លោក Steven Gerrard ត្រូវបានក្លឹប Aston Villa តែងតាំងជាគ្រូបង្គោលថ្មីនៅក្នុងថ្ងៃនេះ។ នេះបើយោងតាមការចុះផ្សាយ របស់ក្លឹបផ្ទាល់ អម្បាញ់មិញនេះ។ Gerrard មានបទពិសោធន៍ ដឹកនាំក្លឹបជិត៥ឆ្នាំហើយ ដោយលោកធ្លាប់ដឹកនាំក្រុមថ្នាល របស់ក្លឹប Liverpool ធ្លាប់ធ្វើជាអ្នកចាត់ការក្រុម U18 របស់ Liverpool ក្រុម UEFA...
ក្រុមបាល់ទាត់ជម្រើសជាតិ ព័រទុយហ្គាល់ លេងបានត្រឹមស្មើ ជាមួយក្រុមសាធារណរដ្ឋអៀរឡង់ ក្នុងលទ្ធផល ០-០ ប៉ុណ្ណោះសម្រាប់ការប្រកួតជម្រុះ World Cup នៅយប់មិញនេះ។ ព័រទុយហ្គាល់ ធ្វើមិនបានល្អនោះទេ សម្រាប់ការប្រកួតនេះ។ ពួកគេមានឱកាសដែរ ជាពិសេស Cristiano Ronaldo តែម្ដង ប៉ុន្តែគួរឱ្យសោកស្ដាយ មិនអាចសម្រេចបានទៅវិញ។ ដោយចប់ការប្រកួត៩០នាទី ក្រុមទាំងពីរ...
ទីក្រុងឡុងដ៍៖ ក្លិបបាល់ទាត់ Premier League បានប្រកាសកាលពីម្សិលមិញថា មហាសេដ្ឋីសញ្ជាតិឆេក លោក Daniel Kretinsky បានបញ្ចប់ការទិញភាគហ៊ុន ២៧ភាគរយរបស់លោកនៅ West Ham ហើយយោងតាមការចេញផ្សាយ ពីគេហទំព័រជប៉ុនធូដេ។ ក្លិបបាល់ទាត់ West Ham បាននិយាយនៅក្នុង សេចក្តីថ្លែងការណ៍មួយថា លោក Kretinsky...
វគ្គសិក្សាសាមគ្គីអូឡាំពិក ស្តីពី រដ្ឋបាលកីឡាប្រព្រឹត្តិនៅខេត្តរតនគិរីតាមប្រព័ន្ធអនឡាញ ចាប់ពីថ្ងៃទី០៨ ដល់ ១១ ខែវិច្ឆិកា ឆ្នាំ៣០២១ ក្រោមការរៀបចំដោយគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា បានសហការជាមួយមន្ទីរអប់រំ យុវជន និងកីឡា ខេត្តរតនគិរីសម្រាប់ថ្នាក់ដឹកនាំកីឡា និងមន្ត្រីកំពុងបម្រើការងារកីឡាតាមគ្រឹះស្ថានសិក្សាជុំវិញខេត្ត។ សម្រាប់វគ្គនមានសិក្ខាកាមចូលរួមចំនួន ២៧ នាក់ ស្រី២នាក់ក្នុងនោះមន្ត្រីមកពីសហព័ន្ធកីឡាហុកគី ចំនួន ០២ នាក់ ហើយគ្រូឧទ្ទេសប្រចាំវគ្គមាន៣រូប...
ភ្នំពេញ៖ ខេមរសហព័ន្ធតេក្វាន់ដូ ប្រកាសជូនដំណឹង ដល់ប្រធានក្លិបកីឡាតេក្វាន់ដូ WT ពេញសិទ្ធិទូទាំងរាជធានី-ខេត្ត បានជ្រាបថា សហព័ន្ធនឹងរៀបចំការប្រកួត ជ្រើសរើសជើងឯកកីឡាតេក្វាន់ដូ WT ថ្នាក់ជាតិប្រចាំឆ្នាំ២០២១ ដែលប្រព្រឹត្តិទៅចាប់ពីថ្ងៃទី១៦ ដល់ថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២១ នៅរាជធានីភ្នំពេញ បន្ទាប់ពីប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន ប្រកាសអនុញ្ញាតបើកឲ្យដំណើរការ ទូទាំងប្រទេសលើគ្រប់វិស័យឡើងវិញ...
The Mirror នៅថ្ងៃបានចេញផ្សាយថា ក្លឹបបិសាចក្រហម Man UTD កំពុងធ្វើការពិចារណាមួយ ដែលអាចនាំឲ្យទៅដល់ មានការផ្លាស់ប្តូរ គ្រូបង្វឹកលោក Brendan Rodgers ចេញពីក្លឹប Leicester City ទាំងដែលកុងត្រា របស់គាត់នៅមានសុពលភាព នៅឡើយក្តី។ លោក Rodgers គឺជាអទិភាពដែលអាចជំនួស តំណែងរបស់លោក...
គ្រូបង្វឹកថ្មីរបស់ក្លឹប Barcelona លោក Xavi Hernandez ក្រោយពេលបានទទួលតំណែងជាមួយនឹង Barcelona កាលពីដើមសប្តាហ៍កន្លងមកហើយនោះគាត់បាន បង្ហាញឥទ្ធិពលភ្លាម តាមរយៈការរារាំង ការសម្រេចចិត្តរបស់ក្លឹប ដើម្បីនាំយកកីឡាករ Dani Alves ត្រឡប់មកវិញព្រមទាំង ការបន្តកុងត្រាឲ្យ Gerard Piqueភ្លាម។ នៅសល់តែ២ខែទៀតប៉ុណ្ណោះ Barcelona កំពុងតែប្រឹងប្រែងយ៉ាងខ្លាំងដើម្បីអាចបង្កើន ទំរង់លេងរបស់ខ្លួនឡើងវិញ...
ខ្សែបម្រើរបស់ក្រុម PSG គឺនាង Aminata Diallo ត្រូវបានចាប់ខ្លួនពីបទប្រើប្រាស់ហិង្សា ដោយការរៀបគម្រោងវាយលើមិត្តរួមក្រុមរបស់ខ្លួនរហូតដល់មានរបួសមិនអាចលេងបានគឺនាង Kheira Hamraoui កាលពីថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២១។ នៅពេលល្ងាចថ្ងៃខែឆ្នាំខាងលើត្រូវបានគេរាយការណ៍ថា នាង Aminata Dialloនិងនាង Kheira Hamraoui បានឡើងឡានត្រឡប់ទៅផ្ទះក្រោយពេលត្រឡប់ពីហូបអាហារពេលល្ងាច ដែលរៀបចំឡើងដោយ PSG ។...
ទីក្រុងប៉េកាំង៖ ព្រឹត្តិការណ៍ការប្រកួតកីឡាអូឡាំពិក រដូវរងានៅទីក្រុងប៉េកាំងឆ្នាំ២០២២ កាន់តែជិតឈានចូលមកដល់ ប្រទេសចិនបានរំលឹកឡើងវិញនូវការប្តេជ្ញា ចិត្តរបស់ខ្លួនក្នុងការធ្វើជាម្ចាស់ផ្ទះកីឡាអូឡាំពិក បៃតងហើយកំពុងរៀបចំធ្វើតាមការសន្យានោះទៀតយោងតាម ការចេញផ្សាយពីគេហទំព័រឆៃណាឌៀលី។ ទីក្រុងប៉េកាំងនឹងប្រើប្រាស់កន្លែងប្រកួត ឡើងវិញពីព្រឹត្តិការណ៍កីឡាអូឡាំពិកឆ្នាំ២០០៨ សម្រាប់ការប្រកួតរដូវរងាឆ្នាំ២០២២ ស្ថិតក្នុងចំណោមទាំងនេះ គឺមជ្ឈមណ្ឌលជលផលជាតិ ឬ “គូបទឹក” ត្រូវបានគេស្គាល់ថាជា “ដុំទឹកកក” សម្រាប់ការប្រកួតរដូវរងានាពេលខាងមុខ នឹងរៀបចំព្រឹត្តិការណ៍កីឡាហុកីលើកទឹកកក ហើយពហុកីឡដ្ឋានជាតិក្នុងផ្ទះនឹងធ្វើជាម្ចាស់ផ្ទះកីឡាហុកគីលើទឹកកក។ ពិធីបើក និងបិទនឹងធ្វើឡើងម្តងទៀតនៅ...
ទីក្រុងប៉េកាំង៖ ព្រឹត្តិការណ៍សាកល្បងផ្តល់បទពិសោធន៍សម្រាប់ទីក្រុងប៉េកាំងចំពោះកីឡាហុកគ្រីលើទឹកកកបានចាប់ផ្ដើមនៅដើមសប្តាហ៍នេះ ដោយមានរយៈពេលតិចជាង ១០០ថ្ងៃដើម្បីបន្តរហូតដល់ព្រឹត្តិការណ៍កីឡាអូឡាំពិករដូវរងានៅទីក្រុងប៉េកាំងឆ្នាំ២០២២ យោងតាមការចេញផ្សាយពីគេហទំព័រឆៃណាឌៀលី។ លោក Aivaz Omorkanov អនុប្រធានប្រចាំតំបន់អាស៊ី និងអូសេអានីនៃសហព័ន្ធកីឡាហុកគីលើទឹកកកអន្តរជាតិ (IIHF) ដែលបច្ចុប្បន្ននៅទីក្រុងប៉េកាំងកំពុងពិនិត្យព្រឹត្តិការណ៍នេះបានសម្តែងក្តីសង្ឃឹមថា Beijing 2022 នឹងលើកកម្ពស់កីឡានៅប្រទេសចិន។ លោក Omorkanov បន្តថា គោលបំណងសំខាន់នៃព្រឹត្តិការណ៍សាកល្បងដើម្បីពិនិត្យមើលទីកន្លែង បង្កើតបរិយាកាសល្អ បង្កើតលក្ខខណ្ឌល្អសម្រាប់អ្នកលេង មន្ត្រីការប្រកួត...