Puerto Rico ៖រូបភាពថ្មីរបស់ក្រុមឃ្លាំមើល Arecibo “Arecibo Observatory SNAP” ដែលបានដួលរលំនៅក្នុងព្រៃPuerto Rico បង្ហាញពីពេលដែលខ្សែដ៏សំខាន់របស់វាត្រូវបានដាច់ខ្ទាត ហើយធ្លាក់ដុំផ្ទុកទិន្នន័យយ៉ាងធំដល់ដីបង្កមានការបំផ្លាញឧបករណ៍នេះទំាងស្រុងតែម្តងនេះបើយោងតាមការចេញផ្សាយពីគេហទំព័រឌៀលីម៉ែល។យន្តហោះដ្រូនកំពុងស៊ើបអង្កេតខ្សែកាបនៅជុំវិញកែវយឹត នៅពេលការជួយមិនបានសម្រេច ហើយទម្លាក់ Arecibo មានទម្ងន់៩០០ តោនទៅក្នុងចានឆ្លុះ ៤០០ ហ្វីតនៅខាងក្រោម។ វីដេអូមួយនោះចាប់ផ្តើមបក់នៅលើអាកាសមុនពេលបញ្ចេញសឡងខ្លាំងៗ នៅពេលដែលវាត្រូវបានផ្តាច់ចេញពីខ្សែកាប និងចាប់យកទៅជាបំណែកៗនៅពេលវាធ្លាក់ចុះ។ផ្នែកទី ២...
បរទេស៖កាសែត New York Times បានរាយការណ៍ នៅថ្ងៃព្រហស្បតិ៍នេះថា រដ្ឋបាល របស់ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បានធ្វើការរឹតបន្តឹង ការធ្វើដំណើរទៅអាមេរិក របស់សមាជិកបក្សកុម្មុយនិស្តចិន និងគ្រួសារពួកគេ ហើយនេះជាចំណាត់ការមួយ ដែលប្រទេសចិនថ្កោលទោសថា ជាការគាបសង្កត់ផ្នែកនយោបាយ។ តាមសេចក្តីរាយការណ៍ កាសែតខាងលើ បានសម្អាងដល់ការអះអាង របស់អ្នកដែលដឹងពីបញ្ហានោះថា...
អ្នកចម្ការមួយរូបមក ពីភូមិកោះកែវ ឃុំសាលាក្រៅ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន មានសំណាង គាស់ឈ្នះ៥លានរៀល ពីវើកWURKZ ទាំងមិនទាន់ ចេញផុតពីផ្ទះអ្នកលក់ផង នាំក្តីរំភើប រីករាយផ្អើលអស់អ្នកភូមិ។ លោក តុញ ប៉ុនធឿន អាយុ ៣០ឆ្នាំ បានរៀបរាប់ថា៖ «ដោយសារអស់កម្លាំងពេក ក្រោយត្រឡប់ ពីចម្ការត្រប់ខ្ញុំក៏ជិះទៅទិញវើកWURKZ ១កំប៉ុងហូប ដូចរាល់ដង ពីអ្នកលក់លើផ្លូវធំ។ ដល់តែគាស់ភ្លាម ស្មានឈ្នះបាន ៥ពាន់អី ខ្ញុំក៏អរបន្តិចដែរ ដល់តែមើលឲ្យច្បាស់ ឃើញ៥លាន អរស្ទើរ លោតចេញពីម៉ូតូ ផ្អើលអស់ទាំង អ្នក លក់ទៀត»។ សម្រាប់គ្រួសារលោក ទឹកប្រាក់នេះ ពិតជាមានន័យណាស់ ព្រោះវាមកទាន់ពេលល្មម ដែលអាចដោះស្រាយបញ្ហាជីវភាពជាពិសេសគម្រោងទិញម៉ាស៊ីនបូមទឹកទុកសម្រាប់ប្រើនៅចម្ការពេល រដូវប្រាំងមកដល់ ព្រមទាំងទិញ គ្រាប់ពូជបន្ថែមព្រោះថា មានហើយអ្នកចាំម៉ៅយកភោគផលរបស់គាត់ ឲ្យតែគាត់មានគ្រប់គ្រាន់សម្រាប់ឈ្មួញ។ អតិថិជនភេសជ្ជៈប៉ូវកម្លាំងវើក WURKZ សុទ្ធតែអាចមានឱកាសគាស់ឈ្នះទឹកប្រាក់សំណាងដែលមានច្រើនសន្ធឹកសន្ធាប់ចរាចរណ៍នៅលើទីផ្សារ មានដូចជារង្វាន់ ៥០លានរៀល ៥ លានរៀល ១ លានរៀល ១ ម៉ឺនរៀល ៥ពាន់រៀល និង វើក WURKZ រាប់ លាន កំប៉ុងទៀត៕
កីឡាករខ្សែបម្រើសញ្ជាតិអេហ្ស៊ិប Mohamed Elneny វ័យ២៨ឆ្នាំ ត្រូវបានគេមើលឃើញថាបានបំពេញ ទំរង់លេងយ៉ាងល្អជូនក្លឹបតាំង តែពីចាប់ផ្តើមរដូវកាលថ្មីប៉ុន្តែមកដល់សប្តាហ៍នេះគេបានដឹងថា គាត់នឹងត្រូវអវត្តមានជាច្រើន ប្រកួតខាងមុខជាមិនខាន។ យោងតាមការប្រកាសជាផ្លូវការ អំពីសំណាក់សមាគមន៍បាល់ទាត់ អេហ្ស៊ីប EFA កាលពីថ្ងៃម្សិលមិញបានបញ្ជាក់ថា Elneny ត្រូវបានធ្វើតេស្តរកឃើញវិជ្ជមានកូវីដ១៩ហើយមកដល់ពេលនេះ កំពុងដាក់ឲ្យនៅដាច់ដោយឡែកនៅឡើយ។ តាមពិតដំណឹងដែល Elneny បានតេស្តវីជ្ជមានកូវីដ១៩នេះ គឺត្រូវបានគេមើលឃើញថាមួយថ្ងៃប៉ុណ្ណោះ បន្ទាប់ពីមិត្តក្រុមជម្រើសជាតិអេហ្ស៊ីប...
(ភ្នំពេញ) ថ្ងៃទី ១៣ ខែវិច្ឆិកា ឆ្នាំ ២០២០៖ កាលពីមុនមែន…! ទូទឹកកកឱ្យតែអាចក្លាសេ សាច់ ត្រី បន្លែ ភេសជ្ជៈបាន គឺបានហើយ…! អារឿងស៊ីភ្លើងច្រើន… មានសំឡេងរំខាន… មានក្លិនមិនល្អ… របស់របរដែលរក្សាទុកក្នុងហ្នឹងឆាប់ខូចគឺមិនសូវខ្វល់ទេ!! ប៉ុន្តែបែរមកខ្វល់ជាមួយនឹងការចំណាយច្រើន… ត្រូវទៅផ្សារញឹញាប់ដដែល ហើយជួនកាលមានបញ្ហាសុខភាព ដោយសារតែការបរិភោគចំណីអាហារដែលបានដាក់ក្លាសេនោះផងក៏មាន!! ត្រូវអត់?...
នៅដើមសប្តាហ៍នេះ ក្លឹបយក្សអេស្បាញ Real Madrid បានធ្វើការប្រកាសអះអាងហើយថាកីឡាករខ្សែបម្រើអ៊ុយរ៉ាហ្គាយ Federico Valverde ពិតជាបានទទួលរងរបួសធ្ងន់ធ្ងរពិតមែនពោលគឺបាក់កជើងតែម្តង។ Valverde បានលេង៧៦នាទីនៅក្នុងការប្រកួត ក្នុងលីគប៉ះនឹងក្រុម Valencia កាលពីយប់ថ្ងៃអាទិត្យមុនពេលដែលត្រូវបានប្តូរចេញនិងជំនួសមកវិញដោយកីឡាករ ToinKross ។ Real Madrid បានបញ្ចប់ការប្រកួតទៅត្រឹមលទ្ធផលបរាជ័យ៤ទល់នឹង១ហើយបានធ្វើឲ្យខ្លួនធ្លាក់ទៅដល់លេខរៀងទី៤ក្នុងតារាងចំណាត់ថ្នាក់របស់ La Liga ៕ប្រែសម្រួល៖ស៊ុនលី
ខេត្តកណ្តាល ៖ ព្រឹកថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២០ លោក ជា ប៊ុនហេង អគ្គលេខាធិការ សហព័ន្ធកីឡាទូកកានូ និងរ៉ូអ៊ីងកម្ពុជាបានអញ្ជើញចុះសួរសុខទុក្ខ នងចែកសម្ភារៈហ្វឹកហាត់ ដល់កីឡាករ-កីឡាការិនី ជម្រើសជាតិឈុតធំ និងថ្នាលទូកកម្ពុជានៅក្រុងតាខ្មៅ ខេត្តកណ្តាល ដែលកំពុងហ្វឹកហាត់ជាប្រចាំត្រៀមខ្លួនចូលរួមការប្រកួតជាតិ និងអន្តរជាតិនាពេលខាងមុខនេះ។ លោក ជា ប៊ុនហេង បានមានប្រសាសន៍ថា...
ជប៉ុន៖ក្រុមហ៊ុនផលិត ឧបករណបច្ចេកវិទ្យារបស់ជប៉ុន Panasonic បានបង្ហាញឧបករណ៍ដូច ជាម៉ាស៊ីនបូមធូលីដោយមានរូបរាងដៃ ដែលត្រូវបានរចនាឡើងដើម្បីចាប់យក AirPods ដែលបាត់ត្រូវបានរកឃើញ នៅលើផ្លូវរថភ្លើងក្នុងប្រទេសជប៉ុននេះបើយោងតាមការចេញផ្សាយពីគេហទំព័រឌៀលីម៉ែល។ ឧបករណ៍នេះកំពុងត្រូវបាន សាកល្បងនៅក្នុងស្ថានីយ៍រថភ្លើងជប៉ុនដែលមានកាសស្តាប់ជិត ១០០០ គូត្រូវបានទម្លាក់លើផ្លូវដែកក្នុងរយៈពេលតែ ៣ ខែ។ កាលពីមុនកម្មកររថភ្លើងត្រូវប្រើឧបករណ៍ចាប់យកដើម្បីប្រមូលក្រវិល។ យោងទៅតាមបុគ្គលិកបានឲ្យដឹងថា ដំណើរការនេះគឺជាបន្ទុកធ្ងន់ព្រោះឧបករណ៍អូឌីយ៉ូតូចៗនឹងជាប់គាំងក្នុងចំណោមក្រួស។ អតិថិជនត្រូវបានស្នើសុំឲ្យជូនដំណឹងដល់បុគ្គលិកផ្លូវដែកអំពីរបស់របរត្រូវបានទម្លាក់ជំនួសឲ្យការព្យាយាមយកវាចេញពីផ្លូវដែកដោយខ្លួនឯង។ យោងទៅតាមប្រតិបត្តិករផ្លូវដែកជប៉ុន JR East...
ឥណ្ឌា៖យោងតាមក្រុមអ្នកវិទ្យាសាស្ត្របានឲ្យដឹងថា សត្វភេនឃ្វីន Gentoo គួរតែត្រូវបានគេចាត់ទុកជាប្រភេទសត្វចំនួន៤ប្រភេទផ្សេងៗគ្នា ដោយសារតែវិធីដែលពួកគេបានសម្របខ្លួនទៅរស់នៅក្នុងបរិដ្ឋានខុសៗគ្នានេះបើយោងតាមការចេញផ្សាយពីគេហទំព័រឌៀលីម៉ែល។ ក្រុមអ្នកជំនាញមកពីសាកលវិទ្យាល័យ Bath បានវិភាគពីភាពខុសគ្នានៃហ្សែន និងរាងកាយរវាងចំនួនសត្វភេនឃ្វីន Gentoo នៅជុំវិញអឌ្ឍគោលខាងត្បូង។ ពួកគេនិយាយថា ការរាប់សត្វបក្សីជាប្រភេទសត្វចំនួន៤ដាច់ដោយឡែកពីគ្នានឹងជួយដល់ការអភិរក្សរបស់ពួកគេ ព្រោះវានឹងកាន់តែងាយស្រួលក្នុងការត្រួតពិនិត្យការធ្លាក់ចុះនៃចំនួនសត្វនៅក្នុងតំបន់ណាមួយ។ បច្ចុប្បន្ននេះមានសត្វភេនឃ្វីនចំនួន ១៨ ប្រភេទនៅទូទាំងពិភពលោករួមទាំងសត្វភេនឃ្វីនGentoo ផងដែរ ប៉ុន្តែប្រសិនបើមន្រ្តីយល់ព្រមលើការផ្លាស់ប្តូរថ្មីនេះចំនួននោះនឹងកើនឡើងដល់ ២១ ។ សត្វភេនឃ្វីន...
អតីតកីឡាករខ្សែប្រយុទ្ធ របស់ក្លឹបបិសាចក្រហម Man UTD លោក Dimitar Berbatov នៅថ្ងៃនេះបាននិយាយថាទោះបីជាមានទំរង់លេងល្អ គួរសមប៉ុន្មានប្រកួតចុងក្រោយនេះមែន ប៉ុន្តែជឿជាក់ថាពេលវេលានេះ គឺលឿនពេកហើយដើម្បីអាចនិយាយថា ក្លឹបនេះនឹងអាចក្លាយទៅជា អ្នកប្រជែងពានរង្វាន់ Premier League បាននោះ។ គួរឲ្យដឹងដែរថា Man UTD បានចាប់ផ្តើមរដូវកាល២០២០-២០២១ នេះដោយមិនសូវល្អឡើយ ប៉ុន្តែបែរជាទទួលបានលទ្ធផលមិនចាញ់ឡើយ៤ប្រកួតចុងក្រោយនេះបន្ទាប់ពីបានបញ្ចប់ ទៅនៃបេសកកម្មជម្រើសជាតិរបស់កីឡាករ។...