បរទេស៖ កងទ័ពជើងទឹកចិននិយាយ នៅថ្ងៃចន្ទនេះថា ក្រុមនាវាផ្ទុកយន្តហោះមួយក្រុម ដែលដឹកនាំដោយនាវាផ្ទុកយន្តហោះថ្មីបំផុតរបស់ប្រទេសចិន ឈ្មោះ Shandong បានធ្វើដំណើរកាត់តាមច្រកសមុទ្រតៃវ៉ាន់ ដើម្បីទៅធ្វើសមយុទ្ធយោធាតាមប្រក្រតី នៅដែនសមុទ្រចិនខាងត្បូង។ ក្រសួងការពារជាតិរបស់តៃវ៉ាន់ បាននិយាយប្រាប់ថា នាវាផ្ទុកយន្តហោះចិន Shandong នោះ អមដំណើរដោយនាវាចម្បាំង៤គ្រឿង និងបានធ្វើដំណើរចាកចេញពីកំពង់ផែ Dalian ស្ថិតនៅប្រទេសចិនភាគខាងជើង កាលពីថ្ងៃព្រហស្បតិ៍ ហើយតៃវ៉ាន់បានបញ្ជូននាវាចម្បាំង៦គ្រឿង និងយន្តហោះកងទ័ពអាកាស៨គ្រឿង...
វ៉ាស៊ីនតោន៖ អតីតរដ្ឋមន្រ្តីការបរទេសសហរដ្ឋអាមេរិកលោកស្រី Madeleine Albright បានឲ្យដឹងនៅថ្ងៃអង្គារនេះថាលោកស្រីរំពឹងថា រដ្ឋបាលបន្ទាប់របស់សហរដ្ឋអាមេរិក នឹងបន្តដំណើរការការទូត ដែលបានរៀបចំ ដើម្បីដោះស្រាយបញ្ហានុយក្លេអ៊ែររបស់កូរ៉េខាងជើង ដោយមានកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធជាមួយប្រទេសកូរ៉េខាងត្បូង។ លោកស្រី Albright បានធ្វើការកត់សម្គាល់នេះក្នុងពេលជជែកតាមវីដេអូជាមួយរដ្ឋមន្ត្រីបង្រួបបង្រួម លី អ៊ីនយ៉ាំង នៅព្រឹកថ្ងៃដដែលនេះ ដោយលោកស្រី ដែលបានបម្រើការជារដ្ឋលេខាធិការក្រោមការគ្រប់គ្រងរបស់ប្រធានាធិបតី Bill Clinton បានធ្វើដំណើរទៅកាន់ទីក្រុងព្យុងយ៉ាង ក្នុងឆ្នាំ២០០០...
ចិន៖ការស៊ើបអង្កេតរបស់ ប្រទេសចិនដោយការប្រើប្រាស់យន្តអវកាស Chang’e-5 បានបញ្ចប់បេសកកម្មរបស់ខ្លួនជាផ្លូវការហើយ បន្ទាប់ពីយន្តវិលត្រឡប់មក ដល់ផែនដីវិញធ្លាក់នៅស្រុក Siziwang នៅម៉ោងប្រហែល ១ និង ៣០ នាទីនេះបើយោងតាមការចេញផ្សាយពី គេហទំព័រឌៀលីម៉ែល។ នៅជាប់នឹងយន្តគឺជាផ្ទាំង ថ្មភពព្រះច័ន្ទដែលជាបេសកកម្មដំបូងដើម្បីយកគំរូពីព្រះចន្ទចាប់ តាំងពីគម្រោងLuna 24 របស់សហភាពសូវៀតក្នុងឆ្នាំ ១៩៧៦ ។ រចនាសម្ព័នទម្ងន់ ៦៦១...
បរទេស៖ទូរទស្សន៍ CNN ចេញផ្សាយនៅថ្ងៃចន្ទនេះបានសរសេរថាប្រទេសបារ៉ែនបានប្រកាសទទួលស្គាល់យកវ៉ាក់សាំងរបស់ចិន ជាផ្លូវការហើយនិង ព្រមទាំងបានដាក់ឲ្យដំណើរករចុះឈ្មោះអនឡាញ ជូនពលរដ្ឋរបស់ខ្លួនដើម្បីអាចទទួលបានការចាក់វ៉ាំក់សាំងនេះដោយមិន គិតថ្លៃឡើយ។ សេចក្តីថ្លែងការណ៍ដែលត្រូវបាន ធ្វើឡើងដោយទីភ្នាក់ងារទទួលបន្ទុកកិច្ចការងរច្បាប់នៃសុខាភិបាលជាតិ កាលពីថ្ងៃអាទិត្យម្សិលមិញ ប៉ុន្តែទោះបីជាយ៉ាងណាក្តី ខ្លួនមិនបានបញ្ជាក់លំអិតទេថា ខ្លួនបានជ្រើសយកវ៉ាក់សាំងមួយណារបស់ក្រុមហ៊ុនចិន Sinopharm នោះទេ ហើយបានត្រឹមអះអាងថាវ៉ាក់សាំង នេះគឺមានប្រសិទ្ធភាពប្រមាណជា៨៦ភាគយរក្រោយការធ្វើតេស្តលើកទី៣ ហើយនោះ។ យោងតាមការបញ្ជាក់របស់ក្រសួងសុខាភិបាល បារ៉ែនបានអះអាងទៀតដែរថា ពលរដ្ឋនិងអ្នកដែលមានសិទ្ធរស់នៅក្នុងប្រទេសរបស់ខ្លួនទាំង អស់ដែលមានអាយុចាប់ពី១៨ឆ្នាំឡើងគឺអាចចុះឈ្មោះ...
Puerto Rico ៖រូបភាពថ្មីរបស់ក្រុមឃ្លាំមើល Arecibo “Arecibo Observatory SNAP” ដែលបានដួលរលំនៅក្នុងព្រៃPuerto Rico បង្ហាញពីពេលដែលខ្សែដ៏សំខាន់របស់វាត្រូវបានដាច់ខ្ទាត ហើយធ្លាក់ដុំផ្ទុកទិន្នន័យយ៉ាងធំដល់ដីបង្កមានការបំផ្លាញឧបករណ៍នេះទំាងស្រុងតែម្តងនេះបើយោងតាមការចេញផ្សាយពីគេហទំព័រឌៀលីម៉ែល។យន្តហោះដ្រូនកំពុងស៊ើបអង្កេតខ្សែកាបនៅជុំវិញកែវយឹត នៅពេលការជួយមិនបានសម្រេច ហើយទម្លាក់ Arecibo មានទម្ងន់៩០០ តោនទៅក្នុងចានឆ្លុះ ៤០០ ហ្វីតនៅខាងក្រោម។ វីដេអូមួយនោះចាប់ផ្តើមបក់នៅលើអាកាសមុនពេលបញ្ចេញសឡងខ្លាំងៗ នៅពេលដែលវាត្រូវបានផ្តាច់ចេញពីខ្សែកាប និងចាប់យកទៅជាបំណែកៗនៅពេលវាធ្លាក់ចុះ។ផ្នែកទី ២...
បរទេស៖កាសែត New York Times បានរាយការណ៍ នៅថ្ងៃព្រហស្បតិ៍នេះថា រដ្ឋបាល របស់ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បានធ្វើការរឹតបន្តឹង ការធ្វើដំណើរទៅអាមេរិក របស់សមាជិកបក្សកុម្មុយនិស្តចិន និងគ្រួសារពួកគេ ហើយនេះជាចំណាត់ការមួយ ដែលប្រទេសចិនថ្កោលទោសថា ជាការគាបសង្កត់ផ្នែកនយោបាយ។ តាមសេចក្តីរាយការណ៍ កាសែតខាងលើ បានសម្អាងដល់ការអះអាង របស់អ្នកដែលដឹងពីបញ្ហានោះថា...
អ្នកចម្ការមួយរូបមក ពីភូមិកោះកែវ ឃុំសាលាក្រៅ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន មានសំណាង គាស់ឈ្នះ៥លានរៀល ពីវើកWURKZ ទាំងមិនទាន់ ចេញផុតពីផ្ទះអ្នកលក់ផង នាំក្តីរំភើប រីករាយផ្អើលអស់អ្នកភូមិ។ លោក តុញ ប៉ុនធឿន អាយុ ៣០ឆ្នាំ បានរៀបរាប់ថា៖ «ដោយសារអស់កម្លាំងពេក ក្រោយត្រឡប់ ពីចម្ការត្រប់ខ្ញុំក៏ជិះទៅទិញវើកWURKZ ១កំប៉ុងហូប ដូចរាល់ដង ពីអ្នកលក់លើផ្លូវធំ។ ដល់តែគាស់ភ្លាម ស្មានឈ្នះបាន ៥ពាន់អី ខ្ញុំក៏អរបន្តិចដែរ ដល់តែមើលឲ្យច្បាស់ ឃើញ៥លាន អរស្ទើរ លោតចេញពីម៉ូតូ ផ្អើលអស់ទាំង អ្នក លក់ទៀត»។ សម្រាប់គ្រួសារលោក ទឹកប្រាក់នេះ ពិតជាមានន័យណាស់ ព្រោះវាមកទាន់ពេលល្មម ដែលអាចដោះស្រាយបញ្ហាជីវភាពជាពិសេសគម្រោងទិញម៉ាស៊ីនបូមទឹកទុកសម្រាប់ប្រើនៅចម្ការពេល រដូវប្រាំងមកដល់ ព្រមទាំងទិញ គ្រាប់ពូជបន្ថែមព្រោះថា មានហើយអ្នកចាំម៉ៅយកភោគផលរបស់គាត់ ឲ្យតែគាត់មានគ្រប់គ្រាន់សម្រាប់ឈ្មួញ។ អតិថិជនភេសជ្ជៈប៉ូវកម្លាំងវើក WURKZ សុទ្ធតែអាចមានឱកាសគាស់ឈ្នះទឹកប្រាក់សំណាងដែលមានច្រើនសន្ធឹកសន្ធាប់ចរាចរណ៍នៅលើទីផ្សារ មានដូចជារង្វាន់ ៥០លានរៀល ៥ លានរៀល ១ លានរៀល ១ ម៉ឺនរៀល ៥ពាន់រៀល និង វើក WURKZ រាប់ លាន កំប៉ុងទៀត៕
កីឡាករខ្សែបម្រើសញ្ជាតិអេហ្ស៊ិប Mohamed Elneny វ័យ២៨ឆ្នាំ ត្រូវបានគេមើលឃើញថាបានបំពេញ ទំរង់លេងយ៉ាងល្អជូនក្លឹបតាំង តែពីចាប់ផ្តើមរដូវកាលថ្មីប៉ុន្តែមកដល់សប្តាហ៍នេះគេបានដឹងថា គាត់នឹងត្រូវអវត្តមានជាច្រើន ប្រកួតខាងមុខជាមិនខាន។ យោងតាមការប្រកាសជាផ្លូវការ អំពីសំណាក់សមាគមន៍បាល់ទាត់ អេហ្ស៊ីប EFA កាលពីថ្ងៃម្សិលមិញបានបញ្ជាក់ថា Elneny ត្រូវបានធ្វើតេស្តរកឃើញវិជ្ជមានកូវីដ១៩ហើយមកដល់ពេលនេះ កំពុងដាក់ឲ្យនៅដាច់ដោយឡែកនៅឡើយ។ តាមពិតដំណឹងដែល Elneny បានតេស្តវីជ្ជមានកូវីដ១៩នេះ គឺត្រូវបានគេមើលឃើញថាមួយថ្ងៃប៉ុណ្ណោះ បន្ទាប់ពីមិត្តក្រុមជម្រើសជាតិអេហ្ស៊ីប...
(ភ្នំពេញ) ថ្ងៃទី ១៣ ខែវិច្ឆិកា ឆ្នាំ ២០២០៖ កាលពីមុនមែន…! ទូទឹកកកឱ្យតែអាចក្លាសេ សាច់ ត្រី បន្លែ ភេសជ្ជៈបាន គឺបានហើយ…! អារឿងស៊ីភ្លើងច្រើន… មានសំឡេងរំខាន… មានក្លិនមិនល្អ… របស់របរដែលរក្សាទុកក្នុងហ្នឹងឆាប់ខូចគឺមិនសូវខ្វល់ទេ!! ប៉ុន្តែបែរមកខ្វល់ជាមួយនឹងការចំណាយច្រើន… ត្រូវទៅផ្សារញឹញាប់ដដែល ហើយជួនកាលមានបញ្ហាសុខភាព ដោយសារតែការបរិភោគចំណីអាហារដែលបានដាក់ក្លាសេនោះផងក៏មាន!! ត្រូវអត់?...
នៅដើមសប្តាហ៍នេះ ក្លឹបយក្សអេស្បាញ Real Madrid បានធ្វើការប្រកាសអះអាងហើយថាកីឡាករខ្សែបម្រើអ៊ុយរ៉ាហ្គាយ Federico Valverde ពិតជាបានទទួលរងរបួសធ្ងន់ធ្ងរពិតមែនពោលគឺបាក់កជើងតែម្តង។ Valverde បានលេង៧៦នាទីនៅក្នុងការប្រកួត ក្នុងលីគប៉ះនឹងក្រុម Valencia កាលពីយប់ថ្ងៃអាទិត្យមុនពេលដែលត្រូវបានប្តូរចេញនិងជំនួសមកវិញដោយកីឡាករ ToinKross ។ Real Madrid បានបញ្ចប់ការប្រកួតទៅត្រឹមលទ្ធផលបរាជ័យ៤ទល់នឹង១ហើយបានធ្វើឲ្យខ្លួនធ្លាក់ទៅដល់លេខរៀងទី៤ក្នុងតារាងចំណាត់ថ្នាក់របស់ La Liga ៕ប្រែសម្រួល៖ស៊ុនលី