ភ្នំពេញ៖ព្រឹត្តិការណ៍ការប្រកួតកីឡាទ្រីយ៉ាត្លុងជ្រើសរើសជើងឯកថ្នាក់ជាតិ ឆ្នាំ២០២០ដែលប្រព្រឹត្តនៅខេត្តកែបនៅថ្ងៃទី២២ ខែមករា ឆ្នាំ២០២១ បានបញ្ចប់ជាស្ថាពរ ក្នុងនោះក្លិបកីឡាទ្រីយ៉ាត្លុង ក្រសួងមហាផ្ទៃដណ្តើមមេដាយមាសច្រើនជាងគ បន្ទាប់មកក្លិបកីឡាទ្រីយ៉ាត្លុងក្រសួងការពារជាតិ។ ក្លិបកីឡាទ្រីយ៉ាត្លុងក្រសួងមហាផ្ទៃឈរ ចំណាត់លេខ១នៃការប្រកួតកីឡាទ្រីយ៉ាត្លុងជ្រើសរើសជើងឯកថ្នាក់ជាតិឆ្នាំ២០២០ ដោយដណ្តើមបានចំនួន០៦គ្រឿងរួមមាន មេដាយមាស៤គ្រឿង មេដាយប្រាក់១គ្រឿង និងមេដាយសំរឹទ្ធ១គ្រឿង ក្នុងចំណោមសមាគម-ក្លិបចំនួន១២ចូលរួមការរប្រកួត។ ចំណែកក្លិបកីឡាទ្រីយ៉ាត្លុងក្រសួងការពារជាតិ ទទួលបានមេដាយមាស១គ្រឿង មេដាយប្រាក់១គ្រឿង និងមេដាយសំរឹទ្ធ២។ លោក ងិន សុបញ្ញា...
តូក្យូ៖ប្រធានគណៈកម្មាធិការអូឡាំពិកអន្តរជាតិ លោកThomas Bach បានសម្តែងការជឿជាក់ថា ការប្រកួតកីឡាអូឡាំពិកទីក្រុងតូក្យូនឹងបន្តនៅរដូវក្តៅនេះ ដោយនិយាយថា គ្មានផែនការខទេសូម្បីតែការសង្ស័យកាន់តែកើនឡើង ចំពេលមានការលេចចេញជាថ្មីនូវករណីឆ្លងវីរុសនៅទីក្រុងជប៉ុន និងកន្លែងផ្សេងទៀត យោងតាមការចេញផ្សាយ ពីគេហទំព័រជប៉ុនធូដេ។ លោក Bach បាននិយាយក្នុងបទសម្ភាសន៍ តាមប្រព័ន្ធអ៊ីនធើណេត ជាមួយសារព័ត៌មានក្យូដូថា ២ ថ្ងៃយើងគ្មានហេតុផលអ្វីត្រូវជឿថា អូឡាំពិកនៅទីក្រុងតូក្យូ នឹងមិនបើកនៅថ្ងៃទី២៣ ខែកក្កដាក្នុងពហុកីឡាដ្ឋានអូឡាំពិកក្នុងទីក្រុងតូក្យូឡើយ រហូតមកដល់ពេលនេះព្រឹត្តិការណ៍បានគ្រោងទុកចាប់ផ្តើម។...
សៀមរាប៖ នៅរសៀលថ្ងៃទី២២ ខែមករា ឆ្នាំ២០២១ ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មនិងប្រធានសហព័ន្ធខ្មែរកីឡាទោចក្រយានបានថ្លែងឲ្យដឹងថា វគ្គបណ្តុះបណ្តាលបច្ចេកទេស ស្នងការរៀបចំការប្រកួត កីឡាទោចក្រយាន កម្រិតមូលដ្ឋាន ត្រូវបានបញ្ជប់ដោយជោគជ័យប្រកបដោយផ្លែផ្កាគួរជាទីមោទនៈ។ ការលើកឡើងនេះ បានធ្វើឡើងនៅពេលដែល លោកប្រធានសហព័ន្ធខ្មែរកីឡាទោចក្រយានអញ្ញើញចូលរួមជាអធិបតីក្នុងពិធី “បិទ” វគ្គបណ្តុះបណ្តាលបច្ចេកទេស ស្នងការរៀបចំការប្រកួត កម្រិតមូលដ្ឋាន ដែលបានរៀបចំឡើងមន្ទីរពាណិជ្ជកម្មខេត្តសៀមរាប ដោយមានការចូលរួមពីថ្នាក់ដឹកនាំក្រសួងពាណិជ្ជកម្ម លោកអភិបាលរងខេត្ត...
Wayne Rooney គាំទ្រនិងជឿជាក់ថា ក្រុមបិសាចក្រហម Manchester United នារដូវកាលនេះ មានសមត្ថភាពគ្រប់គ្រាន់ ក្នុងការឈ្នះពានរង្វាន់ English Premier League ។ អតីតខ្សែប្រយុទ្ធខាងលើនេះ ឈ្នះពានរង្វាន់លីគកំពូលអង់គ្លេស បាន៥ដងក្នុងការលេង១៣ឆ្នាំឱ្យក្រុមបិសាចក្រហម Man Utd ហើយពេលនេះរូបគេបានបង្ហាញទំនុកចិត្តខ្ពស់ថាលោក Ole នឹងអាចនាំក្រុមនេះស្គាល់ពានរង្វាន់ម្ដងទៀត បន្ទាប់ពីលោក...
លោក Zinedine Zidane បានរកឃើញវិជ្ជមាន ក្នុងការធ្វើតេស្តជំងឺកូវីដ-១៩ នេះបើតាមសេចក្ដីថ្លែងការណ៍ផ្លូវការរបស់ក្លឹប Real Madrid។ គ្រូបង្គោលសញ្ជាតិបារាំងរូបនេះ ត្រូវបានគេប្រទះឃើញនៅដឹកនាំប្រកួតរបស់ក្លឹប Real Madrid ទល់នឹងក្លឹប Alcoyano ក្នុងប្រកួតក្របខ័ណ្ឌ Copa del Rey កាលពីរាត្រីថ្ងៃពុធ ដែលជាប្រកួត Real Madrid...
អតីតកីឡាករខ្សែការពារហង្សក្រហម Liverpool ម្នាក់បានប្រាប់ក្រុមអ្នកយកព័ត៌មាននៅថ្ងៃនេះថា Jurgen Klopp បានប្រាប់គាត់ដោយផ្ទាល់ថា ក្រុមទាំងអស់ពិតជានឹករូបគាត់ណាស់ ប៉ុន្តែបញ្ជាក់ថា លោកមិនមានអារម្មណ៍សោកស្តាយឡើយ ក្នុងការចាកចេញពីទីនេះ។ កីឡាករខ្សែការពារស្លាបឆ្វេងក្រូអាត Dejan Lovren បានចាកចេញពី Anfield កាលពីខែសីហា បន្ទាប់ពីបានចំណាយពេលអស់៦ឆ្នាំ ជាមួយនឹងក្លឹប ដោយអាចបង្ហាញខ្លួនសរុប ១៨៥ដង លើកពាន Premier...
ឆ្លើយតបទៅនឹងការបរាជ័យ ដោយធ្លាក់ចេញពីពានរង្វាន់ Copa de Rey យ៉ាងអាម៉ាសទៅលើក្រុម Alcoyano នៅលីគទី៣ក្នុងលទ្ធផល២ ទល់នឹង១លោកគ្រូបង្វឹក Zidane បាន និយាយថាលោកមិនច្បាស់ទេថាតើកីឡាករទាំងអស់នឹងនៅតែបន្តគាំទ្រដល់ គាត់ទៀតឬយ៉ាងណា។ ទោះបីជាកីឡាករ Eder Militao គឺជាអ្នកដែលបានជួយឲ្យលោក Zidane នាំមុខមុនតាំងតែពីមុនបញ្ចប់ទៅនៃតង់ទី១ក្តីប៉ុន្តែក្នុងរយៈពេលចុងម៉ោង Alcoyano អាចរកបានគ្រាប់ បាល់ជ័យជំនះតាមវិញពីក្រោយគួរឲ្យភ្ញាក់ផ្អើលបំផុត។...
Ole Soslkjare នៅថ្ងៃនេះបានសារភាពថា គាត់ពិតជាមិនច្បាស់លាស់ទេថា តើនឹងអាចធានាបាននូវអនាគតរបស់កីឡាករ ខ្សែបម្រើឆ្នើមវ័យចាស់ Mata ខណៈដែលកុងត្រាថ្មី របស់គាត់ គឺកាន់តែខិតជិតមកដល់ ទៅហើយនោះ។ តាមពេលវេលា Juan Mata នឹងក្លាយទៅជាកីឡាករគ្មានតម្លៃខ្លួនឡើយ នៅក្នុងខែមិថុនា ខាងមុខហើយបច្ចុប្បន្ន នេះគាត់អាចលេង បានតែមួយបន្តិចប៉ុណ្ណោះ ជួយក្លឹបទោះបីជាកន្លងមកតែងតែ មានឈ្មោះជាកិឡាករឈុត ១១នាក់ដំបូងក្តី។...
ភ្នំពេញ ៖ លោកបណ្ឌិតសភាចារ្យ ច័ន្ទ សារុន ក្លាយជាប្រធានសហព័ន្ធកីឡាល្បុក្កតោកម្ពុជា អាណត្តិទី៥ បន្ទាប់ពីគណៈកម្មាធិការ ប្រតិបត្តិអាណត្តិទី៤ និងបណ្តាលក្លិប កីឡាល្បុក្កតោ នៅទូទាំងប្រទេស សម្រេចបោះឆ្នោត ជូនលោកជាប្រធាន អាណត្តិទី៥ ឆ្នាំ២០២១ដល់ឆ្នាំ២០២៤ ក្នុងមហាសន្និបាតបញ្ចប់អាណត្តិទី៤ សហព័ន្ធកីឡាល្បុក្កតោកម្ពុជា នាល្ងាចថ្ងៃទី២១ ខែមករា ឆ្នាំ២០២១ នៅគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា...
ភ្នំពេញ ៖ ក្រុមកីឡាប្រដាល់សកល ក្រសួងមហាផ្ទៃ ដណ្តើមបានចំណាត់ថ្នាក់លេខ១ នៃព្រឹត្តិការណ៍ការប្រកួតកីឡា ប្រដាល់សកលជ្រើសរើសជើងឯក ជាតិថា្នក់ឆ្នាំ២០២០ រៀបចំដោយសហព័ន្ធកីឡា ប្រដាល់សកលកម្ពុជា ក្រោមការគាំទ្រ ថវិកាពីក្រសួងអប់រំ យុវជន និងកីឡា បន្ទាប់ពីបញ្ចប់ការប្រកួត ជាផ្លូវការ នាល្ងាចថ្ងៃទី២១ ខែមករា ឆ្នាំ២០២១នៅសាលហ្វឹកហ្វឺនកីឡា ប្រដាល់ក្នុងពហុកីឡដ្ឋានជាតិអូឡាំពិក ។ ក្រុមប្រដាល់សកលក្រសួងមហាផ្ទៃ...