កីឡា

Messi គ្មានភាពសោកស្តាយឡើយ ដែលចូលរួមជាមួយនឹង PSG

គិតចាប់តាំងតែពីបានចាកចេញពី Barcelona តារាឆ្នើមជើងចាស់ Lionel Messi ហាក់ដូចជាបាន បង្ហាញទំរង់លេង ដែលមិនសូវល្អប្រសើរនៅឡើយដោយអាច រកគ្រាប់បាល់បានតែ១គ្រាប់គត់មកដល់ពេលនេះ។

ទោះបីជាយ៉ាងណាក្តីតារាល្បីរូបនេះបានធ្វើការអះអាងថា គាត់ពិតជាសប្បាយចិត្តដែលកំពុង មានវត្តមាននៅទឹកដី PSG ហើយលើកឡើងថាគាត់មិនដែលមាន ភាពសោកស្តាយឡើយចំពោះ ការផ្ទេរមកចូលរួមនៅទីនេះ។

គួរឲ្យដឹងដែរថាអស់រយៈពេលជាង២ ខែមកហើយដែល Messi មានវត្តមាននៅបារាំងហើយកីឡាករវ័យ ៣៤ឆ្នាំរូបនេះអាច បង្ហាញ វត្តមានបាន ៤ប្រកួតមកហើយប៉ុន្តែរកបាន តែ១គ្រាប់គត់ក្នុងការប្រកួត Champion Leaguesប៉ះនឹងក្រុម Man City និងមិនអាច សូម្បីបោះបាល់ ឲ្យមិត្តរួមក្លឹបបានម្តងនៅឡើយនោះទេ៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top