ស្រាបៀរ Angkor Lager កំពុងតែឧបត្ថម្ភដល់ព្រឹត្តិការណ៍សំខាន់ៗនៅមហោស្រពសិល្បៈអន្តរជាតិអង្គរក្នុង ខេត្តសៀម ក្នុងគោលបំណងលើកកម្ពស់សិល្បៈកម្ពុជា ក៏ដូចជាទេសចរណ៍ក្នុងស្រុក។ ស្រាបៀរ Angkor Lager ដែលត្រូវបានផលិតឡើង និង ចែកចាយដោយក្រុមហ៊ុន Cambrew Ltd ដែលជាផ្នែកមួយនៃក្រុមហ៊ុន Carlsberg Group កំពុងផ្តល់ការឧបត្ថម្ភដល់កម្មវិធីអ្នកនិពន្ធ-អ្នកអាន (Writers-Readers Festival) កម្មវិធីគូរគំនូរសិល្បៈតាមដងផ្លូវដោយផ្ទាល់នៅលើផ្ទាំងក្រណាត់...
អង់គ្លេស៖ ការសិក្សាមួយបានបង្ហាញថា របបអាហាររបស់បុរសត្រូវបានផ្សារភ្ជាប់ទៅនឹងការបញ្ចេញឧស្ម័នផ្ទះកញ្ចក់ចំនួន៤១ ភាគរយជាមធ្យម ខ្ពស់ជាងរបបអាហារស្ត្រី ភាគច្រើនដោយសារតែការទទួលទានសាច់ច្រើននេះ បើយោងតាមការចេញផ្សាយពីគេហទំព័រឌៀលីម៉ែល។ ការផលិតអាហារគឺជាប្រភពសំខាន់នៃឧស្ម័នផ្ទះកញ្ចក់ ដោយអ្នកជំនាញប៉ាន់ប្រមាណថា វាមានប្រហែលមួយភាគបីនៃការបំភាយឧស្ម័នសរុបទៅក្នុងបរិយាកាស។ ការសិក្សាពីមុនបានបង្ហាញថា របបអាហារដែលកែច្នៃផកតល់ថាមពលច្រើន និងមិនសូវមានជីវជាតិ មានទំនោរធ្វើឲ្យប៉ះពាល់ដល់បរិស្ថានផងដែរ។ ប៉ុន្តែការវាយតម្លៃផលប៉ះពាល់ទាំងនេះ ទំនងជាត្រូវបានធ្វើឡើងដោយផ្អែកលើក្រុមអាហារ ទូលំទូលាយជាជាងធាតុជាក់លាក់ដែលនាំឲ្យមានភាពមិនត្រឹមត្រូវ នៅពេលវាយតម្លៃរបបអាហារបុគ្គល ដើម្បីដោះស្រាយបញ្ហានេះ អ្នកស្រាវជ្រាវមកពីសាកលវិទ្យាល័យ Leeds បានវាយតម្លៃការបំភាយឧស្ម័នដែលផលិតក្នុងការផលិតអាហារបុគ្គលជាង...
បរទេស៖ បុគ្គលិកក្រុមហ៊ុន Prapakorn Oil Co ត្រូវបានចាប់ខ្លួន និងចោទប្រកាន់ពីបទ ផ្តើមភ្លើងឆាបឆេះដេប៉ូប្រេងរំអិលរបស់ក្រុមហ៊ុន ដោយសារតែនាងខឹងនឹងថៅកែរបស់នាង។ យោងតាមសារព័ត៌មាន Bangkok Post ចេញផ្សាយនៅថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២១ បានឱ្យដឹងថា ឧត្តមសេនីយ៍ឯក Thanayut Wutthicharasthamrong ស្នងការនគរបាលខេត្តតំបន់ Region 7...
ប៉ារីស៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២១ថា លោក Clement Beaune រដ្ឋមន្ត្រីការបរទេសបារាំង ទទួលបន្ទុកកិច្ចការអឺរ៉ុប បានលើកឡើងនៅថ្ងៃពុធនេះថា ប្រទេសបារាំង បានសម្រេចចិត្តបន្តការហាមឃាត់ការហោះហើររបស់ខ្លួនពីបណ្តាប្រទេសនៅអាហ្វ្រិកខាងត្បូង ចំនួន៧រហូតដល់ថ្ងៃសៅរ៍ ជុំវិញការព្រួយបារម្ភអំពីវីរុសបំប្លែង ខ្លួនថ្មីឈ្មោះថា Omicron ។ថ្លែងទៅកាន់វិទ្យុ RTL លោក Beaune បានថ្លែងថា...
អាមេរិក៖ យោងតាមការចេញផ្សាយពីគេហទំព័រ BBC បានប្រាប់ឲ្យដឹងថា អ្នកនិពន្ធជនជាតិអាមេរិកលោកស្រី Alice Sebold បានសុំទោសចំពោះការកំណត់មុខសញ្ញាខុស របស់នាងនៃការផ្តន្ទាទោសលើបុរសម្នាក់ដែលត្រូវបានជម្រះកាលពីសប្តាហ៍មុន នៃការចាប់រំលោភនាងកាលឆ្នាំ១៩៨១ ។ លោក Anthony Broadwater អាយុ ៦១ឆ្នាំត្រូវបានកាត់ទោសដោយខុស និងជាប់គុកពីបទរំលោភនាង Sebold នៅពេលនាងមានអាយុ ១៨ ឆ្នាំជានិស្សិតនៅសាកលវិទ្យាល័យ Syracuse...
អាល្លឺម៉ង់៖ យោងតាមការចេញផ្សាយពីគេហទំព័រBBC បានប្រាប់ឲ្យដឹងថា មនុស្ស៣នាក់បានរងរបួស និងម្នាក់របួសធ្ងន់នៅពេលដែលគ្រាប់បែកសង្គ្រាមលោកលើកទី២បានបំផ្ទុះលើការ ដ្ឋានសាងសង់ផ្លូវរថភ្លើងមួយកន្លែងក្នុងទីក្រុង Munich ប្រទេស អាល្លឺម៉ង់។ កងពន្លត់អគ្គីភ័យនិយាយថា វាបានកើតឡើងក្នុងអំឡុង ពេលធ្វើការខួងនៅជិតស្ពាន Donnersberger ជិតស្ថានីយ៍សំខាន់ ហើយការធ្វើចរាចរណ៍តាមផ្លូវដែកនៅទីក្រុង Munich ភាគច្រើនបានជាប់គាំង។ គ្រាប់បែកសម័យសង្គ្រាមមិនទាន់ផ្ទុះត្រូវបានរកឃើញជាញឹកញាប់នៅប្រទេសអាល្លឺម៉ង់ និងជំរុញឲ្យមានការជម្លៀសខ្លួន ប៉ុន្តែភាគច្រើនត្រូវបានបំភាន់ដោយអ្នកជំនាញដោយមិនផ្ទុះ។ របាយការណ៍ក្នុងតំបន់បានពណ៌នាអំពីការ ផ្ទុះដ៏ខ្លាំងមួយដែលអមដោយផ្សែងមួយដុំ...
ភ្នំពេញ៖នាព្រឹកថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២១នេះសហព័ន្ធកីឡាទាញព្រ័ត្រកម្ពុជាបានរៀបចំវគ្គបណ្តុះបណ្តាលគណៈកម្មការរៀបចំការប្រកួតកីឡាទាញព្រ័ត្រកមិ្រតមូលដ្ឋានដែលមានរយៈពេល៣ថ្ងៃនៅសាលប្រជុំនៃមន្ទីរអប់រំកាយ និងកីឡាខេត្តកណ្តាល ក្នុងឳកាសបើកវគ្គជាផ្លូវការដោយមានការអញ្ជើញចូលរួមពីសំណាក់លោក ឯម ហៀង អនុប្រធានតំណាងឲ្យលោកបណ្ឌិត មាស សារិន ប្រធានសហព័ន្ធ លោក ពៅ វណ្ណា ប្រធានការិយាល័យកីឡា និងពេជ្រ ណារ៉េត អនុប្រធានការិយាល័យកីឡាខេត្តកណ្តាល ក្រោមការប្រើប្រាស់ថវិកាឧបត្ថម្ភរបស់ក្រសួងអប់រំ យុវជន និងកីឡា។ លោក...
បរទេស៖ នៅព្រឹកថ្ងៃអង្គារ ក្រសួងការបរទេសរុស្ស៊ី បានលើកឡើងថា ប្រទេសនេះបានរកឃើញយន្តហោះឈ្លបយកការណ៍ថ្មី និងយន្តហោះគ្មានមនុស្សបើករបស់អង្គការណាតូជាង ៥០គ្រឿង នៅជិតព្រំដែនរបស់ខ្លួនជារៀងរាល់សប្តាហ៍។យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២១ បានឱ្យដឹងថា រដ្ឋមន្ត្រីការបរទេសរុស្ស៊ីលោក Sergei Lavrov បាននិយាយកាលពីថ្ងៃអង្គារថា អង្គការណាតូកំពុងប្រមូលសម្ភារៈយោធាយ៉ាងច្រើននៅតាមព្រំដែនរុស្ស៊ី។ ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានជាមួយសមភាគីប្រេស៊ីល លោក Lavrov ក៏បានកត់សម្គាល់ផងដែរថា...
ទាំងព្រឹកព្រលឹមចូលខែថ្មីភ្លាម មហាសេដ្ឋី Elon Musk និយាយដៀលផលិតផល Apple ក្ដែងដោយមិនក្រែងចិត្តលើ Twitter របស់ខ្លួន ហើយបើ Apple ឮ ម៉្លេះឆេះដុំមិនខាន។ Elon Musk បាននិយាយថា៖ “កុំខ្ជះខ្ជាយលុយលើក្រណាត់ជូត Apple Cloth ឆ្កួតៗ មកទិញកញ្ចែរបស់ពួកយើងវិញ”។ សាររិះគន់នេះ...
បរទេស៖ សហរដ្ឋអាមេរិកនិងប្រទេសអង់គ្លេស បានព្រមានប្រទេសរុស្ស៊ីជុំវិញការឈ្លានពានដោយយោធាថ្មីណាមួយ ទៅលើប្រទេសអ៊ុយក្រែន ស្របពេលដែលសម្ពន្ធមិត្តយោធាលោកខាងលិច គឺអង្គការណាតូ បានជួបពិភាក្សាគ្នាអំពីបំណងរបស់ទីក្រុងមូស្គូ សម្រាប់ការប្រមូលផ្តុំកងទ័ពនៅតាមព្រំដែនជាប់អ៊ុយក្រែន។ រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Antony Blinken បាននិយាយប្រាប់ដល់សមាភាគីណាតូទាំង២៩នាក់របស់លោក ស្តីពីការស៊ើបការណ៍សម្ងាត់របស់ទីក្រុងវ៉ាស៊ីនតោន លើផ្នែកខាងកើតនៃសម្ពន្ធមិត្តណាតូ និងនៅក្នុងប្រទេសអ៊ុយក្រែន ដែលមិនមែនជាសមាជិកសម្ពន្ធមិត្ត។ តាមសេចក្តីរាយការណ៍មួយ ដែលចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Yahoo News នៅថ្ងៃទី៣០...