អង់គ្លេស៖ ក្រុមហ៊ុនអង់គ្លេសកំពុងព្យាយាម ជួយទប់ទល់នឹងការផ្លាស់ប្តូរអាកាសធាតុដោយការដាំដុះ កសិផលសមុទ្រដើម្បីយកកាបូនឌីអុកស៊ីតចេញពីមហាសមុទ្រ ខណៈពេលផលិតចំណីសត្វគោ ដែលមានលក្ខណៈបរិស្ថាន។ ចំពោះការដាំដើមឈើឲ្យបានច្រើនជារឿយ ៗ គឺជាដំណោះស្រាយមួយដើម្បីជួយទាញយកឧស្ម័នផ្ទះកញ្ចក់ពីលើអាកាស ព្រោះការធ្វើរស្មីសំយោគប្រើកាបូនឌីអុកស៊ីតដើម្បីបង្កើតជីវម៉ាសថ្មី ប៉ុន្តែដើមឈើលូតលាស់យឺតៗ កាបូនដែលពួកគេផ្ទុកងាយនឹងបញ្ចេញដោយការកាប់បំផ្លាញព្រៃឈើ ដូច្នេះអ្នកជំនាញបាននិយាយថា វាប្រហែលជាយឺតពេលហើយក្នុងការដាក់ភាគហ៊ុនច្រើនពេកនៅក្នុងវិធីសាស្រ្តនេះ។ ផ្ទុយទៅវិញសារាយសមុទ្រលូតលាស់លឿនជាង ៣០ ដងក្នុងមួយថ្ងៃ ពោលគឺកើនដល់ទៅ ២ ហ្វីតក្នុងមួយថ្ងៃ ហើយបញ្ចេញជីវម៉ាសជាច្រើនទៅសមុទ្រជ្រៅដែលកាបូនអាចត្រូវបានកប់ជាអចិន្ត្រៃយ។ ពួកគេបាននិយាយថា...
សេនហ្វ្រេនស៊ីស្កូ ៖ ប្រសិនបើអ្នក ឬនិយោជិករបស់អ្នកមានការងារ ដែលទាមទារឲ្យឈរជើង រយៈពេលយូរ ដូច្នេះអ្នកត្រូវធ្វើការចាប់ផ្តើមអាជីវកម្ម ជាមួយជនជាតិជប៉ុន Archelis សម្រាប់ឧបករណ៍បច្ចេកវិទ្យាថ្មី នាពេលអនាគតសម្រាប់អ្នក ។ ArchelisFX ដែលមានឈ្មោះមកពីភាសាជប៉ុន មានន័យថា “កៅអីដែលអាចដើរបាន” គឺជាគ្រឿងអលង្ការអាចពាក់នដឹងខ្លួនបានយ៉ាងស្រួល ត្រូវបានដាក់បង្ហាញ នៅក្នុងពិព័រណ៍បច្ចេកវិទ្យា និងឧបករណ៍និម្មិត ដោយវាចងភ្ជាប់ទៅនឹងជើង និងបំបែកទម្ងន់រាងកាយរបស់អ្នកប្រើប្រាស់...
ចិន៖លោក Elon Musk បានក្លាយជាអ្នកមានជាងគេបំផុតនៅលើពិភពលោក ដោយមានទ្រព្យសម្បត្តិសរុបជាង ១៨៥ ពាន់លានដុល្លារអាមេរិក ខណៈCNBC បានរាយការណ៍ពីរឿងរ៉ាវរបស់ខ្លួន ដែលមានចំណងជើងថា Elon Musk ឥឡូវនេះគឺជាអ្នកមានជាង គេបំផុតនៅលើពិភពលោកដោយវ៉ាដាច់លោក Jeff Bezos យោងតាមការចេញផ្សាយពីគេហទំព័រឆៃណាឌៀលី។ បើយោងតាមសារព័ត៌មាន CNBC ថា ការកើនឡើងតម្លៃភាគហ៊ុនរបស់ក្រុមហ៊ុន Tesla...
ដោយ៖លី ភីលីព អាមេរិក៖លោក Elon Musk នាយកប្រតិបត្តិក្រុមហ៊ុនអវកាល SpaceX បានមានប្រសាសន៍ថា លោកបានបង្ហាញពីផែនការដែល មានមហិច្ឆិតាចុងក្រោយនេះ គឺជាឧបករណ៍បង្កើនកម្លាំងខ្លាំងរបស់ Startship នឹងមិនចុះចតទេ ប៉ុន្តែវាត្រូវបានគេចាប់បាននៅពេលវាវិលមកផែនដីនេះបើយោងតាមការចេញផ្សាយពីគេហទំព័រឌៀលីម៉ែល។ នាយកប្រតិបត្តិក្រុមហ៊ុន SpaceX បានចែករម្លែកនៅលើTwitterថា ការបង្កើនកម្លាំងខ្លាំងដែលកំពុងស្ថិតក្នុងការអភិវឌ្ឍន៍នៅឡើយ វានឹងត្រូវបានយកមកវិញដោយដៃប៉មបង្ហោះត្រូវបានប្រើដើម្បី ធ្វើឲ្យយានយន្តមានស្ថេរភាពក្នុងកំឡុងពេលត្រៀមមុនពេលហោះឡើង។ វិធីសាស្រ្តបានស្នើនឹងដាក់ម៉បភ្លាមៗនៅលើការបើកដំណើរការដោយអនុញ្ញាតឲ្យវាហោះហើរម្តងទៀតក្នុងរយៈពេលតែ ១...
ស្វីស៖កីឡាករហែលទឹកឆ្នើមជនជាតិចិន Sun Yang បានបង្ហាញក្តីសង្ឃឹមជាថ្មីក្នុង ការវិលត្រឡប់ទៅអាងហែលទឹកវិញនៃព្រឹត្តិការណ៍ អូឡាំពិកទីក្រុងតូក្យូដែលពន្យាពេល បន្ទាប់ពីមានការហាមឃាត់រយៈពេល ៨ ឆ្នាំចំពោះការជាប់ពាក់ព័ន្ធសារធាតុហាមឃាត ក្នុងកីឡាដ៏ចម្រូងចម្រាសពីតុលាការអាជ្ញាកណ្តាល សម្រាប់កីឡាយោងតាមការចេញផ្សាយពីគេហទំព័រឆៃណាឌៀលី។ សាលាក្តីសហព័ន្ធស្វីស បានតម្កល់ការប្តឹងឧទ្ធរណ៍របស់លោក Sun ប្រឆាំងនឹងបម្រាមបញ្ឈប់អាជីពដែលបានចេញកាលពីខែកុម្ភៈដោយ CAS មានមូលដ្ឋាននៅប្រទេសស្វីសដោយបានសម្រេចថា Sun បានរំលោភបទបញ្ជាសារធាតុហាមឃាតក្នុងកីឡាដោយបដិសេធមិនសហការក្នុងកំឡុងពេលធ្វើតេស្តិ៍ចៃដន្យមួយនៅក្នុងខែកញ្ញាឆ្នាំ ២០១៨ នៅផ្ទះរបស់លោកនៅ Hangzhou...
ក្រោយការប្រកួតយប់មិញនេះ Real Madrid ទីបំផុតគឺអាចឡើងទៅដល់លេខរៀងទី១ ស្មើពិន្ទុជាមួយនឹង AT Madrid ហើយនៃតារាលីគអេស្បាញ La Liga។ ៣ពិន្ទុ ដែលបានមកពីការយកជ័យជំនះលើក្រុម ភ្ញៀវGranada ក្នុងលទ្ធផល២ទល់០មានន័យថា គឺជាជ័យជំនះលើកទី៦ ជាប់គ្នាហើយដែលធ្វើបានដោយ Real Madrid។ ១គ្រាប់ដំបួងដែលរកបានដោយ Casemiro គឺតាំងតែពីនាទីទី៥៧ហើយការប្រកួតបានបន្តអូសបន្លាយរហូតដល់ចុងម៉ោងនាទីទី៩០បូក៣ទើប Benzema...
បរទេស៖ កងទ័ពជើងទឹកចិននិយាយ នៅថ្ងៃចន្ទនេះថា ក្រុមនាវាផ្ទុកយន្តហោះមួយក្រុម ដែលដឹកនាំដោយនាវាផ្ទុកយន្តហោះថ្មីបំផុតរបស់ប្រទេសចិន ឈ្មោះ Shandong បានធ្វើដំណើរកាត់តាមច្រកសមុទ្រតៃវ៉ាន់ ដើម្បីទៅធ្វើសមយុទ្ធយោធាតាមប្រក្រតី នៅដែនសមុទ្រចិនខាងត្បូង។ ក្រសួងការពារជាតិរបស់តៃវ៉ាន់ បាននិយាយប្រាប់ថា នាវាផ្ទុកយន្តហោះចិន Shandong នោះ អមដំណើរដោយនាវាចម្បាំង៤គ្រឿង និងបានធ្វើដំណើរចាកចេញពីកំពង់ផែ Dalian ស្ថិតនៅប្រទេសចិនភាគខាងជើង កាលពីថ្ងៃព្រហស្បតិ៍ ហើយតៃវ៉ាន់បានបញ្ជូននាវាចម្បាំង៦គ្រឿង និងយន្តហោះកងទ័ពអាកាស៨គ្រឿង...
វ៉ាស៊ីនតោន៖ អតីតរដ្ឋមន្រ្តីការបរទេសសហរដ្ឋអាមេរិកលោកស្រី Madeleine Albright បានឲ្យដឹងនៅថ្ងៃអង្គារនេះថាលោកស្រីរំពឹងថា រដ្ឋបាលបន្ទាប់របស់សហរដ្ឋអាមេរិក នឹងបន្តដំណើរការការទូត ដែលបានរៀបចំ ដើម្បីដោះស្រាយបញ្ហានុយក្លេអ៊ែររបស់កូរ៉េខាងជើង ដោយមានកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធជាមួយប្រទេសកូរ៉េខាងត្បូង។ លោកស្រី Albright បានធ្វើការកត់សម្គាល់នេះក្នុងពេលជជែកតាមវីដេអូជាមួយរដ្ឋមន្ត្រីបង្រួបបង្រួម លី អ៊ីនយ៉ាំង នៅព្រឹកថ្ងៃដដែលនេះ ដោយលោកស្រី ដែលបានបម្រើការជារដ្ឋលេខាធិការក្រោមការគ្រប់គ្រងរបស់ប្រធានាធិបតី Bill Clinton បានធ្វើដំណើរទៅកាន់ទីក្រុងព្យុងយ៉ាង ក្នុងឆ្នាំ២០០០...
ចិន៖ការស៊ើបអង្កេតរបស់ ប្រទេសចិនដោយការប្រើប្រាស់យន្តអវកាស Chang’e-5 បានបញ្ចប់បេសកកម្មរបស់ខ្លួនជាផ្លូវការហើយ បន្ទាប់ពីយន្តវិលត្រឡប់មក ដល់ផែនដីវិញធ្លាក់នៅស្រុក Siziwang នៅម៉ោងប្រហែល ១ និង ៣០ នាទីនេះបើយោងតាមការចេញផ្សាយពី គេហទំព័រឌៀលីម៉ែល។ នៅជាប់នឹងយន្តគឺជាផ្ទាំង ថ្មភពព្រះច័ន្ទដែលជាបេសកកម្មដំបូងដើម្បីយកគំរូពីព្រះចន្ទចាប់ តាំងពីគម្រោងLuna 24 របស់សហភាពសូវៀតក្នុងឆ្នាំ ១៩៧៦ ។ រចនាសម្ព័នទម្ងន់ ៦៦១...
បរទេស៖ទូរទស្សន៍ CNN ចេញផ្សាយនៅថ្ងៃចន្ទនេះបានសរសេរថាប្រទេសបារ៉ែនបានប្រកាសទទួលស្គាល់យកវ៉ាក់សាំងរបស់ចិន ជាផ្លូវការហើយនិង ព្រមទាំងបានដាក់ឲ្យដំណើរករចុះឈ្មោះអនឡាញ ជូនពលរដ្ឋរបស់ខ្លួនដើម្បីអាចទទួលបានការចាក់វ៉ាំក់សាំងនេះដោយមិន គិតថ្លៃឡើយ។ សេចក្តីថ្លែងការណ៍ដែលត្រូវបាន ធ្វើឡើងដោយទីភ្នាក់ងារទទួលបន្ទុកកិច្ចការងរច្បាប់នៃសុខាភិបាលជាតិ កាលពីថ្ងៃអាទិត្យម្សិលមិញ ប៉ុន្តែទោះបីជាយ៉ាងណាក្តី ខ្លួនមិនបានបញ្ជាក់លំអិតទេថា ខ្លួនបានជ្រើសយកវ៉ាក់សាំងមួយណារបស់ក្រុមហ៊ុនចិន Sinopharm នោះទេ ហើយបានត្រឹមអះអាងថាវ៉ាក់សាំង នេះគឺមានប្រសិទ្ធភាពប្រមាណជា៨៦ភាគយរក្រោយការធ្វើតេស្តលើកទី៣ ហើយនោះ។ យោងតាមការបញ្ជាក់របស់ក្រសួងសុខាភិបាល បារ៉ែនបានអះអាងទៀតដែរថា ពលរដ្ឋនិងអ្នកដែលមានសិទ្ធរស់នៅក្នុងប្រទេសរបស់ខ្លួនទាំង អស់ដែលមានអាយុចាប់ពី១៨ឆ្នាំឡើងគឺអាចចុះឈ្មោះ...