ភ្នំពេញ៖ រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា ព្រមទំាងជាប្រធានខេមរសហព័ន្ធកីឡាតេក្វាន់ដូ WT លោក ហ៊ុន សាមុត ប្រធាននាយកដ្ឋានអប់រំកាយ និងកីឡា និងលោក ប៉ុន សុខ ប្រធានមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡានារសៀលថ្ងៃទី២៤ ខែមករា ឆ្នាំ២០២១បានអញ្ជើញចូលរួមពិធីបិទវគ្គបណ្តុះបណ្តាលគ្រូបង្វឹកមូលដ្ឋាន និងថ្នាក់ជាតិ២០២០ក្រុងនៅសាលហ្វឺកហាត់បណ្ឌិត្យសភាតេក្វាន់ដូកម្ពុជាក្នុងមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺកកីឡា ។ លោក ជ្រិន សុធា ...
មកដល់ពេលនេះកីឡាករខ្សែបម្រើបារាំង Kante នៅមិនទាន់បានបង្ហាញខ្លួនឡើងវិញ ជូនក្លឹបនៅឡើយក្រោយទទួលរងរបួសប្រកួតប៉ះនឹង Man City។ នៅថ្ងៃនេះគ្រូបង្វឹករបស់ក្លឹបតោខៀវ Chelsea លោក Frank Lampard បានបញ្ជាក់និងរំពឹងថា N’Golo Kante នឹងអាចត្រឡប់មកវិញជួយក្លឹបវិញពេល Chelsea ប្រកួតប៉ះនឹង Burnley នៅសប្តាហ៍ក្រោយ។ កីឡាករបារាំងរូបនេះបានទទួល រងរបួសសរសៃពួរអំឡុងពេលប្រកួតប៉ះនឹង Man...
ខេត្តកំពត៖ នាថ្ងៃទី២៣ ខែមករា ឆ្នាំ២០២១លោក ស៊ុន សុទ្ធារិទ្ធ អគ្គលេខាធិការតំណាងលោកលោក គៀត ច័ន្ទថារិទ្ធ ប្រធានសហព័ន្ធកីឡាវាយកូនឃ្លីលើតុកម្ពុជា និងលោក សូ ភារិទ្ធ អនុប្រធានមន្ទីរអប់រំ យុវជន និងកីឡា ខេត្តកំពតអញ្ជើញចូលរួមពិធីបិទវគ្គបណ្ដុះបណ្ដាលគ្រូបង្វឹកកីឡាវាយកូនឃ្លីលើតុ កម្រិតមូលដ្នាន។ លោក ឃុន ផានិត អ្នកគ្រប់គ្រងវគ្គ៖...
យោងតាមការចេញផ្សាយរបស់ the Goal នៅថ្ងៃសៅរ៍នេះបានសរសេរថាក្លឹបហង្សក្រហម Liverpool ត្រូវបានគេដឹងថាកំពុងដាក់អទិភាពយ៉ាងខ្លាំង ក្នុងការបន្តកុងត្រាថ្មីជូនកីឡាករខ្សែការពារឆ្នើម Van Dijk ជាជាងការងារចរចាបន្តកុងត្រាជូនខ្សែប្រយុទ្ធ Mo Salah ។ ម្ចាស់ពានរង្វាន់អង់គ្លេស រដូវកាលចាស់មួយនេះនឹងមានផែនការក្នុងការចរចាកុងត្រាថ្មី ជាមួយនឹងខ្សែការពារហូឡង់រូបនេះមុននឹងទៅបន្តការងារ ចរចាកុងត្រាថ្មីជាមួយនឹងខ្សែប្រយុទ្ធ Mo Salah ទាំងដែលបានដឹងហើយថាខ្សែប្រយុទ្ធអេហ្ស៊ីបរូបនេះ តែងតែបន្តមានលេចឬព័ត៌មានអំពីការចាកចេញពីក្លឹបក្តី។ គួរឲ្យដឹងដែរថា Van...
(សៀមរាប)៖ នៅថ្ងៃទី២៣ ខែមករា ឆ្នាំ២០២១ ការប្រកួតកីឡាទោចក្រយានជ្រើសរើសជើងវវឯកថ្នាក់ជាតិ ប្រចាំឆ្នាំ២០២០ លោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងជាប្រធានសហព័ន្ធខ្មែរកីឡាទោចក្រយាន លោក ពៅ ពិសិទ្ធិ អភិបាលរងនៃគណៈអភិបាលខេត្តសៀមរាប និងថ្នាក់ដឹកនាំ និងជាមន្ត្រីរាជការក្រសួងពាណិជ្ជកម្ម មន្ត្រីរាជការ អាជ្ញាធម៌ខេត្តសៀមរាប ក្រុមម៉ូតូBMW កីឡាករ-កីឡាការិនី និងភ្ញៀវកិតិ្តយសជាតិ-អន្តរជាតិជាច្រើនរូបចូលរួមកម្មវិធី។...
the Goal នៅថ្ងៃសៅរ៍នេះបានសរសេរថាក្លឹបបិសាចក្រហម Man UTD ជាពិសេសគ្រូបង្វឹកលោក Ole Solskjare មកដល់ពេលនេះនៅតែ មិនទាន់កាត់ចិត្តបានពីកីឡាករអ្នកចាំទីរបស់ក្លឹប Napoli នៅឡើយ។ កីឡាករឆ្នើម Kalidou Koulibaly ត្រូវបានប្រភពដដែលបានសរសេរទៀតថានៅតែ ជាកីឡាករអទិភាពបំផុតសម្រាប់លោក Solskjare ទោះបីជាបានបរាជ័យក្នុងការចរចា នាំយកមកអង់គ្លេសជាច្រើនដង មកហើយក្តី។ កីឡាករវ័យ២៩ឆ្នាំរូបនេះ...
នៅថ្ងៃសៅរ៍សប្តាហ៍នេះគ្រូបង្វឹកក្លឹប Wolves លោក Nuno Espírito Santo ទីបំផុតគឺអាចបន្ថែមបានកីឡាករខ្សែប្រយុទ្ធម្នាក់ទៀត ហើយសម្រាប់ការប្រកួតប្រជែងរដូវកាល២០២០-២០២១នេះ។ Wolves ត្រូវបានគេអះអាងអាចចុះកុងត្រានាំយកកីឡាករខ្សែប្រយុទ្ធ Willian Jose ពីក្លឹបអេស្បាញ Real Sociedad ក្នុងនាមជាកីឡាកខ្ចីជើង ប៉ុន្តែនឹងមានសិទ្ធក្នុងការទិញដាច់នាពេលខាងមុខ។ Jose នឹងធ្វើដំណើរទៅដល់ទឹកដី Molineux ក្នុងកុងត្រារយៈពេល៦ខែជាបណ្តោះអាសន្ន និងពាក់អាវលេខរៀងទី១២...
ភ្នំពេញ៖ព្រឹត្តិការណ៍ការប្រកួតកីឡាគុនល្បុក្កតោជ្រើសរើសជើងឯកថ្នាក់ជាតិប្រចាំឆ្នាំ ២០២០ ត្រូវបានបើកការប្រកួតជាផ្លូវការកាលពីរសៀលថ្ងៃទី ២២ ខែ មករា ឆ្នាំ២០២១ នៅសាលសកលវិទ្យាល័យភូមិន្ទភ្នំពេញ ដោយមានអត្តលិកចូលរួមចំនួន ១៩៣នាក់រៀបចំដោយសហព័ន្ធប្រើប្រាស់ថវិការបស់ក្រសួងអប់រំ យុនជន និងកីឡា និងដៃគូឧបត្ថម្ភ ។ ការប្រកួតជើងឯកល្បុកតោប្រចាំឆ្នាំនេះ នៅក្នុងគោលដៅដ៏ចម្បងរបស់ខ្លួន គឺដើម្បីអភិរក្ស និងអភិវឌ្ឍន៍ក្បាច់គុន ដួងព្រលឹង វប្បធម៌ប្រពៃណីជាតិខ្មែរ ក្នុងដំណើរឆ្ពោះទៅទទួលរៀបចំធ្វើម្ចាស់ ផ្ទះស៊ីហ្គេម...
ភ្នំពេញ៖ព្រឹត្តិការណ៍ការប្រកួតកីឡាទ្រីយ៉ាត្លុងជ្រើសរើសជើងឯកថ្នាក់ជាតិ ឆ្នាំ២០២០ដែលប្រព្រឹត្តនៅខេត្តកែបនៅថ្ងៃទី២២ ខែមករា ឆ្នាំ២០២១ បានបញ្ចប់ជាស្ថាពរ ក្នុងនោះក្លិបកីឡាទ្រីយ៉ាត្លុង ក្រសួងមហាផ្ទៃដណ្តើមមេដាយមាសច្រើនជាងគ បន្ទាប់មកក្លិបកីឡាទ្រីយ៉ាត្លុងក្រសួងការពារជាតិ។ ក្លិបកីឡាទ្រីយ៉ាត្លុងក្រសួងមហាផ្ទៃឈរ ចំណាត់លេខ១នៃការប្រកួតកីឡាទ្រីយ៉ាត្លុងជ្រើសរើសជើងឯកថ្នាក់ជាតិឆ្នាំ២០២០ ដោយដណ្តើមបានចំនួន០៦គ្រឿងរួមមាន មេដាយមាស៤គ្រឿង មេដាយប្រាក់១គ្រឿង និងមេដាយសំរឹទ្ធ១គ្រឿង ក្នុងចំណោមសមាគម-ក្លិបចំនួន១២ចូលរួមការរប្រកួត។ ចំណែកក្លិបកីឡាទ្រីយ៉ាត្លុងក្រសួងការពារជាតិ ទទួលបានមេដាយមាស១គ្រឿង មេដាយប្រាក់១គ្រឿង និងមេដាយសំរឹទ្ធ២។ លោក ងិន សុបញ្ញា...
តូក្យូ៖ប្រធានគណៈកម្មាធិការអូឡាំពិកអន្តរជាតិ លោកThomas Bach បានសម្តែងការជឿជាក់ថា ការប្រកួតកីឡាអូឡាំពិកទីក្រុងតូក្យូនឹងបន្តនៅរដូវក្តៅនេះ ដោយនិយាយថា គ្មានផែនការខទេសូម្បីតែការសង្ស័យកាន់តែកើនឡើង ចំពេលមានការលេចចេញជាថ្មីនូវករណីឆ្លងវីរុសនៅទីក្រុងជប៉ុន និងកន្លែងផ្សេងទៀត យោងតាមការចេញផ្សាយ ពីគេហទំព័រជប៉ុនធូដេ។ លោក Bach បាននិយាយក្នុងបទសម្ភាសន៍ តាមប្រព័ន្ធអ៊ីនធើណេត ជាមួយសារព័ត៌មានក្យូដូថា ២ ថ្ងៃយើងគ្មានហេតុផលអ្វីត្រូវជឿថា អូឡាំពិកនៅទីក្រុងតូក្យូ នឹងមិនបើកនៅថ្ងៃទី២៣ ខែកក្កដាក្នុងពហុកីឡាដ្ឋានអូឡាំពិកក្នុងទីក្រុងតូក្យូឡើយ រហូតមកដល់ពេលនេះព្រឹត្តិការណ៍បានគ្រោងទុកចាប់ផ្តើម។...