ដូចដែលបានដឹងហើយថា ច្បាប់ចរាចរណ៍បង្កើតដើម្បីឱ្យប្រជាពលរដ្ឋ និងអ្នកបើកបរ គោរព និងអនុវត្ត។ តួយ៉ាងដូចជា ភ្លើងសញ្ញាចរាចរណ៍ដែលដាក់នៅតាមផ្លូវធំៗ ក៏ដូចជាតាមបណ្តាផ្លូវជាច្រើននៅក្នុងរាជធានីភ្នំពេញ ក៏ដូចជាតាមបណ្តាខេត្ត។ ការបំពានភ្លើងសញ្ញាចរាចរណ៍ ជាពិសេសគឺភ្លើងស្តុបពណ៌ក្រហម ដែលលោតភ្លឹបភ្លែត ដើម្បីត្រៀមចូលពណ៌ខៀវ បានក្លាយជាបញ្ហាគ្រោះថ្នាក់ និងបង្កឱ្យមានការកកស្ទះនៅលើដងផ្លូវ។ យ៉ាងណាមិញ តាមរយៈការបង្ហោះនៅក្នុងផេកហ្វេសប៊ុក ច្បាប់ចរាចរណ៍ផ្លូវគោកថ្មី បានកំណត់ច្បាស់ៗហើយថា រាល់អ្នកដែលបំពានភ្លើងសញ្ញាពណ៌ក្រហម (រួមទាំងភ្លើងក្រហមដែលលោតភ្លឹបភ្លែត) ត្រូវតែផាកពិន័យ។...
បរទេស៖ប្រធានាធិបតីនៃប្រទេសតួកគី លោក Tayyip Erdogan បាននិយាយថា តួកគីនៅតែមានបំណងទិញប្រព័ន្ធការពារមីស៊ីល S-400 ក្រុមទី២ ពីប្រទេសរុស្ស៊ី ហើយនេះជាទង្វើមួយដែលអាចនឹងបង្កឲ្យមានជម្លោះកាន់តែខ្លាំង ជាមួយទីក្រុងវ៉ាស៊ីនតោន និងបង្កឲ្យមានទណ្ឌកម្មអាមេរិកថ្មី។ ទីក្រុងវ៉ាស៊ីនតោននិយាយថា ប្រព័ន្ធការពារ S-400 បង្កឲ្យមានការគម្រាមកំហែងដល់យន្តហោះចម្បាំង F-35 និងប្រព័ន្ធការពាររបស់អង្គការណាតូ ចំណែកតួកគីនិយាយថា ខ្លួនមិនអាចទិញប្រព័ន្ធការពារដែនអាកាស ពីសម្ពន្ធមិត្តណាតូណាមួយ តាមលក្ខខណ្ឌដែលពេញចិត្តនោះទេ។...
កាសែតនគរវត្ត បោះពុម្ពឆ្នាំ១៩៣៦ ដល់១៩៤២ ក្នុងសម័យអាណាព្យាបាលបារាំង ហើយចន្លោះបារាំងនិងជប៉ុន។ នេះជាជាកាសែតជាតិនិយម ទី១ នៅកម្ពុជា។ ពីដំបូងឡើយ កាសែតនគរវត្ត តែងនិពន្ធ ដាស់តឿនខ្មែរ ឲ្យភ្ញាក់រលឹក ឲ្យខំប្រឹងធ្វើការ និងប្រកបរបររកស៊ីជួយដូរ ហើយកុំឲ្យចាញ់ច្រាបជនបរទេស ពិសេសចិន និងវៀតណាម ដែលមករស់នៅលើដីខ្មែរ កាន់កាប់ជំនួញ និង សេដ្ឋកិច្ចក្នុងស្រុក...
អាមេរិក៖នាវិកស៊ីវិលទាំងអស់នៃបេសកកម្ម Inspiration4 របស់ក្រុមហ៊ុនអវកាស SpaceX បានពណ៌នាការធ្វើដំណើរ រយៈពេល ៣ ថ្ងៃរបស់ពួកគេទៅកាន់ទីអវកាសថា ជាការបំផុសគំនិត និងអារម្មណ៍នៅក្នុងបទសម្ភាសន៍លើកដំបូងរបស់ពួកគេ ចាប់តាំងពីវិលត្រឡប់មកផែនដីវិញ នេះបើយោងតាមការចេញផ្សាយពី គេហទំព័រឌៀលីម៉ែល។ សមាជិកនាវិក៤នាក់គឺលោក Jared Isaacman, Hayley Arceneaux, Sian Proctor និង Chris...
បរទេស៖នាយករដ្ឋមន្រ្តីអូស្ត្រាលី លោក Scott Morrison បាននិយាយនៅថ្ងៃអង្គារនេះថា លោកនឹងមិនពិភាក្សាជាមួយប្រធានាធិបតីបារាំង នៅអង្គការសហប្រជាជាតិ ក្នុងសប្ដាហ៍នេះទេ បើទោះជាការខឹងរបស់បារាំង ចំពោះការលុបចោលកុងត្រាការពារជាតិ៤០ពាន់លានដុល្លារ អាចគម្រាមដល់កិច្ចព្រមព្រៀងជំនួញអូស្ត្រាលី-សហភាពអឺរ៉ុបក៏ដោយ។ ប្រទេសអូស្ត្រាលី កាលពីសប្ដាហ៍មុន បានលុបចោលកិច្ចព្រមព្រៀងមួយជាមួយក្រុមហ៊ុនបារំាង Naval Group ក្នុងការបង្កើតកងនាវាមុជទឹកធម្មតា ហើយនឹងជំនួសមកវិញ នូវការកសាងនាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែតិចបំផុត៨គ្រឿង ជាមួយបច្ចេកវិទ្យាសហរដ្ឋអាមេរិកនិងអង់គ្លេស ក្រោយចុះកិច្ចព្រមព្រៀងភាពជាដៃគូសន្តិសុខត្រីភាគី ជាមួយប្រទេសទាំងពីរនោះ។...
អាមេរិក៖ ផែនដីបានជួបប្រទះការផុតពូជដ៏អាក្រក់បំផុត របស់វាប្រហែល ២៥២ លានឆ្នាំមុនដែលបណ្តាលមកពី ស៊ុបពុល ហើយអ្នកវិទ្យាសាស្ត្រព្រមានថា សីតុណ្ហភាពខ្ពស់ និងសារធាតុចិញ្ចឹមសម្បូរបែបហើយ ដែលមនុស្សនៅសព្វថ្ងៃ កំពុងធ្វើតាមរូបមន្តនេះ នេះបើយោងតាមការចេញផ្សាយ ពីគេហទំព័រឌៀលីម៉ែល។ ការលាយបញ្ចូលគ្នាដ៏សាហាវ គឺជាការលាយបញ្ចូលគ្នា នៃការបញ្ចេញឧស្ម័នផ្ទះកញ្ចក់ មានសីតុណ្ហភាពខ្ពស់ និងសារធាតុចិញ្ចឹមច្រើន ប៉ុន្តែការស្រាវជ្រាវថ្មីនេះ បានកំណត់អត្តសញ្ញាណ ពពួកអតិសុខុមប្រាណពុល ដែលជាពិរុទ្ធជនទី៤។ក្រុមមួយនៅសាកលវិទ្យាល័យ...
អាមេរិក ៖ ការស្រាវជ្រាវថ្មីមួយពីរូបភាព តេឡេស្កុបអវកាស Hubble បង្ហាញបានថា ផ្កាយតឿស ពណ៌ស អាចបន្ថយល្បឿនភាពត្រជាក់ និងមើលទៅក្មេង ជាងអ្វីដែលពួកគេមានរាប់ពាន់លានឆ្នាំ មកហើយនេះបើយោងតាមការចេញផ្សាយ ពីគេហទំព័រឌៀលីម៉ែល ។ ទិន្នន័យពីតេឡេស្កុប អវកាស Hubble តារាវិទូបានរកឃើញភស្តុតាងដំបូង ដែលផ្កាយតឿពណ៌ស អាចបន្ថយល្បឿន នៃភាពចាស់របស់ពួកគេដោយ ដុតអ៊ីដ្រូសែនលើផ្ទៃរបស់វា...
រដ្ឋផ្លរីដា ៖ រដ្ឋផ្លរីដាបានបង្ហាញ នូវកម្មវិធីមួយប្រភេទដំបូងគេ ដែលគាំទ្រដោយនាយកដ្ឋានប៉ូលីស របស់ខ្លួនធ្វើឲ្យអ្នកស្រុកកត់ត្រា នូវអន្តរកម្មណាមួយ ជាមួយប៉ូលីស បន្ទាប់ពីការបាញ់ប្រហារ ដែលពាក់ព័ន្ធនឹងមន្រ្តី ៣ នាក់ នេះបើយោងតាមការចេញផ្សាយ ពីគេហទំព័រឌៀលីម៉ែល ។ កម្មវិធីស្មាតហ្វូន ដែលមានឈ្មោះថា Tallahassee Bystander អនុញ្ញាត ឲ្យប្រជាជន នៅរដ្ឋធានីរបស់រដ្ឋផ្លរីដា...
បរទេស ៖ យោងតាមសេចក្តី រាយការណ៍ពី កាសែតកូរ៉េខាងត្បូងមួយ បានឲ្យដឹង ថា ប្រទេសកូរ៉េខាងជើង បានចេញសេចក្តី ព្រមានដល់នាវា ដែលធ្វើដំណើរឆ្លងកាត់ ចាប់តាំងពីដើម សប្ដាហ៍នេះ ដែលនេះជាសញ្ញាមួយ ដែលប្រទេសនេះ អាចនឹងត្រៀមធ្វើការ តេស្តសាកល្បងអាវុធ ។ មន្ត្រីរដ្ឋាភិបាលកូរ៉េខាងត្បូងមួយរូប បាននិយាយប្រាប់កាសែត Kukmin Ilbo...
ទីបញ្ចុះសព របស់ព្រះចៅអធិរាជចិន ឈិនស៊ី (Qin Shi Huang) ដែលជាស្តេចដ៏មានឥទ្ធិពល និងល្បីល្បាញបំផុតក្នុងប្រវត្តិសាស្ត្រចិន ត្រូវបានគេស្គាល់ថាជា សារមន្ទីរទាហានចម្បាំងស្តេចឈិនស៊ី (The Museum of Qin Terra-cotta Warriors and Horses) ដែលជាកន្លែងកំពុងមានប្រជាប្រិយភាពនាពេលបច្ចុប្បន្ន និងមានភ្ញៀវទេសចរមកពីជុំវិញពិភពលោក បានទៅទស្សនាភាពអស្ចារ្យនៅទីនោះផងដែរ។ នៅចម្ងាយ...