ជាអត្ថបទគួរឲ្យចាប់អារម្មណ៍ ដែលត្រូវបានចេញផ្សាយ ដោយកាសែត the Goal បានសរសេរថា ក្លឹបបិសាចក្រហមកំពុងបើកកិច្ចពិភាក្សា ជាមួយនឹងក្លឹបអ្នកមានបុណ្យដើម្បីពិនិត្យមើលលទ្ធភាព ក្នុងការនាំយកកីឡាករខ្សែប្រយុទ្ធ បារាំងវ័យក្មេង Dembele មកអង់គ្លេស។ ប៉ុន្តែតាមការបញ្ជាក់ ដដែលបានឲ្យដឹងដែរថា កុងត្រាដែលនឹងអាចកើតឡើងនោះគឺត្រឹមតែជាកុងត្រា លក្ខខណ្ឌខ្ចីជើងរយៈពេលវែង ប៉ុណ្ណោះនិងអាចមានសិទ្ធក្នុង ការទិញដាច់ នៅក្រោយចប់សុពលភាព។ កន្លងមកនិងបច្ចុប្បន្ន Barcelona មិនដែលមានបំណងចង់...
ទីក្រុងញូវយ៉ក៖ ទីក្រុងញូវយ៉ក របស់អាមេរិកគ្រោង នឹងបង្កើតមជ្ឈមណ្ឌល ស្រាវជ្រាវស្តីពីការប្រែប្រួលអាកាសធាតុ ដែលមានទំហំ៤លាន ហ្វីតការ៉េនៅលើកោះ Governors ដោយមានសួនផ្កា កន្លែងរស់នៅ និងស្ថាប័ន ដើម្បីសិក្សាពីផលប៉ះពាល់ នៅតាមបណ្តោយឆ្នេរសមុទ្រចម្ងាយ៥២០ ម៉ាយល៍នៃទីក្រុងនេះ បើយោងតាមការចេញផ្សាយពីគេហទំព័រឌៀលីម៉ែល។ លិខិតមួយនៃកោះនេះបាន បញ្ចេញសំណើរបស់ខ្លួន ដើម្បីសាងសង់មន្ទីរពិសោធន៍ កន្លែងរស់នៅ ស្ថាប័នសិក្សាតំបន់រស់នៅ និងតំបន់សាធារណៈសម្រាប់ ភ្ញៀវទេសចរដើម្បីធ្វើការសន្ទនាអំពីការផ្លាស់ប្តូរពិភពលោក...
កីឡាករអន្តរជាតិសញ្ជាតិប៉ទុយហ្គាល់ Jota ទីបំផុតគឺបានសម្រេចចិត្តចុះកុងត្រាផ្ទេរមកចូលរួម ក្លឹបហង្សក្រហម Liverpool ជាផ្លូវការហើយ ស្របពេលជាមួយគ្នានឹងកិឡាករ Thiago Alcantara តម្លៃ២០លានផោន នោះផងដែរ។ កីឡាករខ្សែប្រយុទ្ធឆ្នើមរបស់ក្លឹប Wolves រូបនេះបានផ្ទេរមក Liverpool ក្នុងតម្លៃខ្លួនប្រមាណជា៤៥លានផោនជាមួយនឹងកុងត្រារយៈពេល៥ឆ្នាំ នេះបើយោងតាមការបញ្ជាក់យ៉ាងច្បាស់ដោយ the Goal។ កីឡាករវ័យ២៣ឆ្នាំរូបនេះបានធ្វើឲ្យទំរង់លេងរបស់ក្លឹប Wolves មានការប្រែប្រួលយ៉ាងខ្លាំង...
ម៉ូស្គូ៖ ក្រសួងការពារជាតិរុស្ស៊ីបានឲ្យដឹងថាយន្ដហោះចម្បាំងរុស្ស៊ី ៨ គ្រឿង បានស្ទាក់ចាប់យន្តហោះទម្លាក់គ្រាប់បែកយុទ្ធសាស្ត្រអាមេរិកចំនួន ៣ គ្រឿង នៅលើសមុទ្រខ្មៅ និងសមុទ្រអាហ្សាវ កាលពីថ្ងៃសុក្រ។ សេវាកម្មផ្សព្វផ្សាយរបស់ក្រសួងបានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា“ នៅថ្ងៃទី០៤ ខែកញ្ញា ប្រព័ន្ធត្រួតពិនិត្យដែនអាកាសរុស្ស៊ី បានរកឃើញយន្តហោះទម្លាក់គ្រាប់យុទ្ធសាស្ត្រ ៣ របស់អាមេរិក B-52H ដែលកំពុងខិតជិតព្រំដែនរដ្ឋរបស់រុស្ស៊ី។ យន្តហោះចម្បាំង Su-27 ចំនួន...
ឧត្តរមានជ័យ ៖ ផលប៉ះពាល់រវាងប្រជាពលរដ្ឋក្នុងតំបន់ស្រុកត្រពាំងប្រាទ ខេត្តឧត្តរមានជ័យ ជាមួយគម្រោងសាងសង់ស្ថានីយ និងបណ្តាញបញ្ជូនអគ្គិសនីកម្លាំង ២៣០គីឡូវ៉ុល មកកាន់ខេត្តសៀមរាប ត្រូវបានរដ្ឋបាលខេត្តចាប់ផ្តើមដំណើរដោះស្រាយជាជំហានៗហើយ។ នៅរសៀលថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២០ រដ្ឋបាលខេត្តឧត្តរមានជ័យ និងតំណាងក្រុមហ៊ុនវិនិយោគ រួមទាំងមន្ត្រីជំនាញមន្ទីរពាក់ព័ន្ធបានបើកកិច្ចពិភាក្សាស្តីពីការដោះស្រាយផលប៉ះពាល់ដីធ្លី សំណង់ផ្ទះសំបែង ដើមឈើ របស់ប្រជាពលរដ្ឋ សម្រាប់គម្រោងសាងសង់ខ្សែបញ្ជូនអគ្គិសនី ២៣០គីឡូវ៉ុល ពីរោងចក្រ អគ្គិសនីដុតធ្យូងថ្ម នៅខេត្តឧត្តរមានជ័យ...
ដឹងទេក្រៅពីហានិភ័យនៃជំងឺទឹកនោមផ្អែមហើយនោះ ជាតិស្ករក្នុងឈាមឡើងខ្ពស់អាចបង្កគ្រោះថ្នាក់ច្រើនផ្សេងទៀត។ ថាតើផលប៉ះពាល់ទាំងនោះមានអ្វីខ្លះទៅ? ខាងក្រោមវេបសាយសុខភាព Health.com.kh នឹងបង្ហាញឱ្យដឹងពីគ្រោះថ្នាក់នៅពេលជាតិស្ករក្នុងឈាមឡើងខ្ពស់ ៖ ១. វាបង្កើនហានិភ័យនៃជំងឺបេះដូងនិងជំងឺដាច់សសៃឈាមខួរក្បាល ជាតិស្ករក្នុងឈាមឡើងខ្ពស់ក៏ជាអ្វីមួយដែលអាចបង្កើនហានិភ័យនៃជំងឺគាំងបេះដូងនិងដាច់សសៃឈាមខួរក្បាលផងដែរ។ នេះក៏ព្រោះតែសសៃឈាមអាចនឹងត្រូវបំផ្លាញដោយសារការឡើងខ្ពស់នៃកម្រិតជាតិស្ករ។ ជាលទ្ធផលវាកាត់ផ្ដាច់ការផ្គត់ផ្គង់ឈាមអុកស៊ីសែនទៅកាន់តែសាច់ដុំបេះដូងនិងជាលិកាខួរក្បាល។ ២. អស់កម្លាំង អ្នកអាចនឹងមានអារម្មណ៍អស់កម្លាំងសឹងគ្រប់ពេលនៅពេលជាតិស្ករក្នុងឈាមឡើងខ្ពស់។ នេះក៏ព្រោះតែកោសិកាមិនទទួលបានជាតិស្ករគ្រប់គ្រាន់តាមតម្រូវការទោះបីវាមានច្រើនក្នុងលំហូរឈាមក៏ដោយ។ ហើយថាមពលដែលរាងកាយទទួលបានមកពីជាតិផ្អែម គឺមិនមានរយៈពេលយូរឡើយ។ ម្យ៉ាងវិញទៀតនោះ គឺបេះដូងត្រូវធ្វើការកាន់តែខ្លាំងជាងមុនដើម្បីសម្រួលចរន្តឈាមដែលខាប់ពេញដោយជាតិស្ករ។ អ្នកក៏អស់កម្លាំងព្រោះមិនអាចគេងបានស្កប់គ្រប់គ្រាន់ដោយសារឈឺនោមញឹកនិងស្រេកទឹកពេលគេងដែលជារោគសញ្ញានៃបញ្ហាជាតិស្ករក្នុងឈាមឡើងខ្ពស់។ ៣. ស្រកទម្ងន់ខុសប្រក្រតី ជាតិស្ករក្នុងឈាមឡើងខ្ពស់អាចបណ្ដាលឱ្យស្រកទម្ងន់ខ្លាំងភ្លាមៗខុសប្រក្រតី។ បញ្ហានេះកើតឡើងដោយសរកោសិការាងកាយមិនទទួលបានជាតិគ្លុយកូសដែលត្រូវការ ដូច្នេះរាងកាយដុតបំផ្លាញសាច់ដុំនិងជាតិខ្លាញ់សម្រាប់ប្រើជាថាមពលជំនួសវិញ។...
បន្ទាយមានជ័យ៖ ករណីអ្នកគាស់ឈ្នះរង្វាន់ ៥លានរៀលពីស្រាបៀរ កម្ពុជា នៅឃុំអូរអំបិល ស្រុកសិរីសោភ័ណ្ឌ ខេត្តបន្ទាយមានជ័យ មានដំណើរដើមទង គួរឲ្យចាប់អារម្មណ៍។ អ្នកស្រី កាក់ សុហ៊ុន បច្ចុប្បន្នជាមន្ត្រីរាជការបានរៀបរាប់ ហេតុការណ៍ឈ្នះរង្វាន់ កាលពីថ្ងៃទី២២ សីហាថា ផ្ទះអ្នកស្រីមានកម្មវិធីហូប ជួបជុំគ្នាជាមួយមិត្តភ័ក្តិ អ្នកជិតខាង ដូចសព្វមួយដង។ អ្នកស្រីទិញស្រាបៀរ កម្ពុជា...
អាមេរិក៖ក្រុមហ៊ុនបច្ចេកវិទ្យាយក្សអាមេរិក Google បានធ្វើការអាប់ដេត Pixel Buds ដែលមានបទពិសោធនឹងបន្ថយសំឡេងលេងភ្លេង ប្រសិនបើវារកឃើញសញ្ញា នៃភាពអាសន្នដូចជាឆ្កែព្រូស ក្មេងយំ ឬស៊ីរ៉ែនរថយន្តសង្គ្រោះបន្ទាន់ នេះបើយោងតាមការចេញផ្សាយពីគេហទំព័រឌៀលីម៉ែល។ មុខងារថ្មីដែលមានឈ្មោះថា “ការដាស់តឿន” “Attention Alerts” ត្រូវបានរកឃើញសញ្ញានៃភាពអាសន្នដូចជាឆ្កែព្រុសទារកយំ ស៊ីរ៉ែនរថយន្តដឹកទំនិញ និងរថយន្តសង្គ្រោះបន្ទាន់ដោយមានជំនួយពីប្រព័ន្ធAI។ របៀបថ្មីដែលកំពុងសាកល្បងសម្រាប់ពេលនេះ បន្ទាប់មកបន្ថយសំឡេងអូឌីយ៉ូរបស់Pixel Buds ភ្លាមៗដើម្បីឲ្យអ្នកប្រើប្រាស់ដឹងច្បាស់...
ខ្សែប្រយុទ្ធរបស់ក្រុម Leicester City កីឡាករ Jamie Vardy បានក្លាយជាម្ចាស់ ស្បែកជើងមាសនៅ Premier League រដូវកាល២០១៩-២០ ដោយរកបាន២៣គ្រាប់។ Vardy វ័យ៣៣ឆ្នាំបានឈរលើ ខ្សែប្រយុទ្ធ Pierre-Emerick Aubameyang របស់ Arsenal និង Danny Ings...
បរទេស៖ មេដឹកនាំជាន់ខ្ពស់របស់ប្រទេសអ៊ីរ៉ង់ លោក Ayatollah Ali Khamenei តាមសេចក្តីរាយការណ៍ បានច្រានចោលកិច្ចចរចាគ្នាជាមួយសហរដ្ឋអាមេរិក ជុំវិញបញ្ហាកម្មវិធីនុយក្លេអ៊ែនិងមីស៊ីលផ្លោងរបស់ទីក្រុងតេអេរ៉ង់ នៅថ្ងៃសុក្រនេះ និងបានជំរុញឲ្យប្រជាជនអ៊ីរ៉ង់ប្រឆាំងនឹងការដាក់សម្ពាធរបស់អាមេរិក។ នៅក្នុងសុន្ទរកថាមួយផ្សាយបន្តផ្ទាល់លើកញ្ចប់ទូរទស្សន៍ លោក Ayatollah Ali Khamenei បានមានប្រសាសន៍យ៉ាងដូច្នេះថា “ទណ្ឌកម្មដ៏ព្រៃផ្សៃរបស់អាមេរិកលើអ៊ីរ៉ង់ គឺមានគោលបំណងធ្វើឲ្យសេដ្ឋកិច្ចរបស់យើងធ្លាក់ចុះ។ គោលបំណងរបស់ពួកគេ គឺទប់ស្កាត់ឥទ្ធិពលរបស់យើងនៅក្នុងតំបន់ និងរារាំងសមត្ថភាពមីស៊ីលនិងនុយក្លេអ៊ែរបស់យើង”។ ...