យោងតាមការចេញផ្សាយរបស់ the Goal នៅថ្ងៃនេះបានឲ្យដឹងថាក្លឹបតោខៀវ Chelsea បានដាក់ពាក្យស្នើសុំធ្វើការដោះដូរកីឡាករ Jorginho របស់ខ្លួនជាមួយនឹងកីឡាករ Eriksen ពីក្លឹប Inter Milan នៅរដូវក្តៅខាងមុខនេះ។ តោខៀវ Chelsea ត្រូវបាន Inter Milan បញ្ជាក់យ់ាងច្បាស់នឹងចាំបាច់ត្រូវតែចំណាយលុយ២០លានផោនបន្ថែមទៀតប្រសិនបើពិត ជាចង់ឲ្យដោះដូរនេះអាចទៅរួចមែននោះខណៈដែល Inter Milan...
សេអ៊ូល៖ របាយការណ៍សភាទ្វេភាគីបានឲ្យដឹងថា ទំនាក់ទំនងទ្វេភាគីរវាងកូរ៉េខាងត្បូង និងជប៉ុន បានឈានដល់កម្រិតទាបបំផុត ដែលជះឥទ្ធិពលដល់កិច្ចសហប្រតិបត្តិការទាំង ៣ប្រទេសជាមួយសហរដ្ឋអាមេរិក។ របាយការណ៍សេវាកម្មស្រាវជ្រាវសភា (CRS) បានកត់សម្គាល់ថា រដ្ឋបាលថ្មីរបស់លោកប្រធានាធិបតី ចូ បៃដិន ប្រហែលជាកំពុងគិតពិចារណាអំពីវិធីសាស្រ្តក្នុងការកសាងទំនុកចិត្តឡើងវិញរវាងសម្ព័ន្ធមិត្តអាមេរិកទាំងពីរ។ របាយការណ៍បានធ្វើបច្ចុប្បន្នភាពកាលពីថ្ងៃអង្គារបានឲ្យដឹងថា“ ទំនាក់ទំនងរបស់ជប៉ុន ជាមួយកូរ៉េខាងត្បូង គឺមានអាយុច្រើនឆ្នាំ ដោយសារតែបញ្ហាប្រវត្តិសាស្ត្រងាយរងគ្រោះពីអាណានិគមរបស់ជប៉ុននៅឧបទ្វីបកូរ៉េពីឆ្នាំ ១៩១០ ដល់ ១៩៤៥”...
រ៉ង់ហ្គូន៖ សមាជិកនៃសម្ព័ន្ធភាពជាតិ ដើម្បីលទ្ធិប្រជាធិបតេយ្យរបស់លោកស្រី អ៊ុងសាន ស៊ូជី បានឲ្យដឹងថា តុលាការមីយ៉ាន់ម៉ា បានផ្តល់ការស្នើសុំឱ្យប៉ូលីសឃុំខ្លួនមេដឹកនាំ ដែលត្រូវបានបណ្តេញចេញគឺ លោកស្រី អ៊ុងសាន ស៊ូជី រហូតដល់ថ្ងៃទី១៥ ខែកុម្ភៈពីបទនាំចូល និងប្រើប្រាស់ឧបករណ៍គមនាគមន៍ខុសច្បាប់ ហើយអ្នកផ្សេងទៀតចំនួន ៤០០នាក់ត្រូវបានដោះលែង។ ឯកសារលេចធ្លាយរបស់ប៉ូលីសក្នុងតំបន់បានបង្ហាញក្នុងចំណោមប៉ូលីសក្នុងស្រុកបានបង្ហាញថា ប៉ូលីសកំពុងតែស្វែងរកលោកស្រី ស៊ូជី ដែលត្រូវបានឃុំខ្លួននៅផ្ទះរហូតដល់ពេលនោះបន្ទាប់ពីបុគ្គលិកសន្តិសុខឯកជននៅឯលំនៅដ្ឋានរបស់លោកស្រី ត្រូវបានគេរកឃើញថា...
អាមេរិក៖មហាសេដ្ឋីអាមេរិកម្នាក់ ដែលរកស៊ីមានបានលើផ្នែកបច្ចេកវិទ្យា និងយន្ដហោះចម្បាំងកំពុងចំណាយទឹកប្រាក់រាប់លានដុល្លារ ទិញជើងហោះហើរ SpaceX ទាំងមូល ហើយគ្រោងនឹងនាំមនុស្ស៣នាក់ទៅជាមួយដើម្បីគូសរង្វង់ពិភពលោក នៅឆ្នាំនេះនេះបើយោងតាមការចេញផ្សាយពីគេហទំព័រឌៀលីម៉ែល។ លោក Jared Isaacman ជាស្ថាបនិកនៃក្រុមហ៊ុនShift4 Payments ដែលជាក្រុមហ៊ុនកែច្នៃឥណទានកំពុងបើកបេសកកម្ម Inspiration4 ដោយសង្ឃឹមថានឹងរៃអង្គាសប្រាក់បាន ២០០ លានដុល្លារសម្រាប់មន្ទីរពេទ្យ St. Jude Research Hospitalមានមូលដ្ឋាននៅ...
ចិន៖អ្នកបុរាណវិទ្យាម្នាក់បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានមួយនៅ Xi’an ខេត្ត Shaanxi ថា ការជីកផ្នូរក្រោមដីដំបូងបង្អស់នៃផ្នូរនៃអធិរាជទីមួយរបស់ចិនបានផ្តល់សម្ភារៈថ្មីសម្រាប់ការស្រាវជ្រាវបន្ថែមលើរាជវង្សឈិន (២២១-២០៦ មុនគ.ស) ជារាជវង្សសក្ដិភូមិដំបូងបង្អស់របស់ចិន និងតម្រុយថ្មីៗអំពីការវិវត្តនៃអរិយធម៌ចិនយោងតាមការចេញផ្សាយពីគេហទំព័រឆៃណាឌៀលី។ លោកJiao Nanfeng អ្នកស្រាវជ្រាវ និងជាអតីតព្រឹទ្ធបុរសនៃបណ្ឌិត្យសភាបុរាណវិទ្យាShaanxiក្នុងបទបង្ហាញដំបូងនៃរបកគំហើញបុរាណវិទ្យាថ្មីចំនួន ៦ នៅក្នុងខេត្តនេះ ហើយកម្មវិធីនេះត្រូវបានរៀបចំឡើងដោយសង្គមសម្រាប់បុរាណវិទ្យាខេត្តShaanxi។ ការរកឃើញវត្ថុបុរាណនៃផ្នូរបង្ហាញពីការផ្លាស់ប្តូរជាប្រវត្តិសាស្ត្រនៃប្រព័ន្ធកណ្តាលចិនបុរាណ និងមានតម្លៃសិក្សាយ៉ាងជ្រាលជ្រៅ។ លោកបានមានប្រសាសន៍ថា វត្ថុបុរាណវប្បធម៌ជាច្រើនដែលត្រូវបានជីកត្រូវបានជីកជាលើកដំបូងហើយវត្ថុត្រូវបានរកឃើញមានការប្រើប្រាស់យ៉ាងល្អក្នុងការរុករកទិដ្ឋភាពនយោបាយសេដ្ឋកិច្ចយោធា និងវប្បធម៌នៃរាជវង្សឈីន។សារមន្ទីរ...
បរទេស៖យោធាមីយ៉ានម៉ា នៅថ្ងៃចន្ទ បានធ្វើរដ្ឋប្រហារដណ្ដើមអំណាចពីរដ្ឋាភិបាលជាប់ឆ្នោតតាមលទ្ធិប្រជាធិបតេយ្យរបស់លោកស្រី អ៊ុង សានស៊ូជី ដែលត្រូវឃុំខ្លួនរួមជាមួយថ្នាក់ដឹកនាំផ្សេងទៀតរបស់គណបក្សសម្ពន្ធជាតិដើម្បីលទ្ធិប្រជាធិតេយ្យ នៅក្នុងប្រតិបត្តិការឆ្មក់ទាំងព្រឹកព្រលឹម។យោងតាមសេចក្តីថ្លែងការណ៍មួយរបស់ស្ថានីយទូរទស្សន៍យោធា កងទ័ពមីយ៉ានម៉ា បាននិយាយថា ខ្លួនបានធ្វើការឃុំខ្លួននោះ ដើម្បីជាការឆ្លើយតបទៅនឹងការក្លែងបន្លំសន្លឹកឆ្នោត និងប្រគល់អំណាចឲ្យទៅមេយោធា លោក Min Aung Hlaing និងដាក់ប្រទេសក្នុងភាពអាសន្នក្នុងរយៈពេលមួយឆ្នាំ។គណបក្សរបស់លោកស្រី សានស៊ូជី តាមសេចក្តីរាយការណ៍ បានចេញសេចក្តីថ្លែងការណ៍លើបណ្ដាញសង្គមហ្វែសប៊ុក ដែលខ្លួននិយាយថា ត្រូវបានសរសេរក្នុងការប៉ាន់ស្មានទុកមុនស្តីពីរដ្ឋប្រហារ...
សូមចូលរួមអបអរសាទរពិធីបុណ្យចូលឆ្នាំចិនខាងមុខនេះ សម្រាប់បងប្អូនដែរស្វែងរកទិញគ្រឿងអេឡិចត្រូនិចក្នុងរដូវកាលចូលឆ្នាំចិន ស៊ុនស៊ីម៉ិចកូក៏មានប្រូសិនបញ្ចុះតម្លៃ និងថែមជូនការជាច្រើន រាល់ពេលដែលលោកអ្នករទិញផលិតផលគ្រឿងអេឡិចត្រូនិច នឹងទទួលបានអាំងប៉ាវសំណាង ឬទិញអស់ទឹកបា្រក$150ឡើងទៅនឹងទទួលបានឆ្នោតផ្សងសំណាង1សន្លឹកបន្ថែមភ្លាមៗ ចាប់ពីថ្ងៃទី01 ដល់ 14 កុម្ភៈ 2021 ដូច្នេះកុំឲ្យខកខានឱកាសដ៏ពិសេសនេះកន្លងផុតទៅឲ្យសោះណា ។ អាចស្វែងរកផលិតផលផ្សេងៗដែលបងប្អូនចង់បានតាមវេបសាយខាងក្រោម WWW.SUNSIMEXCO.COM Hotline : 016 35 36 60...
ព្រះសីហនុ៖ លោកឧត្តមសេនីយ៏ត្រី នូវ សំអុល មេបញ្ចាការតំបន់ប្រតិបត្តិការ សឹករងព្រះសីហនុ និងសហការី នៅថ្ងៃទី៣១ ខែមករា ឆ្នាំ២០២១ បានថ្លែងអំណរគុណ យ៉ាងជ្រាលជ្រៅបំផុត ចំពោះ លោកឧកញ៉ា ទៀ វិចិត្រ និងលោកស្រី ដែលបានចាត់តំណាង លោកឧត្តមនាវាត្រី តេង ភីស៊ាន នាំយកថវិកា...
ភ្នំពេញ៖ ព្រឹត្តិការណ៍ការប្រកួតកីឡាចំបាប់បុរាណ-សម័យ ជ្រើសរើសជើងឯកថ្នាក់ជាតិ ប្រចាំឆ្នាំ២០២០ ដែលដំណើរការប្រកួតពីថ្ងៃទី២៩ដល់ថ្ងៃទី៣១ ខែមករា ឆ្នាំ២០២១ នៅពហុកីឡដ្ឋានជាតិអូឡាំពិកបានរកឃើញជ័យលាភីចំនួន៩វិញ្ញាសា គិតត្រឹមថ្ងៃទី២ ក្នុងចំណោមវិញ្ញាសាសរុបចំនួន១៤។ លោក វ៉ាត់ ចំរើន រដ្ឋលេខាធិការ ក្រសួងទេសចរណ៍ និងជាប្រធានសហព័ន្ធកីឡាចំបាប់កម្ពុជា និងអ្នកតំណាងសមាគមបានអញ្ជើញ ផ្តល់កិត្តិយសបំពាក់មេដាយ និងប្រគល់ជូនប្រាក់រង្វាន់អមជូនដល់ម្ចាស់ជ័យលាភីលើ៩វិញ្ញាសា នារសៀលថ្ងៃទី៣០ ខែមករា ឆ្នាំ២០២១នេះនៅអាគារប៊ូយ៉ុងខ្មែរក្នុងពហុកីឡដ្ឋានជាតិអូឡាំពិក។...
ប៉ារីស៖ គណៈកម្មាធិការរៀបចំព្រឹត្តិការណ៍ កីឡាអូឡាំពិកបារាំងបាននិយាយថា ព្រឹត្តិការណ៍អូឡាំពិកប៉ារីសឆ្នាំ ២០២៤ “2024 Paris Olympics” នឹងដំណើរការទៅតាមការគ្រោងទុកដោយ មិនគិតពីជោគវាសនានៃព្រឹត្តិការណ៍កីឡាអូឡាំពិករដូវក្តៅ ឆ្នាំនេះនៅទីក្រុងតូក្យូចំពេលមានវិបត្តិCOVID-19 យោងតាមការចេញផ្សាយពីគេហទំព័រជប៉ុនធូដេ។ កាលពីសប្តាហ៍មុន ប្រទេសជប៉ុន និងគណៈកម្មាធិការអូឡាំពិកអន្តរជាតិ (IOC) បានផ្តល់យោបល់ឲ្យរៀបចំព្រឹត្តិការណ៍អូឡាំពិកនៅឆ្នាំនេះ ដោយបដិសេធសេចក្តីរាយការណ៍របស់ប្រព័ន្ធផ្សព្វផ្សាយ អង់គ្លេសថា រដ្ឋាភិបាលបានបញ្ចប់ជាឯកជននូវព្រឹត្តិការណ៍កីឡានេះ នឹងត្រូវលុបចោល។ ប្រធានកីឡាអូឡាំពិកលោក...