស់ Mahammed bin Salman របស់ប្រទេសអារ៉ាប៊ីសាអ៊ូឌីត ។ ថ្មីៗនេះមានព័ត៌មានថា...
កីឡាករខ្សែការពារកណ្តាលបារាំង Raphael Varane ត្រូវបានគេមើលឃើញថា បានបង្ខំចិត្តចាកចេញពី ការប្រកួតត្រឹមតង់ទី១ប៉ុណ្ណោះក្នុងការប្រកួតពានរង្វាន់ Nations League វគ្គផ្តាច់ព្រ័ត្រយប់មិញឲ្យបារាំង។ ប្រកួតជាមួយនឹងអេស្បាញដើម្បីដណ្តើមយកពាន ដ៏ធំមួយរបស់អ៊ឺរ៉ុបមួយនេះ បើទោះបីជាបានទទួលជោគជ័យប៉ុន្តែ Varane ត្រូវបានគេជឿជាក់ថានឹង ក្លាយទៅជាបញ្ហាចោទសម្រាប់ក្លឹបបិសាចក្រហម Man UTD ឯណោះវិញទេសម្រាប់ការប្រជែងក្នុងលីគ និងពានរង្វាន់ Champions League។ Varane...
នៅសប្តាហ៍នេះប្រធានបទស្តីក្លឹប Newcastle ក្រោយការទទួលបានម្ចាស់ក្លឹបថ្មី ជាមហាសេដ្ឋីជាមួយនឹង កិច្ចព្រមព្រៀងទិញលក់ ប្រមាណជា៣០០លានផោន បានចេញផ្សាយព្រោងព្រាត ចាប់រាប់ពីកីឡាករចំណូលថ្មី រហូតដល់គ្រូបង្វឹកថ្មី ដែលនឹងត្រូវមកដល់ទឹកដី St James Park នាពេលខាងមុខ។ ក្នុងចំណោមនោះអតីតគ្រូបង្វឹករបស់ក្លឹប Newcastle ម្នាក់បានធ្វើការលើកឡើងថា លោកពិតជាមានការភ្ញាក់ផ្អើលមែនទែន ចំពោះដំណឹងមួយដែរថា បច្ចុប្បន្នក្លឹបគឺពិតជាកំពុងព្យាយាម ទាក់ទងជាមួយនឹងវិរៈបុរស របស់ក្លឹបហង្សក្រហម...