វ៉ាស៊ីនតោន៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២១ថា អង្គការ NASA និងក្រុមហ៊ុន SpaceX បានពន្យារពេលក្នុងការបាញ់បង្ហោះយាន Crew-3 របស់ពួកគេ ទៅកាន់ស្ថានីយអវកាស ដោយសារតែព្យុះដ៏ធំមួយកើតឡើង ។ គួរបញ្ជាក់ថា ការបាញ់បង្ហោះ ដែលត្រូវបានគ្រោងទុកដំបូង នៅព្រឹកថ្ងៃអាទិត្យនេះ ឥឡូវនេះត្រូវបានកំណត់ពេលឡើងវិញនៅម៉ោង១និង១០នាទីព្រឹកថ្ងៃពុធវិញ ត្រូវនឹងថ្ងៃទី៣ ខែវិច្ឆិកា...
ចិន៖ ក្រុមហ៊ុនបច្ចេកវិទ្យាយក្ស របស់អាមេរិក Apple Inc បាននិយាយកាលពីថ្ងៃសុក្រថា ខ្លួនទទួលបានប្រាក់ចំណូលចំនួន ១៤,៥៦ ពាន់លានដុល្លារ ពីប្រទេសចិន ក្នុងត្រីមាសខែកញ្ញា ដោយកត់សម្គាល់ ការកើនឡើង៨៣ ភាគរយពីមួយឆ្នាំទៅមួយឆ្នាំ យោងតាមការចេញផ្សាយ ពីគេហទំព័រជប៉ុនធូដេ។ លទ្ធផលបានកើតឡើង ចំពេលការដំណើរការដ៏រឹងមាំ នៃស៊េរី iPhone 13 ថ្មីរបស់...
រដ្ឋកាលីហ្វ័រញ៉ា៖ការលក់ iPhone របស់ក្រុមហ៊ុន Apple បានកើនឡើងម្តងទៀតនាត្រីមាសមុន ប៉ុន្តែមិនបានកើនឡើងយ៉ាងឆាប់រហ័សដូចដែលអ្នកវិភាគបានរំពឹងទុកនោះទេ សញ្ញាមួយបង្ហាញថាសន្ទុះរបស់ក្រុមហ៊ុនអាចនឹងធ្លាក់ចុះចំពេលមានការខ្វះខាតការផ្គត់ផ្គង់ធ្វើឲ្យវាកាន់តែពិបាកក្នុងការបំពេញតម្រូវការផលិតផលដ៏ធំទូលាយយោងតាមការចេញផ្សាយពីគេហទំព័រឆៃណាឌៀលី។ រហូតមកដល់ពេលនេះ កង្វះខាតបានកាត់បន្ថយការផលិតគ្រប់យ៉ាងចាប់ពីរថយន្តរហូតដល់ម៉ាស៊ីនហ្គេមវីដេអូ មិនមែនជាបញ្ហាធំសម្រាប់ Apple នោះទេ ទោះបីជាលទ្ធផលប្រចាំត្រីមាសរបស់ក្រុមហ៊ុនបានចេញផ្សាយកាលពីពេលថ្មីៗនេះបានបម្រើជាភស្តុតាងនៃការបន្តជោគជ័យនៃផលិតផលរបស់ខ្លួនក៏ដោយ ក៏ពួកគេបានបង្ហាញថា Apple មិនមានភាពស៊ាំនឹងការឈឺក្បាលផ្នែកផ្គត់ផ្គង់នោះទេ។ ក្រុមហ៊ុនរកបាន ២០,៦ពាន់លានដុល្លារ ឬ ១,២៤ដុល្លារក្នុងមួយហ៊ុន ក្នុងអំឡុងពេលខែកក្កដាដល់ខែកញ្ញា កើនឡើង...
កូរ៉េខាងត្បូង៖បើយោងតាមចេញផ្សាយផ្លូវការរបស់គេហទំព័រ Allkpopបានឲ្យដឹងថា ថ្មីៗនេះ ឈ្មោះរបស់តារាចម្រៀងកូរ៉េខាងត្បូងនាង Taeyeon ជាសមាជិកក្រុម Girls’ Generation ត្រូវមានឈ្មោះនៅក្នុងបញ្ជីបុគ្គលដែលទើបតែរងគ្រោះដោយការឆបោកផ្នែកអចលនទ្រព្យ។ ប្រព័ន្ធផ្សព្វផ្សាយផ្តាច់មុខមួយបានរាយការណ៍ថា តារាចម្រៀង Hallyu ដ៏ល្បីល្បាញមួយក្រុមបានរងការខូចខាតផ្នែកហិរញ្ញវត្ថុពីការបោកប្រាស់អចលនទ្រព្យដែលមានតម្លៃ ២៥០ពាន់លានវ៉ុន (២១៣លានដុល្លារ) ចំណែកប៉ូលីសបានរាយការណ៍ថា ចំនួនសរុបនៃជនរងគ្រោះនៃការឆបោកនេះមានចំនួនប្រហែល ៣,០០០នាក់។ ជាងនេះទៅទៀត មានសេចក្តីរាយការណ៍ថា បុគ្គលដែលផ្តួចផ្តើមគំនិតក្លែងបន្លំបានកៀងគរតារាកំប្លែងល្បីៗពីស្ថានីយ៍ទូរទស្សន៍ KBS...
អាមេរិក៖ បង្គន់នៅលើយាន Inspiration4 របស់ក្រុមហ៊ុន SpaceX បានដំណើរការខុសប្រក្រតី ក្នុងអំឡុងពេលនាវិក៤នាក់ ធ្វើដំណើររយៈពេល៣ថ្ងៃ របស់នាវិកជុំវិញផែនដី កាលពីខែមុនដែលបណ្តាលឲ្យទឹកនោម លេចធ្លាយនៅខាងក្នុងនៃយន្ត នេះបើយោងតាមការចេញផ្សាយ ពីគេហទំព័រឌៀលីម៉ែល។ លោក William Gerstenmaier អនុប្រធានក្រុមហ៊ុន SpaceX ដែលធ្លាប់ធ្វើការឲ្យអង្គការអវកាសណាសា បានប្រាប់កាសែត New York...
អាមេរិក៖ បើយោងតាមការចេញផ្សាយ ពីគេហទំព័រឌៀលីម៉ែល បានឲ្យដឹងថា តេឡេស្កុបអវកាស Hubble របស់អង្គការអវកាសណាសា បានឈប់ដំណើរការជាលើកទី២ ក្នុងឆ្នាំនេះ បន្ទាប់ពីមានបញ្ហានៃការធ្វើសមកាលកម្ម ជាមួយទំនាក់ទំនង ក្នុងយានអវកាស។ អង្គការណាសា បានធ្វើសេចក្តីប្រកាសដោយនិយាយថា ឧបករណ៍វិទ្យាសាស្ត្រ របស់តេឡេស្កុបអវកាស វ័យចំណាស់បានចូលទៅក្នុង របៀបសុវត្ថិភាព បន្ទាប់ពីវាជួបប្រទះនូវបញ្ហា នៃការធ្វើសមកាលកម្ម ជាមួយទំនាក់ទំនងខាងក្នុង នៃយានអវកាស។ទីភ្នាក់ងារអវកាសអាមេរិក...
អាមេរិក៖ ក្រុមហ៊ុនបណ្តាញផ្សព្វផ្សាយ សង្គមយក្សអាមេរិក Facebook បានប្រកាសពីម៉ាកយីហោ របស់ក្រុមហ៊ុនឡើងវិញ ដោយប្តូរឈ្មោះវាថា Meta ដើម្បីនាំយកកម្មវិធី និងបច្ចេកវិទ្យាផ្សេងៗ មកបញ្ចូលគ្នាជាផ្លូការ បន្ទាប់បណ្តាញសង្គមធ្លាប់ប្រកាស បានកន្លងមកយោងតាមការចេញផ្សាយ ពីគេហទំព័រស្គាយញ៉ូវ។ សេចក្តីប្រកាសមួយនៅសន្និសិទ Facebook Connect ស្ថាបនិក Facebook លោក Mark Zuckerberg...
អាមេរិក៖ ក្រុមហ៊ុន Apple បានប្រកាសជាផ្លូវការថា អ្នកផ្គត់ផ្គង់របស់ខ្លួន រាប់សិបនាក់ទៀតបានយល់ព្រម ប្រើប្រាស់ថាមពលកកើតឡើងវិញ សម្រាប់ការងារដែលពួកគេធ្វើសម្រាប់សាជីវកម្ម មានមូលដ្ឋាននៅទីក្រុង Cupertino រដ្ឋកាលីហ្វ័រញ៉ា ដោយនាំយកថាមពលស្អាត សរុបជាង៩ជីហ្គាវ៉ាត់ ទៅកាន់បណ្តាញថាមពល នេះបើយោងតាមការចេញផ្សាយ ពីគេហទំព័រឌៀលីម៉ែល ។ ក្រុមហ៊ុនបាននិយាយ នៅក្នុងសេចក្តីថ្លែងការណ៍មួយថា ក្រុមហ៊ុននឹងលុបបំបាត់កាបូនឌីអុកស៊ីត ជាង១៨ លានតោនក្នុងមួយឆ្នាំស្មើ...
អាមេរិក៖ ភាពជោគជ័យនៃជើងហោះហើរ ទេសចរណ៍អវកាសរបស់ក្រុមហ៊ុន Blue Origin បានបង្កឲ្យមានការព្រួយបារម្ភក្នុងចំណោមសាធារណជន និងឥស្សរជនល្បីៗដូចជាព្រះអង្គម្ចាស់ William មានព្រះបន្ទូលថា វាជាល្បែករបស់អ្នកមានមិនចាំបាច់នៅពេលផែនដីត្រូវការជំនួយយ៉ាងធ្ងន់ធ្ងរនេះបើយោងតាមការចេញផ្សាយពីគេហទំព័រឌៀលីម៉ែល។ សម្រាប់លោកស្រី Jane Poynter វ័យ៥៩ ឆ្នាំជាសហស្ថាបនិកនៃ Space Perspective ដែលជាក្រុមហ៊ុនប្រើប៉េងប៉ោងយក្សដើម្បីបញ្ជូនមនុស្សចូលទៅក្នុងបរិយាកាស ហើយឧស្សាហកម្មនេះមិនស្រេកឃ្លានជំនួយផែនដីឡើយ ប៉ុន្តែជួយអ្នករស់នៅឲ្យយល់កាន់តែច្បាស់អំពីពិភពលោករបស់ពួកគេ។ នាងបានប្រាប់គេហទំព័រឌៀលីម៉ែលនៅបទសម្ភាសន៍មួយថា ការរុករកអវកាសបានបង្កើតតួនាទីយ៉ាងសំខាន់ក្នុងការបង្កើតការយល់ដឹងអំពីភពផែនដីរបស់យើង។...
NAGOYA ៖ ក្រុមហ៊ុន Toyota Motor Corp បាននិយាយថា ទិន្នផលសកល របស់ខ្លួនបានធ្លាក់ចុះ ៣៩,១ភាគរយ នាខែកញ្ញាពីឆ្នាំមុនមកត្រឹម ៥១២,៧៦៥ គ្រឿង ដែលរងផលប៉ះពាល់ ដោយការរំខាន នៃខ្សែសង្វាក់ផ្គត់ផ្គង់ នៅតំបន់អាស៊ីអាគ្នេយ៍ ចំពេលមាន ការផ្ទុះឡើងនៃមេរោគឆ្លង និងកង្វះខាតវត្ថុធាតុដើម យោងតាមការចេញផ្សាយ ពីគេហទំព័រឆៃណាឌៀលី...