ផ្សេងៗ

ឧទ្ធម្ភាគចក្រអ៊ីរ៉ង់ ហោះពីលើនាវា ដឹកយន្តហោះអាមេរិក USS Essex នៅឈូងសមុទ្រពែក្ស ដែលអ៊ីរ៉ង់ អះអាងថា ជាទីតាំងខ្លួន កាន់កាប់

បរទេស៖ កាលពីដើមឆ្នាំនេះ ឧត្តមនាវីឯក Alireza Tangsiri មេបញ្ជាការ កងឆ្មាំបដិវត្តន៍អ៊ីស្លាមអ៊ីរ៉ង់ (IRGC) បាននិយាយថា សាធារណរដ្ឋអ៊ីស្លាម “មានការគ្រប់គ្រងពេញលេញ” ទៅលើឈូងសមុទ្រពែក្ស ហើយថា ខ្លួន “គ្រប់គ្រងដែនទឹកទាំងមូល” នៅទីនោះ។

យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២១ បានឱ្យដឹងថា ទីភ្នាក់ងារសារព័ត៌មាន Tasnim បានចេញផ្សាយវីដេអូ នៃអ្វីដែលខ្លួនបានពិពណ៌នាថា ជាផ្លូវអាកាសរបស់ឧទ្ធម្ភាគចក្រ ប្រយុទ្ធរបស់កងទ័ពជើងទឹកអ៊ីរ៉ង់ លើនាវាវាយប្រហារប្រភេទ Wasp-class amphibious USS Essex នៅឈូងសមុទ្រពែក្ស។

នៅក្នុងវីដេអូឃ្លីប ដែលមានរយៈពេល 42 វិនាទី នាវា USS Essex ដែលគេស្គាល់ថាជា Landing Helicopter Dock (LHD-2) ត្រូវបានគេមើលឃើញ ពីកាប៊ីនយន្តហោះរបស់ ឧទ្ធម្ភាគចក្រអ៊ីរ៉ង់ ដែលកំពុងធ្វើ “ការហោះហើរឈ្លបយកការណ៍” លើនាវាចម្បាំងអាមេរិក។ នេះបើយោងតាមសារព័ត៌មានអ៊ីរ៉ង់។ 

ខ្សែអាត់វីដេអូនេះ ក៏បានបង្ហាញពីរ៉ាដារបស់ USS Essex ហាក់ដូចជាបាន ធ្វើឱ្យមានសកម្មភាព ខណៈដែលឧទ្ធម្ភាគចក្រត្រូវបានគេមើលឃើញថា កំពុងហោះហើរនៅជិតនាវាអាមេរិក៕ ប្រែសម្រួលៈ ណៃ តុលា

Most Popular

To Top