ទីបំផុតក្លឹបអង់គ្លេសញញួរធំ West Ham បានឈានទៅដល់ការសម្រេចចិត្តលក់ កីឡាករខ្សែប្រយុទ្ធស្លាប Felipe Andersonឲ្យត្រឡប់ទៅលីគកំពូល អ៊ីតាលីវិញហើយ។ កីឡាករ Anderson នឹងត្រូវចាកចេញពីក្លឹប West Ham ត្រឡប់ទៅកាន់ក្លឹបចាស់ របស់ខ្លួនវិញគឺ Lazio ក្រោយបានចូលរួមនៅទីនេះអស់រយៈពេល២ឆ្នាំប៉ុណ្ណោះចាប់តាំងតែពីឆ្នាំ២០១៨មកក្នុងតម្លៃខ្លួន គ្រានោះប្រមាណជា៣៤លានផោន។ ប៉ុន្តែក្នុងការផ្ទេរទៅអ៊ីតាលីវិញលើកនេះគេបានដឹងថា គាត់នឹងអាចមានតម្លៃទាបជាងតម្លៃលើកមុន ប៉ុណ្ណោះទាំងដែលកីឡាកររូបនេះបានត្រឹមតែជាកីឡាករលេខខ្ចីជើង ពេញមួយរដូវកាលមុន...
(ភ្នំពេញ)៖ លោក អេ ភូថង អតីតស្ដេចប្រដាល់គុនខ្មែរបាននឹងកំពុងសម្រាក ព្យាបាលជំងឺកូវីដ-១៩ នៅពហុកីឡដ្ឋានជាតិអូឡាំពិក បន្ទាប់ពីលោកបានធ្វើតេស្ដរកឃើញវិជ្ជមានកាលពីចុងសប្ដាហ៍មុន ស្របពេលគ្រូបង្វឹករូបនេះកំពុងមានជំងឺប្រចាំកាយ ដូចជាលើសជាតិអាស៊ីត ខ្លាញ់រុំបេះដូង សម្ពាធសរសៃបេះដូង និងលើសជាតិស្ករផងដែរ (បន្ដិច) ប៉ុន្តែក្រោយពីសម្រាកព្យាបាលជិត ១សប្ដាហ៍ អាការៈរបស់លោក អេ ភូថង បានធូរស្រាលច្រើនហើយ បន្ទាប់ពីទទួលបានការយកចិត្តទុកដាក់ពីក្រុមគ្រូពេទ្យ។ ប្រភពជិតស្និតអតីតអធិរាជកែងឆេះជង្គង់ហោះខាងលើបានឲ្យដឹងថា កាលពីថ្ងៃទី១១...
កីឡាករខ្សែប្រយុទ្ធ លេងឲ្យជម្រើសជាតិ បានមួយគ្រា Danile Sturridge នៅសប្តាហ៍នេះ ត្រូវបានគេដឹងថា ត្រូវបានក្លឹបដែលទើបនឹងឡើង មកលីគកំពូលអេស្បាញ Mallorca ផ្តល់ឱកាសក្នុងការធ្វើការងារ ជាមួយគ្នាហើយ។ កីឡាករវ័យ៣១ឆ្នាំរូបនេះ ត្រូវបានក្លឹបនៅតួកគីផ្តាច់កុងត្រា តាំងតែពីខែមិនាឆ្នាំ២០២០មកម្ល៉េះ ហើយមកដល់ពេលនេះ មានរយៈពេល១៥ខែហើយ ដែលគាត់គ្មានឈ្មោះជាកីឡាករ របស់ក្លឹបណាមួយឡើយ ។ អតីតកីឡាករ ខ្សែប្រយុទ្ធរបស់ហង្សក្រហម...
កីឡាករខ្សែការពារ Guehi របស់ក្លឹបតោខៀវ Chelsea និងបានចំណាយពេលមួយរដូវកាលមុន ជាមួយនឹងក្លឹប Swansea ក្នុងលក្ខខណ្ឌខ្ចីជើងនោះទំនងត្រូវបានគេជឿជាក់ថា នឹងអាចស្វែងរកក្លឹបថ្មីបានហើយ។ The Goal បានចេញផ្សាយថាក្លឹបតោខៀវ Chelsea បានឈានទៅដល់កិច្ចព្រមព្រៀង លក់កីឡាករខ្សែការពាររូបនេះទៅឲ្យក្លឹប Crystal Palace ហើយដោយបានសន្យាផ្តល់ឲ្យនូវការប្រកួតដ៏ទៀតទាត់សម្រាប់រដូវកាលក្រោយជូន កីឡាករឈុតក្រោម២១ឆ្នាំរបស់អង់គ្លេស រូបនេះផងដែរ។ ប្រភពដដែលបានអះអាងទៀតថា តម្លៃលក់ដែលក្លឹបទាំងពីរអាចនឹងព្រមព្រៀងគ្នានោះគឺមានរហូតទៅ...
ភ្នំពេញ៖លោក ហែម គីរី អគ្គលេខាធិការតំណាងលោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្រ្តីរដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន និងជាប្រធានសហព័ន្ធខ្មែរកីឡាហែលទឹកបានធ្វើការជួបសំណេះសំណាល ជាមួយនឹងគ្រូបង្វឹក និងកីឡាករ-កីឡាការិនីហែលទឹកជម្រើសជាតិចេញទៅការប្រកួតកីឡាអូឡាំពិក រដូវក្ដៅ នៅក្នុងទីក្រុងតូក្យូ ប្រទេសជប៉ុន។ លោក ហែម គីរី អគ្គលេខាធិការបានប្រាប់តាមសារអេឡិចត្រូនិចថា លោកបានធ្វើការផ្តែផ្តាំ ពាំនាំនូវអនុសាសន៍របស់លោកទេសរដ្ឋមន្រ្តី និងប្រធានសហព័ន្ធសូមថែរក្សាសុខភាពត្រូវតែប្រឹងប្រែងប្រកួតឲ្យអស់ពីសមត្ថភាព និងគោរពតាមលក្ខខណ្ឌនៃការប្រកួតឲ្យបាន...
ទីបំផុតក្លឹបយក្សអេស្បាញ Real Madrid បានសារភាពហើយថាក្លឹបនិងកីឡាករខ្សែការពារបារាំង Varane គឹនឹងមិនអាចបន្តកុងត្រាជាមួយគ្នាបន្ថែមទៀត នោះទេខណៈដែលបច្ចុប្បន្នក៏មានលេចឬព័ត៌មានថា កីឡាករខ្សែការពាររូបនេះនឹងអាចផ្ទេរទៅលេង នៅអង់គ្លេសផងដែរ។ Real Madrid ត្រូវបានគេដឹងថាបានធ្វើការព្យាយាម បន្តកុងត្រាថ្មីជាមួយនឹង Rapahel Varane តែម្តងប៉ុណ្ណោះហើយ ក្លឹបក៏បានទទួលស្គាល់ថាកីឡាកររូបនេះ ពិតជាចង់ចាកចេញមែនហើយ កំពុងរងចាំសំណើរពីក្លឹប បិសាចក្រហម Man UTD...
ខ្សែបម្រើប្រយុទ្ធ Arjen Robben បានប្រកាសព្យួរស្បែកជើង ជាលើកទីពីរ ក្នុងវ័យ៣៧ឆ្នាំ។ អតីតជម្រើសជាតិហូឡង់រូបនេះ ដំបូងឡើយ ធ្លាប់បានប្រកាសចូលនិវត្តន៍ម្ដងហើយ កាលពីឆ្នាំ២០១៩ មុនពេលសម្រេចចិត្ត ត្រឡប់មកលេងវិញចូលរួមជាមួយក្លឹប Groningen កាលពីរដូវកាលមុន ។ បញ្ហារបួសច្រើន និងជំងឺកូវីដ-១៩ កំពុងរាតត្បាតខ្លាំងរំខានដល់ការលេង បានធ្វើឲ្យ Robben សម្រេចចិត្តប្រកាសចូលនិវត្តន៍ម្ដងទៀត កាលពីម្សិលមិញ។...
ក្លឹប Atletico Madrid បានបង្ហាញការ ចាប់អារម្មណ៍លើខ្សែប្រយុទ្ធ Jese Lingard ដែរ ប្រសិនបើក្រុមបិសាចក្រហម ចង់លក់រូបគេចេញនារដូវកាលដោះដូរកីឡាករនេះ ។ ខ្សែប្រយុទ្ធវ័យ២៨ឆ្នាំខាងលើ បានត្រលប់មកហ្វឹកហាត់ ជាមួយក្រុមបិសាចក្រហម Manchester United វិញហើយ ប៉ុន្តែក៏មិនទាន់ច្បាស់ ពីអនាគតរបស់គេដែរ។ កាលពីរដូវកាលមុន កីឡាករអង់គ្លេសរូបនេះត្រូវបានក្រុម West...
The Goal នៅថ្ងៃនេះបានឲ្យដឹងថា កីឡាករខ្សែប្រយុទ្ធអង់គ្លេស Abraham ដែលមិនសូវ មានឱកាសបង្ហាញខ្លួន នៅក្លឹបតោខៀវ Chelsea នោះប្រហែលជានឹងអាចផ្ទេរ ទៅចូលរួមជាមួយ នឹងក្លឹបកាំភ្លើងធំ Arsenal ជាមិនខាន ។ ប្រភពដដែលបានឲ្យដឹងទៀតថា ក្លឹបកាំភ្លើងធំ Arsenal បានដាក់ការចាប់អារម្មណ៍ និងការងារអទិភាព រួចទៅហើយជាមួយនឹង ការពិនិត្យមើលលទ្ធភាពនៃការផ្ទេរកីឡាករ...
The Goal នៅថ្ងៃនេះ បានចេញផ្សាយថា កីឡាករខ្សែប្រយុទ្ធ Lewandowski របស់ក្លឹបយក្សអាល្លឺម៉ង់ Bayern Munich មកដល់ពេលនេះ ត្រូវបានគេជឿជាក់ថា នឹងឈានទៅដល់ការសម្រេចចិត្ត ក្នុងការចាកចេញ ពីក្លឹបរបស់ខ្លួនហើយ។ ក្លឹបថ្មីក្នុងចំណោមក្លឹប ដែលកីឡាករ នឹងអាចជ្រើសរើសនោះ ក៏មាន Man City ផងដែរ ខណៈដែលក្លឹបអង់គ្លេសមួយនេះ...