កីឡាករខ្សែការពារឆ្នើមរបស់ក្លឹប Sevilla ម្នាក់មកដល់ពេលនេះនៅតែ មិនទាន់អាចប្រាកដទេថានឹងត្រូវបន្ត ឬត្រូវធ្វើការចាកចេញពីក្លឹបទៅចូលរួមជាមួយនឹងក្លឹបថ្មី ខណៈដែលតោខៀវ Chelsea កំពុងតាមចង់បានគាត់ខ្លាំងមែនទែន។ កីឡាករខ្សែការពារសញ្ជាតិបារាំង Jules Kounde ត្រូវបានក្លឹប Sevilla ប្រកាសជាចុងក្រោយហើយថា នឹងទាមទារតម្លៃខ្លួនយ៉ាងហោចណាស់ក៏៨០លានអ៊ឺរ៉ូឬប្រមាណជា ៦៨លានផោនដែរដើម្បីអាចចាកចេញបាន។ ក្លឹបតោខៀវ Chelsea កន្លងមកបានព្យាយាមចរចា ជាមួយនឹង Sevilla ជាច្រើនហើយចុងក្រោយនេះបានថែមទាំង...
ឈុតធំរបស់ក្លឹប Juventus ត្រូវបានគេដឹងថា បានចាប់ផ្តើមនាំគ្នាធ្វើចត្តាឡីស័កហើយ នៅមុនការប្រកួតមិត្តភាពជាមួយនឹងក្លឹបយក្សអេស្បាញ Barcelona មកដល់ក្រោយរកឃើញថា កីឡាករ Hamaza Rafia បានផ្ទុកនូវវិរុសកូវីដរួចមក។ ទោះបីជាយ៉ាងណាក្តីក្រុមឈុតធំ នឹងបន្តធ្វើការហ្វឹកហាត់ នៅក្នុងទីលាន Continassa ដដែលដោយមិនអាចប៉ះពាល់ ជាមួយនឹងអ្នកនៅខាងក្រោយបានឡើយហើយ នឹងបន្តតាមដានអាក្ការៈបន្ថែមទៀត។ Rafia នឹងត្រូវដាក់ឲ្យនៅដាច់ដោយឡែក ដើម្បីព្យាបាលរយៈពេល យ៉ាងហោចណាស់១០ថ្ងៃមុនពេលដែល...
ខ្សែការពារហុល្លង់កីឡាករ Virgil Van Dijk បានត្រលប់មកកាន់ទីលានបាល់ទាត់វិញ ក្រោយពីបាត់មុខរយៈពេល ៩ខែ ដោយសារតែរបួសដ៏រន្ធត់មួយកាលពីខែតុលា ឆ្នាំ២០២០កន្លងទៅ។ កីឡាកររូបនេះបានបង្ហាញខ្លួនជាលើកដំបូងបន្ទាប់មកជារបួសវិញ ដោយលេងនៅក្នុងប្រកួតមិត្តភាពប៉ះនឹងក្លឹបអាល្លឺម៉ង់ Hertha Berlin ដែលលេងនៅក្នុងប្រទេសអូទ្រីស។ នៅក្នុងប្រកួតប៉ះនឹងក្លឹបរដ្ឋធានីប៊ែរឡាំង Van Dijk ត្រូវបានប្ដូរចូលនៅក្នុងនាទីទី៦៩ ជំនួសខ្សែការពារអង់គ្លេស Natheniel Phillips។ ការប្រកួតនេះបានបញ្ចប់ដោយហង្សក្រហមឈ្នះក្នុងលទ្ធផល...
កីឡាករខ្សែបម្រើឆ្នើម Locatelli មកដល់ពេលនេះ បានក្លាយទៅជាគោលដៅ របស់ក្លឹបធំៗ ជាច្រើនទាំងនៅអង់គ្លេស នៅអ៊ីតាលី ជាពិសេសគឺ Juventus ប៉ុន្តែជឿជាក់ថាក្លឹបអង់គ្លេស នឹងមិនឲ្យរបូតឱកាស នេះងាយៗឡើយ។ ប្រធានក្លឹប Sassuolo លោក Giovanni Carnevali បានអះអាងនៅសប្តាហ៍នេះថា កីឡាកររូបនេះពិតជាចង់ផ្ទេរ ទៅចូលរួមជាមួយនឹងក្លឹប Juventus ប៉ុន្តែក្លឹបកំពុងបន្តស្តាប់សំណើរ...
កីឡាករខ្សែការពារឆ្នើម របស់ក្លឹប Atalanta កីឡាករ Cristian Romero មកដល់ពេលនេះ កំពុងក្លាយ ទៅជាគោលដៅរបស់ក្លឹបធំៗ នៅអ៊ឺរ៉ុបជាច្រើនទាំងនៅអង់គ្លេស និងអេស្បាញផងដែរ ។ The Goal ជឿជាក់ថា មកដល់សប្តាហ៍នេះ សូម្បីតែក្លឹបយក្ស អេស្បាញ Barcelona ក៏បាន ប្រកាសចូលរួម ក្នុងការប្រជែងគ្នា...
The Goal ចេញផ្សាយនៅថ្ងៃព្រហស្បតិ៍នេះបានឲ្យដឹងថា កីឡាករអេស្បាញខ្សែការពារកណ្តាល Bellerin ដែលបច្ចុប្បន្នកំពុងតែមិនមានឈ្មោះនៅក្នុងបញ្ជីកីឡាករឈុត១១នាក់ដំបូងនោះ ទំនងជានឹងអាចមើលឃើញផ្លូវថ្មីហើយសម្រាប់ចាកចេញ។ ក្លឹបកាំភ្លើងធំ Arsenal ត្រូវបានគេដឹងថាបានត្រៀមខ្លួនរួចរាល់ហើយ ក្នុងការផ្តល់កីឡាករអេស្បាញរូបនេះជាការដោះដូរគ្នា ជាមួយនឹងកីឡាករគោលដៅ របស់ក្លឹបម្នាក់ គឺកីឡាករ Lautaro Martinez ដែលបច្ចុប្បន្នកំពុងលេង ឲ្យក្លឹបអ៊ីតាលី Inter Milan ។ កាំភ្លើងធំត្រូវបានគេដឹងដែរថាមិនមានលុយ...
ម្ចាស់ជើងឯកពានរង្វាន់លីគកំពូលអាល្លឺម៉ង់ Bayern Munich បានទទួលបរាជ័យលើកទឹ២ហើយ ក្នុងការប្រកួតមិត្តភា ពមុនបើករដូវកាលហើយលើកនេះគឺកាន់តែធ្ងន់ធ្ងរទៀត គឺនៅក្នុងទឹកដីខ្លួនឯង ក្នុងលទ្ធផលដល់ទៅ២ទល់នឹង០ ចាញ់ទៅលើក្រុម Gladbach។ គ្រូបង្វឹកក្លឹប Bayern Munich លោក Julian Nagelsmann នៅចប់ការប្រកួតបានសារភាពថា រដូវកាលថ្មីខាងមុខនេះ ២០២១-២០២២សម្រាប់ក្លឹបគឺពិតជា នឹងមានភាពយឺតយ៉ាវ ជាមិនខានជាពិសេសខណៈដែលក្រុមតែងតែទទួលបានការបរាជ័យ ជាប់គ្នាដល់ទៅ២ដងបែបនេះទៀតផងនោះ។...
តូក្យូ៖ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុករបស់អ៊ីស្រាអែលបានរាយការណ៍ថា វីដេអូរបស់កីឡាករអូឡាំពិកអ៊ីស្រាអែលចំនួន ៩ នាក់បានលោតនៅលើគ្រែដែលគេហៅថា គ្រែប្រឆាំងនឹងការរួមភេទ នៅភូមិរបស់អត្តពលិករហូតដល់វាដាច់អស់តែម្តង នេះបើយោងតាមការចេញផ្សាយពីគេហទំព័រឌៀលីម៉ែល។ យោងតាមរបាយការណ៍វីដេអូត្រូវបាន លុបចោលនាពេលបច្ចុប្បន្នថា អត្តពលិកសាកល្បងលើភាពខ្លាំងនៃស៊ុមគ្រែក្រដាសកាតុងធ្វើកេសអាចកែច្នៃឡើងវិញបានត្រូវបានបញ្ចូលដោយលោក Ben Wanger ជាកីឡាករបាល់បោះមានដើមកំណើត នៅសហរដ្ឋអាមេរិកនៅលើក្រុមអូឡាំពិកអ៊ីស្រាអែលទៅកាន់គណនី TikTok និង Twitter របស់លោកកាលពីថ្ងៃចន្ទ។ យោងតាម manufacturer Airweave បានឲ្យដឹងថា...
តូក្យូ៖ គណៈកម្មាធិការរៀបចំការ ប្រកួតកីឡាអូឡាំពិក នៅទីក្រុងតូក្យូ នៅថ្ងៃព្រហស្បតិ៍ បានរាយការណ៍ថា មានករណីចំនួន ២៤ បន្ថែមទៀត ទាក់ទងនឹងព្រឹត្តិការណ៍ កីឡា ដែលជាចំនួនខ្ពស់បំផុត ចាប់តាំងពីការឆ្លងបានចាប់ ផ្តើមចងក្រងតាំង ពីដើមខែនេះ ។ ករណីទាំង ២៤ នាំឲ្យមានការកើនឡើង ដល់ ១៩៣ រួមមានអត្តពលិក...
តូក្យូ៖ទីភ្នាក់ងារគ្រប់គ្រងរបស់លោក បាននិយាយថា តារាសម្តែងជនជាតិជប៉ុនលោក Naoto Takenaka បានដកខ្លួនចេញពីការសម្តែងដែលបានគ្រោងទុករបស់លោក នៅក្នុងពិធីបើកការ ប្រកួតកីឡាអូឡាំពិកទីក្រុងតូក្យូ នៅនាទីចុងក្រោយ ដោយមានការព្រួយបារម្ភអំពីការបង្ហាញកំប្លែងបែបកំប្លែង របស់លោកទៅលើបុរសពិការភ្នែក កាលពីជាង ៣ ទសវត្សរ៍មុន យោងតាមការចេញផ្សាយពី គេហទំព័រជប៉ុនធូដេ។ ការលាតត្រដាងនេះធ្វើឡើងបន្ទាប់ពីមានការលាលែងពីតំណែង និងការបណ្តេញចេញទាក់ទង ទៅនឹងព្រឹត្តិការណ៍កីឡាអូឡាំពិកដែលបានធ្វើឲ្យអ្នករៀបចំការប្រកួតវិលវល់ដើម្បីសង្គ្រោះព្រឹត្តិការណ៍កាលពីថ្ងៃសុក្រសប្តាហ៍មុន នៅពហុកីឡដ្ឋានជាតិ។ ទីភ្នាក់ងារចាត់ចែងផលិតកម្ម Lady...