អាមេរិក៖ ផែនដីបានជួបប្រទះការផុតពូជដ៏អាក្រក់បំផុត របស់វាប្រហែល ២៥២ លានឆ្នាំមុនដែលបណ្តាលមកពី ស៊ុបពុល ហើយអ្នកវិទ្យាសាស្ត្រព្រមានថា សីតុណ្ហភាពខ្ពស់ និងសារធាតុចិញ្ចឹមសម្បូរបែបហើយ ដែលមនុស្សនៅសព្វថ្ងៃ កំពុងធ្វើតាមរូបមន្តនេះ នេះបើយោងតាមការចេញផ្សាយ ពីគេហទំព័រឌៀលីម៉ែល។ ការលាយបញ្ចូលគ្នាដ៏សាហាវ គឺជាការលាយបញ្ចូលគ្នា នៃការបញ្ចេញឧស្ម័នផ្ទះកញ្ចក់ មានសីតុណ្ហភាពខ្ពស់ និងសារធាតុចិញ្ចឹមច្រើន ប៉ុន្តែការស្រាវជ្រាវថ្មីនេះ បានកំណត់អត្តសញ្ញាណ ពពួកអតិសុខុមប្រាណពុល ដែលជាពិរុទ្ធជនទី៤។ក្រុមមួយនៅសាកលវិទ្យាល័យ...
អាមេរិក ៖ ការស្រាវជ្រាវថ្មីមួយពីរូបភាព តេឡេស្កុបអវកាស Hubble បង្ហាញបានថា ផ្កាយតឿស ពណ៌ស អាចបន្ថយល្បឿនភាពត្រជាក់ និងមើលទៅក្មេង ជាងអ្វីដែលពួកគេមានរាប់ពាន់លានឆ្នាំ មកហើយនេះបើយោងតាមការចេញផ្សាយ ពីគេហទំព័រឌៀលីម៉ែល ។ ទិន្នន័យពីតេឡេស្កុប អវកាស Hubble តារាវិទូបានរកឃើញភស្តុតាងដំបូង ដែលផ្កាយតឿពណ៌ស អាចបន្ថយល្បឿន នៃភាពចាស់របស់ពួកគេដោយ ដុតអ៊ីដ្រូសែនលើផ្ទៃរបស់វា...
រដ្ឋផ្លរីដា ៖ រដ្ឋផ្លរីដាបានបង្ហាញ នូវកម្មវិធីមួយប្រភេទដំបូងគេ ដែលគាំទ្រដោយនាយកដ្ឋានប៉ូលីស របស់ខ្លួនធ្វើឲ្យអ្នកស្រុកកត់ត្រា នូវអន្តរកម្មណាមួយ ជាមួយប៉ូលីស បន្ទាប់ពីការបាញ់ប្រហារ ដែលពាក់ព័ន្ធនឹងមន្រ្តី ៣ នាក់ នេះបើយោងតាមការចេញផ្សាយ ពីគេហទំព័រឌៀលីម៉ែល ។ កម្មវិធីស្មាតហ្វូន ដែលមានឈ្មោះថា Tallahassee Bystander អនុញ្ញាត ឲ្យប្រជាជន នៅរដ្ឋធានីរបស់រដ្ឋផ្លរីដា...
បរទេស ៖ យោងតាមសេចក្តី រាយការណ៍ពី កាសែតកូរ៉េខាងត្បូងមួយ បានឲ្យដឹង ថា ប្រទេសកូរ៉េខាងជើង បានចេញសេចក្តី ព្រមានដល់នាវា ដែលធ្វើដំណើរឆ្លងកាត់ ចាប់តាំងពីដើម សប្ដាហ៍នេះ ដែលនេះជាសញ្ញាមួយ ដែលប្រទេសនេះ អាចនឹងត្រៀមធ្វើការ តេស្តសាកល្បងអាវុធ ។ មន្ត្រីរដ្ឋាភិបាលកូរ៉េខាងត្បូងមួយរូប បាននិយាយប្រាប់កាសែត Kukmin Ilbo...
ទីបញ្ចុះសព របស់ព្រះចៅអធិរាជចិន ឈិនស៊ី (Qin Shi Huang) ដែលជាស្តេចដ៏មានឥទ្ធិពល និងល្បីល្បាញបំផុតក្នុងប្រវត្តិសាស្ត្រចិន ត្រូវបានគេស្គាល់ថាជា សារមន្ទីរទាហានចម្បាំងស្តេចឈិនស៊ី (The Museum of Qin Terra-cotta Warriors and Horses) ដែលជាកន្លែងកំពុងមានប្រជាប្រិយភាពនាពេលបច្ចុប្បន្ន និងមានភ្ញៀវទេសចរមកពីជុំវិញពិភពលោក បានទៅទស្សនាភាពអស្ចារ្យនៅទីនោះផងដែរ។ នៅចម្ងាយ...
បញ្ហាបាត់បង់ម៉ាសនៃឆ្អឹង ឬម៉ាសឆ្អឹងចុះខ្សោយ និងជំងឺពុកឆ្អឹង គឺសុទ្ធតែអាចបង្កើនហានិភ័យនៃការបាក់ និងភ្លាត់ឆ្អឹង។ ឆ្អឹងរឹងមាំ គឺសំខាន់ណាស់ចំពោះមនុស្សម្នាក់ៗ។ ថ្ងៃនេះវេបសាយសុខភាព Health.com.kh នឹងបង្ហាញឱ្យដឹងពីគន្លឹះងាយៗជួយរក្សាសុខភាពឆ្អឹងរឹងមាំ ៖ ១. ទទួលទានត្រីសម្បូរខ្លាញ់ ក្រៅពីជាតិកាល់ស្យូម ត្រីសាលម៉ុន និងត្រីសាឌីន មានផ្ទុកនូវសារធាតុចិញ្ចឹមដ៏ចាំបាច់មួយទៀតសម្រាប់សុខភាពធ្មេញ និងឆ្អឹងនោះ គឺវីតាមីន D។ ត្រីសាលម៉ុន និងត្រីសាឌីន ក៏ជាប្រភពដ៏ល្អប្រសើរនៃអាស៊ីតខ្លាញ់ល្អអូមេហ្គា ៣...
ក្លឹបអ៊ីតាលី Inter Milan បានបដិសេធសំណើ បស់ក្លឹបអង់គ្លេស Chelsea ក្នុងការទិញខ្សែប្រយុទ្ធបែលហ្សិក Romelu Lukaku ទោះបីជាខ្លួនមានបញ្ហាហិរញ្ញវត្ថុក៏ដោយ។ នេះបើតាមការចុះផ្សាយ របស់សារព័ត៌មាន BBC នៅក្នុងថ្ងៃអង្គារនេះ។ ប្រភពខាងលើបានឱ្យដឹងថា Chelsea មានបំណងទិញយក Lukaku ក្នុងតម្លៃ ១១៨លានដុល្លារ ហើយមានល្ហិចល្ហៀងថា ក្លឹបអង់គ្លេសនេះចង់ថែមខ្សែបម្រើអេស្ប៉ាញ...
ទីក្រុងតូក្យូ៖កីឡាការិនីអាមេរិក Simone Biles បាននិយាយអំពី អនាគតអូឡាំពិករបស់នាង ខណៈអត្តពលិកតារាល្បី ៗ និងឥស្សរជនសាធារណៈជាច្រើនបានគាំទ្រ បន្ទាប់ពីនាង បានសម្រេចចិត្តដកខ្លួនចេញពីព្រឹត្តិការណ៍កាយសម្ព័ន្ធ របស់ក្រុមស្ត្រីជុំវិញបញ្ហាសុខភាពផ្លូវចិត្តយោងតាមការចេញផ្សាយ ពីគេហទំព័រជប៉ុនធូដេ។ កីឡាការិនី Biles តំណាងឲ្យសហរដ្ឋអាមេរិក ត្រូវបានគេចាត់ទុកថា កីឡាការិនីកាយសម្ព័ន្ធដ៏អស្ចារ្យបំផុត និងជាតារាដ៏ឆ្នើមម្នាក់នៃព្រឹត្តិការណ៍កីឡាអូឡាំពិក ទីក្រុងតូក្យូបានធ្វើឲ្យពិភពកីឡាមានការភ្ញាក់ផ្អើល យ៉ាងខ្លាំងនៅថ្ងៃអង្គារនេះ បន្ទាប់ពី បានដកខ្លួនចេញពីក្រុមវគ្គផ្តាច់ព្រ័ត្របន្ទាប់ពីទទួល...
ស្ថិរភាពកម្មវិធីរបស់ iOS និងភាពធន់របស់ iPhone ធ្វើឱ្យស្មាតហ្វូនដំណើរការរលូនស្រាប់ហើយ ប៉ុន្ដែបើអ្នកឧស្សាហ៍អនុវត្ត ៥ចំណុច ចំបាច់មួយចំនួននៅខាងក្រោមទាំងនេះថែមទៀត នោះការប្រើស្មាតហ្វូន បស់អ្នកកាន់តែមានប្រសិទ្ធិភាពខ្ពស់ និងជៀសឆ្ងាយពីបញ្ហាផ្សេងៗផងដែរ។ ១.កុំប្រើទូរសព្ទពេលថ្មអស់ពេក នឹងសាកពេញពេក កុំប្រើទូរសព្ទពេលថ្មស្រកសល់ ២០% ព្រោះធ្វើឱ្យងាយសមត្ថភាពថ្មចុះខ្សោយ។ បើអាចគួរសាកថ្មឱ្យ ៨០% សឹមប្រើ ហើយក៏មិនបាច់សាកដល់ ១០០% នោះដែរ ព្រោះអ្នកជំនាញអះអាងថា...
Tik Tok ឬឲ្យឈ្មោះម្យ៉ាងទៀត Douyin ជាកម្មវិធីមាតិកាចម្រៀងនិងបណ្តាញសង្គមរបស់ប្រទេសចិន ដែលបានប្រកាសឲ្យប្រើប្រាស់នាខែកញ្ញា ឆ្នាំ ២០១៦ ដោយស្ថាបនិកក្រុមហ៊ុន Toutiao លោក Zhang Yiming ។ បុរសមានទ្រព្យសម្បត្តិ ៤ ពាន់លានដុល្លាររូបនេះ បានត្រួសត្រាយផ្លូវឲ្យកម្មវិធីរបស់ខ្លួន ទទួលបានភាពល្បីល្បាញខ្លាំងនៅប៉ែកអាស៊ី ពោលមានកំណើនអ្នកប្រើប្រាស់លឿនបំផុតនៃសហគមន៍វីដេអូជុំវិញពិភពលោក។ គិតត្រឹមខែមិថុនា ឆ្នាំ ២០១៨ កម្មវិធី...