សេដ្ឋកិច្ច​

ការនាំចេញទូរស័ព្ទ iPhone ទៅចិនធ្លាក់ចុះ ៣៥ភាគរយ ដោយសារការគិតពន្ធថ្មី បន្ថែមតម្លៃ ដល់ទៅ ៧០ដុល្លារ

ចិន៖ ការនាំចេញទូរស័ព្ទ iPhone របស់ក្រុមហ៊ុនApple ទៅប្រទេសចិន បានធ្លាក់ចុះ ៣៥ ភាគរយ ក្នុងខែវិច្ឆិកា ដែលជាការធ្លាក់ចុះ២ខ្ទង់ ក្នុងរយៈពេល២ខែជាប់គ្នា បើធៀបនឹងរយៈពេលដូចគ្នា កាលពីឆ្នាំមុន នេះបើយោងតាមការចេញផ្សាយ ពីគេហទំព័រឌៀលីម៉ែល។

យោងតាមរបាយការណ៍ថ្មី ពីអ្នកវិភាគ Credit Suisse លោក Matt Cabral បានឲ្យដឹងថា ការលក់ទូរស័ព្ទ iPhone សរុបចាប់តាំងពីការចេញលក់ iPhone 11 នៅថ្ងៃទី ២០ ខែកញ្ញាឆ្នាំ ២០១៩ មានការធ្លាក់ចុះជាង ៧ ភាគរយបើប្រៀបធៀប នឹងរយៈពេលដូចគ្នាក្នុងឆ្នាំ ២០១៨ ។

ការធ្លាក់ចុះទាំងនេះបានកើតឡើង នៅពេលដំណាលគ្នា នឹងទីផ្សារស្មាតហ្វូនចិន បានបន្តកើនឡើង ទោះបីជាមានអត្រាទាប ជាងកាលពីពេលមុនក៏ដោយ។ ក្រុមអ្នកវិភាគប៉ាន់ស្មានថា ពន្ធបន្ថែមទាំងនេះ អាចធ្វើឲ្យតម្លៃ iPhone នៅចិនកើនឡើងដល់ ៧០ ដុល្លារ។

យោងតាមរបាយការណ៍ របស់ស្ថានីយទូរទស្សន៍ CNBC ថា ការធ្លាក់ចុះនេះ អាចត្រូវបានកំណត់ថា នឹងដល់ថ្ងៃទី ១៥ ខែធ្នូខាងមុខនេះ បន្ទាប់ពីពន្ធគយថ្មី កើនឡើងដល់ ១៥ ភាគរយដែលជាផ្នែកមួយ នៃសង្គ្រាមពាណិជ្ជកម្ម រវាងសហរដ្ឋអាមេរិក និងចិន៕ ដោយ៖លី ភីលីព

Most Popular

To Top