The Telegraph នៅថ្ងៃនេះ បានសរសេរថា ក្លឹបកាំភ្លើងធំ Arsenal ទោះបីជាធ្លាប់ទទួល បានការបដិសេធ រួចទៅហើយពី សំណាក់ក្លឹប Everton ក្នុងការចរចា ផ្ទេរកីឡាករ ខ្សែប្រយុទ្ធ អង់គ្លេស ម្នាក់ទៅកាន់ទឹកដី Emirates ប៉ុន្តែជឿជាក់ថា ក្លឹបនេះហាក់ដូចជាមិនទាន់ បានបោះបង់ឱកាស របស់ខ្លួននៅឡើយទេ ។...
យោងតាមការចេញផ្សាយរបស់ the Goal នៅថ្ងៃពុធនេះបានឲ្យដឹងថាក្លឹបយក្សអេស្បាញ Barcelona បានធ្វើការអះអាងយ៉ាងច្បាស់ហើយថា បញ្ហាក្បាលជង្គង់របស់ Dembele នឹងនាំឲ្យកីឡាកររូបនេះ ចាំបាច់ធ្វើការវះកាត់។ សេចក្តីប្រកាសដដែលក៏បានបញ្ជាក់ទៀតដែរថា កីឡាករខ្សែប្រយុទ្ធស្លាបរបស់បារាំង Ousmane Dembele រូបនេះនឹងធ្វើការវះកាត់នៅជង្គង់ស្តាំរបស់ គាត់ហើយតាមពេលវេលាប្រហែលជា អាចធ្វើឲ្យគាត់អវត្តមានក្នុងការប្រកួត ជាច្រើនខែផងដែរ។ គួរឲ្យដឹងដែរថា Dembele ត្រូវបានបង្ខំចិត្តប្តូរចេញនៅក្នុងការប្រកួត ពានរង្វាន់អ៊ឺរ៉ូឲ្យជម្រើសជាតិបារាំងកាលពី...
ក្រោយរយៈពេល ជាង១៤ឆ្នាំរួចមកហើយ ទីបំផុតកីឡាករ Kevin-Prince Boateng ត្រូវបានគេជឿជាក់ថា កំពុងស្ថិតនៅក្នុងដំណើរ ការដើម្បីអាចត្រឡប់ទៅក្លឹប កាលពីវ័យក្មេងរបស់ខ្លួនវិញ ហើយគឺ Hertha Berlin នៅលីគអាល្លឺម៉ង់។ កីឡាករ Boateng ដែលកន្លងមក បានចាកចេញពី Hertha កាលពីឆ្នាំ២០០៧ទៅចូលរួមជាមួយនឹងក្លឹបអង់គ្លេស Spurs ហើយបន្តបន្ទាប់ទៅលេងជាមួយ នឹងក្លឹបជាច្រើននៅលីគ...
កីឡាករខ្សែបម្រើដ៏វ័យក្មេងម្នាក់ របស់ក្លឹបតោខៀវ Chelsea ដែលត្រូវបានគេមើលឃើញថាគឺជា កីឡាករដ៏លេចធ្លោនៅក្នុងតំបន់ អ៊ឺរ៉ុបនោះត្រូវបានគេជឿជាក់ថានឹងអាចធ្វើដំណើរចាកចេញ ជាបណ្តោះអាសន្ន ហើយពីក្លឹបដែលមានមូលដ្ឋាន នៅភាគខាងលិចទីក្រុងឡុង។ ក្លឹប Norwich ត្រូវបានគេដឹងថា បានក្លាយទៅជាក្លឹបនាំមុខគេក្នុងចំណោមក្លឹបជាច្រើន ដែលអាចមានឱកាសចុះកុងត្រា ខ្ចីជើងនាំយកកីឡាករ Billy Gilmour ចេញពីក្លឹប Chelsea នារដូវកាលក្រោយ ខណៈដែលខ្លួនទើបតែបានឡើងមកលេង នៅលីគកំពូលអង់គ្លេសផង...
តូក្យូ៖ រយៈពេលមួយខែរហូត ដល់ការបើកព្រឹត្តិការណ៍អូឡាំពិកទីក្រុងតូក្យូហើយ លោកស្រី Seiko Hashimoto ប្រធានគណៈកម្មាធិការរៀបចំ ការប្រកួតមានក្តីសង្ឃឹមយ៉ាងមុតមាំ ថាជំងឺរាតត្បាតប្រភេទនេះ នឹងមិនឈរជើងក្នុងការធ្វើជាម្ចាស់ផ្ទះ នៃការបង្ហាញកីឡាពិភពលោក និងផ្តល់នូវឥទ្ធិពលវិជ្ជមាន យូរអង្វែងដល់សង្គមជប៉ុន និងពិភពលោកយោងតាមការចេញផ្សាយ ពីគេហទំព័រជប៉ុនធូដេ ។ លោកស្រី Hashimoto បាននិយាយថា លោកស្រីគិតថាសាធារណជនជប៉ុន មិនទាន់ជឿជាក់ថា អូឡាំពិក...
ពឹ្រត្តិការណ៍ប្រកួតជើងឯកទ្វីបអឺរ៉ុប ជាបណ្ដុំនៃកីឡាករល្បីៗ មកពីប្រទេសនានាជុំវិញទ្វីបអឺរ៉ុប។ ជាមួយគ្នានោះដែរ តម្លៃខ្លួនរបស់កីឡាករនីមួយៗក៏មិនធម្មតាដែរ ចំណែកក្រុមជម្រើសជាតិនីមួយៗ វិញក៏មិនមានតម្លៃតិចដែរ។ ចំពោះក្រុមជម្រើសជាតិ ដែលមានតម្លៃទីផ្សារខ្ពស់ជាងគេ នៅក្នុងព្រឹត្តិការណ៍ UEFA Euro 2020 នោះគឺ ក្រុមជម្រើសជាតិអង់គ្លេស។ បើយោងតាមទិន្នន័យកត់ត្រាដោយគេហទំព័រ Transfermarkt តម្លៃទីផ្សារនៃក្រុមជម្រើសជាតិនោះគឺ ១,៥ប៊ីលានដុល្លារ។ ក្រឡេកមកមើលទម្រង់លេងនៅក្នុងព្រឹត្តិការណ៍នេះវិញ អង់គ្លេសបានជាប់កំពូលតារាងនៃពូល D...
ក្រុមអង់គ្លេស នឹងបើកឱ្យអ្នកគាំទ្រ ចូលទស្សនាការប្រកួត ទល់ក្រុមអាល្លឺម៉ង់ ស្ទើរតែពេញកីឡដ្ឋាន Wembley តែម្ដង នៅចុងសប្ដាហ៍ខាងមុខនេះ បន្ទាប់ពីប្រទេសនេះបន្ធូរបន្ថយ ច្បាប់រឹតត្បិតកូវីដ១៩។ ការប្រកួតនេះ នឹងបើកឱ្យអ្នកគាំទ្រ ចូលទស្សនា ៤៥ ០០០នាក់ នៃចំនួនសរុប៩ម៉ឺននាក់ ។ ដោយចំនួន ៤៥ ០០០នាក់នេះ ក្រុមអង់គ្លេស និងអាល្លឺម៉ង់...
Julian Draxler បាននាំមិត្តស្រីនាង Sethanie Taing ដែលជាកូនកាត់ខ្មែរ-បារាំងទៅកម្សាន្ត វិស្សមកាល បន្ទាប់ពីគ្មានឈ្មោះជាប់ ក្នុងជម្រើសជាតិអាល្លឺម៉ង់លេងនៅ Euro ។ ខ្សែបម្រើរូបនេះ មិនត្រូវបានចុចឈ្មោះ ចូលក្នុង ក្រុមជម្រើសជាតិ ដោយសារតែទម្រង់លេងធ្លាក់ចុះ និងបញ្ហាភាពរឹងមាំ នៃកាយសម្បទា ក្នុងក្លឹប Paris Saint Germain...
ESPN ចេញផ្សាយនៅថ្ងៃនេះ បានឲ្យដឹងថា ក្លឹបយក្សបារាំង PSG បានឈានទៅដល់ការព្រមព្រៀង ក្នុងការផ្ទេរយកកីឡាករ ខ្សែការពារឆ្នើម Hakimi ហើយពីក្លឹបជើងឯក អ៊ីតាលី Inter Milan បន្ទាប់ពីបាន ចំណាយពេលត្រឹមតែមួយ រដូវកាលប៉ុណ្ណោះនៅអ៊ីតាលី។ ប្រភពដដែល បានបញ្ជាក់ទៀតថា ក្លឹបបារាំងនឹងត្រូវចំណាយ លុយប្រមាណជា៧០លានអ៊ឺរ៉ូ ឬត្រូវជាង៦០លានផោន ព្រមទាំងប្រាក់លើកទឹក...
កីឡាករខ្សែការពារ ស្លាបឆ្វេង ឆ្នើមរបស់ក្លឹប Southampton ម្នាក់កំពុង ស្ថិតនៅក្នុងដំណាក់កាល ក្នុងការផ្ទេរទៅរស់ នៅជាមួយនឹង ក្លឹប Leicester City ហើយជាមួយនឹងគ្រូបង្វឹក លោក Brendan Rodgers ទោះបីជាក៏កំពុង មានការទាក់ទាញខ្លាំង ពីក្លឹបកាំភ្លើងធំ Arsenal ដែរក្តី។ the Goal...