ផ្សេងៗ

ការបញ្ជូនភ្លើងគប់អូឡាំពិក ក្រុងតូក្យូចាប់ផ្តើមនៅទីក្រុងហ្វូគូស៊ីម៉ា ចំពេលមានការភ័យខ្លាចនៃ COVID-19 

តូក្យូ៖ការបញ្ជូនភ្លើងគប់ នៃព្រឹត្តិការណ៍ការប្រកួតកីឡាអូឡាំពិកក្រុងតូក្យូដែល ពន្យារពេលបានចាប់ផ្តើមធ្វើដំណើររយៈពេល ១២១ ថ្ងៃរបស់ខ្លួននៅទូទាំងប្រទេសជប៉ុន ហើយនឹងឆ្ពោះទៅកាន់ពិធីបើក នៅទីក្រុងតូក្យូនៅថ្ងៃទី ២៣ ខែកក្កដា ឆ្នាំ២០២១ជាផ្លូវការយោងតាម ការចេញផ្សាយពីគេហទំព័រជប៉ុនធូដេ។

ការបញ្ជូនភ្លើងគប់តបានចាប់ផ្តើម នៅទីក្រុងហ្វូគូស៊ីម៉ាភាគឥសាននៃប្រទេសដែលជា តំបន់ត្រូវបានបំផ្លិចបំផ្លាញដោយការរញ្ជួយដស៊ូណាមិ និងការរលាយនៃរ៉េអាក់ទ័រនុយក្លេអ៊ែរចំនួន៣ ដោយមនុស្សប្រហែល ១៨,០០០ នាក់បានស្លាប់នៅក្នុងសោកនាដកម្មនេះ។ អ្នករត់ប្រណាំងទី១ ដែលកាន់ភ្លើងគប់គឺនាង Azusa Iwashimizu  ជាកីឡាការិនីបាល់ទាត់សំខាន់ម្នាក់ក្នុងក្រុមជប៉ុនបានឈ្នះការប្រកួតបាល់ទាត់ពិភពលោកកាលឆ្នាំ ២០១១ ។

ដោយស្លៀកឈុតពណ៌សនាងបានយកភ្លើងគប់ចេញពីមជ្ឈមណ្ឌលហ្វឹកហាត់បាល់ទាត់ J-Village ហើយមានសមាជិក ១៤ នាក់ផ្សេងទៀតនៃក្រុមបាល់ទាត់ពិភពលោកឆ្នាំ ២០១១ និងគ្រូបង្វឹក Norio Sasaki នៅខាងក្រោយ ពួកគេក៏ត្រូវបានគេស្លៀកឈុតសដូចគ្នា។
នាង Homare Sawa  ជាកីឡាការិនិឆ្នើមជាងគេក្នុងក្រុមឆ្នាំ ២០១១ បានខកខានពិធី។ នាងកំពុងត្រូវបានព្យាបាលក្រោយពីការប៉ះពាល់ត្រចៀកផ្នែកខាងក្នុងរបស់នាង ហើយត្រូវដកខ្លួនចេញពីព្រឹត្តិការណ៍នោះ។ ពិធីនេះត្រូវបានបិទមិនឲ្យអ្នកគាំទ្រចូលរួមឡើយ ព្រោះខ្លាចមានការរីករាលដាលCOVID-19 ប៉ុន្តែត្រូវបានផ្សាយផ្ទាល់៕ដោយ៖លី ភីលីព

Most Popular

To Top