ភ្នំពេញ៖ សហព័ន្ធកីឡាទោចទោចក្រយាននៅថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២១ទីស្នាក់ការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា រាជធានីភ្នំពេញបានវគ្គបណ្តុះបណ្តាលគ្រូបង្វឹកកីឡាទោចក្រយានកម្រិត១ “Cycling Coaching Course Level1” ចាប់ពីថ្ងៃទី២២ដល់ថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២១ ក្រោមការប្រើប្រាស់ថវិកាឧបត្ថម្ភរបស់ក្រសួងអប់រំ យុវជន និងកីឡា។ លោក នូ ចំរើន អគ្គេលេខាធិការនៃសហព័ន្ធកីឡាទោចទោចក្រយានបានមានប្រសាសន៍ថា វគ្គខាងលើនោះមានសិក្ខាកាមចំនួន២៥នាក់មកពីបណ្តាលក្លិបនានាជាសមាជិករបស់សហព័ន្ធ។ យើងសិក្សាមេរៀនជាច្រើនក្នុងនោះមានមេរៀនមួយយើងត្រូវសិក្សាលើសារធាតុហាមឃាតក្នុងកីឡាដើម្បីឲ្យសិក្ខាកាមទំាងអស់យល់ដឹងកាន់តែច្បាស់ពីសារធាតុហាមឃាតក្នុងកីឡាដែលធ្វើឲ្យយើងបាត់បង់សិទ្ធិចូលរួម។ លោកបានបន្តថា...
លោក Mauricio Pochettino បានត្រៀមខ្លួនរួចរាល់ដើម្បីឆ្លើយតបទៅកាន់ការហៅរបស់ Manchester United ប្រសិនបើពួកគេត្រូវការលោកទៅជំនួសកន្លែងលោក Ole នៅ Old Trafford។ តាមប្រភពពី Daily Mail បានបញ្ចេញឲ្យដឹងថា អ្នកចាត់ការ Pochettino អាចនឹងត្រៀមខ្លួនដើរចេញពី PSG ហើយត្រឡប់មកកាន់ Premier League...
ការប្រកួតរវាងក្រុម Marseille និងក្រុម Lyon កាលពីយប់ថ្ងៃអាទិត្យម្សិលមិញត្រូវបានប្រកាសលប់ចោល ទៅវិញភ្លាមក្រោយចាប់ផ្តើមបានត្រឹមតែ ៤នាទី ប៉ុណ្ណោះបន្ទាប់ពីអ្នគាំទ្របានធ្វើការគប់ដបទឹកទៅលើកីឡាករ Dimitri Payet។ Payet ដែលកំពុងត្រៀមខ្លួនក្នុងការទាត់បាល់កែងប៉ុន្តែបែរជាត្រូវទទួលរងនូវដបទឹកសុទ្ធចំក្បាលយ៉ាងខ្លាំងនិងដួលទៅនឹងដីភ្លាមៗដែលជាលទ្ធផលអជ្ញា កណ្តាលលោក Ruddy Buquet បានសម្រេចចិត្តក្នុងការបញ្ចប់ការលេងហើយបញ្ចូនក្រុមទាំងពីរទៅកាន់បន្ទប់ដូរសម្លៀកបំពាក់ដើម្បីធានាសុវត្ថិភាព។ ដំបូងឡើយអជ្ញាកណ្តាលសម្រេចចិត្តបញ្ឈប់ការប្រកួត២ម៉ោងសិនប៉ុន្តែចុងក្រោយក៏បានឈានទៅដល់ការសម្រេចចិត្តបញ្ចប់ការប្រកួតទាំងស្រុងរងចាំពេលវេលា នៃការប្រកួតថ្មីតែម្តង៕ ប្រែសម្រួល៖ស៊ុនលី
The Mirror ជឿជាក់ថាគ្រូបង្វឹក ក្លឹបបិសាចក្រហម Man UTD លោក Ole Solskjare គឺនឹងឈានមកដល់ពេលចុងក្រោយហើយ នៃអាជីពរបស់គាត់ជាមួយ នឹងក្លឹបក្រោយការបរាជ័យ យ៉ាងអាម៉ាសមួយទៀត កាលពីយប់មិញ។ ប្រធានក្លឹបលោក Joel Glazer និងអនុប្រធានប្រតិបត្តិការក្លឹបលោក Ed Woodward បានបើកកិច្ចប្រជុំជាបន្ទាន់មួយភ្លាមក្រោយបរាជ័យក្នុងលទ្ធផល ដល់ទៅ៤ទល់នឹង១ជាមួយនឹងក្រុម...
ភ្នំពេញ៖ លោក វ៉ាត់ ចំរើនអគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា បានប្រាប់ឲ្យដឹងពីទីក្រុងឌូបៃប្រទេស អារ៉ាប់រួមនារសៀលថ្ងៃទី២១វិច្ឆិកាថា ពេលនេះកម្ពុជាបានទទួលសិទ្ធពេញលេញជាម្ចាស់ផ្ទះ ការប្រកួតកីឡាយុវជនអាស៊ី ឆ្នាំ២០២៩ជាផ្លូវការហើយ ។ លោក បណ្ឌិត ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជាប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) និងលោក ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញបានចុះហត្ថលេខាទទួលសិទ្ធិជាផ្លូវការ នៅទីក្រុងឌូបៃ...
ម្ចាស់ផ្ទះហង្សក្រហម Liverpool ធ្វើបានល្អខ្លាំងមែនទែនក្នុងការប្រកួត កាលពីយប់មិញក្នុងការយក៣ពិន្ទុងាយៗ ពីក្រុមភ្ញៀវកាំភ្លើងធំ Arsenal ក្នុងលទ្ធផលចាស់ដៃ រហូតទៅដល់៤ទល់នឹង០។ ម្ចាស់ផ្ទះគ្រប់គ្រងបាល់ បានរហូតទៅដល់៦៤ភាគរយ និងស៊ុតចេញបាន១៩ដង ចំគោលដៅដល់ទៅ៩ដង ដែលក្នុងនោះគ្រាប់បាល់ ធ្វើបានសម្រេចដោយកីឡាករ Mane នៅនាទីទី៣៩ គ្រាប់ទី២ ធ្វើបានដោយ Jota នៅនាទីទី៥២ គ្រាប់ទី៣ធ្វើបានដោយ Salah...
អតីតកីឡាករ និងជាវិរៈបុរសឆ្នើមរបស់ក្លឹប Barcelona លោក Xavi ក្រោយពេលដែលបានវិលត្រឡប់ មកកាន់ទឹកដី Cam Nou វិញហើយមក ក្នុងការប្រកួតដំបូងនេះ លោកបានជួយឲ្យក្រុមយកឈ្នះ លើ Espanyol ភ្លាមក្នុងលទ្ធផល១ទល់នឹង០។ ក្រៅតែពីមានទំរង់លេងផ្លាស់ប្តូរហើយនោះ គេក៏អាចមើលឃើញដែរថា ការដឹកនាំរបស់លោក Xavi កំពុងបានផ្តល់ទំនុកចិត្តយ៉ាងខ្លាំង ចំពោះអ្នកគាំទ្រដោយក្នុងនោះ អ្នកគាំទ្រដល់...
ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២០ គណៈប្រតិភូកីឡាកម្ពុជាដឹកនាំដោយ លោកបណ្ឌិត ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជាប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា និងលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានចេញដំណើរទៅកាន់ទីក្រុងឌូបៃ ដើម្បីចូលរួមមហាសន្និបាត ក្រុមប្រឹក្សាកីឡាអូឡាំពិកអាស៊ី និងចុះហត្ថលេខា ទទួលសិទ្ធិធ្វើជាម្ចាស់ផ្ទះ ការប្រកួតកីឡាយុវជនអូឡាំពិកអាស៊ី (ASIAN Youth Games) នាឆ្នាំ២០២៩។...
The Mirror នៅថ្ងៃនេះបានឲ្យដឹងថាកីឡាករ Edinson Cavani នឹងអាចក្លាយទៅជាកីឡាករ ជំនួសឲ្យតំណែងសំខាន់មួយ របស់ក្រុមពេលដែលនឹងអវត្តមានរបស់កីឡាករបារាំងPaul Pogba ដែលជាផ្នែកមួយដ៏សំខាន់ នៃផែនការខែមករានេះ។ ប្រភពដដែលបានសរសេរទៀតថា ក្លឹបបានត្រៀមផែនការតម្លៃ៦០លានផោនរួចមកហើយផងដែរ ដើម្បីនាំយកកីឡាករមួយចំនួនដូចជា Federico Valverde ពីក្លឹប Real Madrid ដែលនេះមានន័យថាក្រុមគឺបានត្រៀមខ្លួន រួចទៅហើយសម្រាប់ការបាត់បង់កីឡាករ Pogba។...
កីឡាករឆ្នើមប៊ែលហ្ស៊ិក Kevin De Bruyne កាលពីថ្ងៃសុក្រម្សិលមិញនេះ បានធ្វើតេស្តរកឃើញវិជ្ជមានកូវីដ១៩ ហើយកំពុងត្រូវបានដាក់ខ្លួនឲ្យដាច់ដោយឡែក រយៈពេលរហូតទៅដល់ ១០ថ្ងៃដើម្បីព្យាបាល។ ការប្រកាសដែលត្រូវបានធ្វើឡើងដោយ ក្លឹបបានបន្ថែមទៀតថាកីឡាកររូបនេះនឹងត្រូវខកខាន ការប្រកួតរបស់ក្រុមរយៈពេល៣ប្រកួតនាពេលខាងមុខដែលក្នុងនោះមានដូចជាការប្រកួតប៉ះនឹងក្រុម Everton ប៉ះនឹងក្រុម PSG និងប៉ះក្រុម West Ham។ គួរឲ្យដឹងដែរថា De Bruyne បានធ្វើតេស្តឃើញវិជ្ជមានកូវីដ១៩...