កីឡា

Martial ខិតជិត​​ផ្លាស់​ពី Man Utd ទៅ​លេង​នៅ​អេស្ប៉ាញ​ហើយ

ក្លឹប​ Sevilla កំពុង​​ព្យាយាមបញ្ចប់​​លក្ខខណ្ឌ ​ជាមួយ Manchester United លើ​ការ​ខ្ចី​ជើង​ខ្សែ​បម្រើ ប្រយុទ្ធ Anthony Martial បន្ទាប់​ពី​បាន​និយាយ​គ្នា​ កាល​ពី​ថ្ងៃ​ច័ន្ទ។

Sevilla ត្រូវ​បាន​គេ​ដឹង​ថា បាន​ស្នើ​ផ្ដល់​ទឹក​ប្រាក់ ​ចំនួន​៥​លាន​ផោន​ សម្រាប់​ការ​ខ្ចី​ជើង ខណៈ Martial ក៏​ត្រូវ​ថ្លៃ​ពលកម្ម​ដូច​គ្នា​ដើម្បី​បាន​ផ្លាស់​ទៅ​ក្លឹប​ថ្មី។ កីឡាករ​សញ្ជាតិ​បារាំង​ត្រូវ​បាន​គេ​រំពឹង​ នឹង​​ហោះ​ទៅ​កាន់​ទីក្រុង Sevilla នៅ​ថ្ងៃអង្គារ​នេះ ដើម្បី​ធ្វើ​តេស្ដ​ពិនិត្យ​សុខភាព។

យ៉ាងណាក្ដី Sevilla គ្មាន​​លក្ខខណ្ឌ ​ក្នុង​គម្រោង​ទិញ Martial ផ្ដាច់​ឡើយ។ កីឡាករ​វ័យ​២៦​ឆ្នាំ​​បាន​ប្រាប់ United ថា គេ​ចង់​ចាកចេញ​​ដើម្បី​ទៅ​លេង​នៅ Sevilla។ មាន​ក្លឹប​មួយ​ចំនួន​​នៅ​អង់គ្លេស​ដូច​ជា Newcastle និង Spurs បាន​ចាប់​អារម្មណ៍​​ដូច​គ្នា ប៉ុន្តែ Martial ចង់​ទៅ​លេង​នៅ​បរទេស​ជាង។

Sevilla កំពុង​​ប្រជែង​ជាមួយ Real Madrid ក្នុង​ពាន​រង្វាន់ La Liga ដែល​នៅ​សល់​១៦​ប្រកួត​ទៀត។ Real បច្ចុប្បន្ន​កំពុង​មាន​៥០​ពិន្ទុ តាម​ពី​ក្រោយ​ដោយ Sevilla ៤​ពិន្ទុ៕ Source: Sabay

Most Popular

To Top