បរទេស៖ កីឡាករឆ្នើមរបស់ក្លឹបបាល់ទាត់ Juventus គឺ Cristiano Ronaldo មិនមែនជាតារាកីឡាដំបូងគេនោះទេ ដែលបដិសេធម៉ាកភេសជ្ជៈឡើយ ព្រោះ កាលពីឆ្នាំ ២០១៧ លោក Virat Kohli ប្រធានក្រុមកីឡាគ្រីឃីតរបស់ឥណ្ឌា ក៏បានច្រានចោលកិច្ចព្រមព្រៀងរាប់លានជាមួយក្រុមហ៊ុន Pepsi ផងដែរ ។ យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី១៦...
កីឡាករប្រធានក្រុមរបស់ជម្រើសជាតិអ៊ីតាលី Chienllini អាចបំពេញភារកិច្ចបានយ៉ាងល្អ២ប្រកួតកន្លងមកនេះ ហើយជាពិសេសការប្រកួតយប់មិញដែលអាចជួយ ឲ្យក្រុមយកជ័យជំនះលើក្រុមស្វីស ក្នុងលទ្ធផលដល់ទៅ៣ទល់នឹង០ផងដែរ ត្រឹមតែតង់ទី១ប៉ុណ្ណោះ។ ប៉ុន្តែទោះបីជាយ៉ាងណាក្តីក្រោយចប់ការប្រកួតកីឡាករ Giorgio Chiellini ត្រូវបានគេដឹងថាបានទទួលរងរបួស ហើយតាមការបញ្ជាក់របស់គ្រូបង្វឹកក្រុមលោក Roberto Mancini កីឡាករខ្សែការពាររូបនេះនឹងត្រូវបន្តតាមដានរបួសនេះ នៅឡើយដើម្បីអាចបញ្ជាក់ថាគាត់អាចបន្តលេងនៅប្រកួតក្រោយ បានឬយ៉ាងណា។ លោក Mancini បានបន្តទៀតថាលោកសង្ឃឹមថា នឹងមិនមានអ្វីធំដំនោះទេសម្រាប់របួសរបស់ Chiellini...
រុស្ស៊ី៖ក្រុមបាល់ទាត់ជម្រើសជាតិរុស្ស៊ី នៅតែបន្តរកបាន៣ពិន្ទុបន្ថែមនៃព្រឹត្តិការណ៍ ការប្រកួតបាល់ទាត Euro ២០២០ នៅថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២១ សម្រាប់ការប្រកួតវគ្គសន្សំពិន្ទុពូលB បន្ទាប់ពីយកឈ្នះក្រុមបាល់ទាត់ ជម្រើសជាតិហ្វាំងឡង់ក្នុងលទ្ធផល១-០៕ដោយ៖លី ភីលីព
បរទេស៖ កាយវិការរបស់ខ្សែបម្រើបារាំង ដែលជាអ្នកកាន់សាសនាឥស្លាម Paul Pogba បានទទួលទាំងការរិះគន់ និងការកោតសរសើរ បន្ទាប់ពីឃ្លីបរបស់គាត់ ដកដបស្រា Heineken ចេញពីតុរបស់គាត់ គឺចាប់ផ្តើមពេញនិយមនៅលើ អ៊ីនធឺណិត។ យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២១ បានឱ្យដឹងថា ក្នុងសន្និសីទកាសែតនៅទីក្រុង Munich ប្រទេស...
កីឡាករបារាំង Franck Riberty ដែលជាអតីតកីឡាករខ្សែ ប្រយុទ្ធឆ្នើម របស់ក្លឹប Bayern Munich នោះបានបន្តក្តីសង្ឃឹម របស់ខ្លួនថានឹងអាចបន្តលេង ជាមួយនឹង ក្លឹបបច្ចុប្បន្នគឺ Fiorentina បន្ថែមយ៉ាងហោចណាស់ មួយរដូវកាលទៀត។ កីឡាករវ័យ៣៨ឆ្នាំរូបនេះ បានបង្ហាញទំរង់លេងយ៉ាងល្អ ទោះបីមានវ័យចំណាស់បន្តិច ទៅហើយតាមរយៈការបង្ហាញខ្លួន ទាំង២៩ប្រកួតកាលពីរដូវកាលមុននិងអាចស៊ុតបញ្ចូល ទីបាន២គ្រាប់ ខណៈដែលអាចជួយបោះបាល់...
កីឡាករអេស្បាញដែលបានជួយ រយគ្រាប់បាល់បានទៅដល់ ២០គ្រាប់ឲ្យក្លឹប Juventus កាលពីរដូវកាលមុននោះត្រូវបានគេដឹងថា នឹងបន្តមានវត្តមាន ជាមួយនឹងក្លឹបដដែល នៅរដូវកាលក្រោយ។ កីឡាករ Alvaro Morata ត្រូវបានក្លឹប AT Madrid និង Juventus បានឈានទៅដល់កិច្ចព្រមព្រៀងគ្នាក្នុងការបន្ត កុងត្រាថ្មីបន្ថែមមួយរដូវកាលទៀត ក្រោយទំរង់លេងរបស់កីឡាករទទួលបាន ផ្លែផ្កាយ៉ាងល្អមែនទែនកាលពីរដូវកាលមុន។ តាមពិត Juventus...
ភ្នំពេញ៖ស្ថានីយ៍ទូរទស្សន៍ CNC សហការជាមួយនឹងសហព័ន្ធកីឡាប្រដាល់គុនខ្មែរបានប្រកាស កម្មវិធីប្រដាល់ថ្មីមួយទៀតដែលមានឈ្មោះថា “មីស៊ីលថាមពលអ្នកប្រយុទ្ធគុនខ្មែរ” នឹងត្រូវចាប់ផ្តើមសកម្មភាពរបស់ខ្លួន ហើយនៅសង្វៀន CNC ឬស្សីកែវ ហើយកម្មវិធីប្រកួតកីឡាប្រដាល់គុនខ្មែរមួយនេះ បានបង្កើតឡើងជំនួសកម្មវិធីចាស់ដែលតែងតែ ប្រព្រិត្តធ្វើឡើងនៅរៀងរាល់ថ្ងៃអាទិត្យចាប់ពីវេលាម៉ោង ១១:០០ ដល់ម៉ោង ១៣:០០ រសៀល។ បើតាមអ្នកចាត់ចែងកម្មវិធីប្រដាល់របស់ CBS លោក ម៉ា ស៊ីថេត បានថ្លែងឲ្យដឹងថា...
ភ្នំពេញ៖សហព័ន្ធខ្មែរកីឡាហែលទឹកបានបញ្ចេញឈ្មោះកីឡាករ-កីឡាការិនីដែលត្រូវចេញទៅចូលរួមព្រឹត្តិការណ៍ ប្រកួតកីឡាអូឡាំពិករដូវក្ដៅនៅទីក្រុងតូក្យូប្រទេសជប៉ុនជាផ្លូវការហើយចំនួន២រូប និងគ្រូបង្វឹកម្នាក់ ដោយសារតែទទួលបានការអនុគ្រោះពី សហព័ន្ធកីឡាហែលទឹកអន្តរជាតិ (FINA)។ លោក ហែម គីរី អគ្គលេខាធិការសហព័ន្ធខ្មែរកីឡាហែលទឹកបានប្រាប់ឲ្យដឹងថា ការចូលរួមប្រកួតកីឡាអូឡាំពិកនេះកម្ពុជាមិនបានចូលរួមប្រកួតជម្រុះឡើយ ព្រោះកម្ពុជាបានចូលរួមដោយការអនុ គ្រោះ (Wild Card) ចំណែកការចូលរួមប្រកួតដោយការអនុគ្រោះបែបនេះសហព័ន្ធកីឡាហែលទឹកអន្តរជាតិ(FINA)អនុញ្ញាតិឲ្យលេងតែមួយវិញ្ញាសាប៉ុណ្ណោះគឺវិញ្ញាសាហែលចម្ងាយ៥០ម៉ែត្ររបៀបសេរី ។ ប្រសិនបើកម្ពុជាបានចូលរួមដោយធ្វើការប្រកួតជម្រុះនោះនឹងអាចលេងបានច្រើនវិញ្ញាសា សម្រាប់ការចូលរួមដោយការអនុគ្រោះបែបនេះគេអនុញ្ញាតិឲ្យលេងតែវិញ្ញាសាហែល៥០ម៉ែត្ររបៀបសេរីប៉ុណ្ណោះ។ សម្រាប់កម្ពុជាសហព័ន្ធបានត្រូវបានគេអនុញ្ញាតិឲ្យកីឡាករមួយរូបកីឡាការិនីមួយរូប និងគ្រូបង្វឹកមួយរូបចូលរួម បន្ទាប់ពីការធ្វើតេស្តិ៍លើសមត្ថភាពទាំងកីឡាករ...
ភ្នំពេញ៖លោក វ៉ាត់ ចំរើន អគ្គលេខាធិការ នៃគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាបានបង្ហើបឲ្យដឹងថា ទិវាអូឡាំពិក (Olympic Day) នឹងរៀបចំនៅថ្ងៃទី ២៣ មិថុនា ឆ្នាំ២០២១ ខាងមុខនេះតាមប្រព័ន្ធអនឡាញ តាមការគ្រោងទុក នឹងមានកីឡាករ-កីឡាការិនីជម្រើសជាតិកម្ពុជាសរុបចំនួន១០០នាក់ នឹងចូលរួមក្នុងកម្មវិធីនេះ ក្នុងនោះមានក្រុមជម្រើសជាតិប្រដាល់សកល ទ្រីយ៉ាត្លុង ទោចក្រយាន ហុកគី កាយសម្ព័ន្ធ ហែលទឹក...
កីឡាករខ្សែប្រយុទ្ធវ័យចំណាស់ CR7 ដែលបានស៊ុតបញ្ចូលទីបាល់ពិន័យ១១ម៉ែត្ រនិងបាល់បញ្ចូលទី១គ្រាប់ផ្សេងទៀតកាលពីប្រកួតយប់មិញ យកឈ្នះជម្រើសជាតិហុងគ្រី ហើយនោះគឺត្រូវបានគេដឹងថា បានបំបែកកំណត់ត្រាជាច្រើនផងដែរ។ កីឡាករ Cristiano Ronaldo នៅពេលនេះបានក្លាយទៅជាកីឡាករដែលអាចស៊ុតបញ្ចូលទីបានច្រើនបំភុត នៅក្នុងព្រឹត្តិការណ៍ពានរង្វាន់អ៊ឺរ៉ុបមួយនេះហើយបន្ថែម លើសពីនេះគឺបានក្លាយទៅជាកីឡាករ ដំបូងដែលអាចបង្ហាញខ្លួននៅក្នុង ការប្រកួតពានរង្វាន់អ៊ឺរ៉ូដល់ទៅ៥ដង ជាប់គ្នាផងដែរ។ កីឡាកររូបនេះបានបង្ហាញខ្លួន ឲ្យក្រុមជម្រើសជាតិគ្រប់ព្រឹត្តិការណ៍អ៊ឺរ៉ូទាំងអស់គិត ចាប់តាំងតែពីពេលដែលប៉ទូយហ្គាល់ បានធ្វើជាម្ចាស់ផ្ទះពានរង្វាន់នេះកាលពីឆ្នាំ២០០៤ ហើយគាត់នៅតែមានឈ្មោះជាកីឡាករ ខ្សែប្រយុទ្ធជួរមុខរបស់ក្រុម...