សេដ្ឋកិច្ច​

អតិរេកពាណិជ្ជកម្មចិន ជាមួយអាមេរិកធ្លាក់ចុះ ៨,៥%ស្មើនឹង ២៩៦ ពាន់លានដុល្លារក្នុងឆ្នាំ ២០១៩

ប៉េកាំង៖ទិន្នន័យបានបង្ហាញកាលពីថ្ងៃអង្គារថា អតិរេកពាណិជ្ជកម្មរបស់ចិន ជាមួយសហរដ្ឋអាមេរិកបានរួមតូចកាលពីឆ្នាំមុន ដោយសារតែប្រទេសសេដ្ឋកិច្ច ធំបំផុតទាំងពីររបស់ពិភពលោក បានផ្លាស់ប្តូរពន្ធលើទណ្ឌកម្ម នៅក្នុងសង្រ្គាមពាណិជ្ជកម្ម យោងតាមការចេញផ្សាយពីគេហទំព័រជប៉ុនធូដេ ។

ភាពខុសគ្នាដ៏ធំសម្រាប់ចរាចរណ៍ពាណិជ្ជកម្ម គឺជាឆ្អឹងដ៏សំខាន់នៃការឈ្លោះប្រកែកគ្នា សម្រាប់លោក Donald Trump នៅក្នុងជំហរឈរជាយូរមកហើយ ដែលបានធ្វើឲ្យលោកដាក់ពន្ធលើទំនិញ មានតម្លៃរាប់ពាន់លានដុល្លារ ដោយបង្កឲ្យមានការសងសឹក ពីទីក្រុងប៉េកាំងនិង ធ្វើឲ្យសេដ្ឋកិច្ចពិភពលោកវិលវល់ ។ អតិរេកចិនមានប្រហែល ២៩៥,៨ ពាន់លានដុល្លារក្នុងឆ្នាំ ២០១៩ ពោលគឺធ្លាក់ចុះ ៨,៥ ភាគរយពីកំណត់ត្រាឆ្នាំមុន ៣២៣,៣ ពាន់លានដុល្លារ ។

បើយោងតាមទិន្នន័យគយបាននិយាយថា នៅក្នុងខែធ្នូអតិរេករបស់ខ្លួន ជាមួយសហរដ្ឋអាមេរិកមានប្រហែល ២៣,២ ពាន់លានដុល្លារអាមេរិកពីចំនួន ២៤,៦ ពាន់លានដុល្លារកាលពីខែមុន ។ កិច្ចព្រមព្រៀងពាណិជ្ជកម្មខ្នាតតូច បានប្រកាសកាលពីខែមុននឹងឃើញទីក្រុងប៉េកាំងទិញ ផលិតផលអាមេរិកចំនួន ២០០ ពាន់លានដុល្លារបន្ថែមទៀត ក្នុងរយៈពេល២ឆ្នាំ ។ ចិនមិនទាន់បានបញ្ជាក់ពីតួលេខ ជាសាធារណៈនៅឡើយទេ ។រដ្ឋបាល Trump បានលុបចោលពន្ធថ្មីលើទំនិញផលិត ដោយចិនដូចជាគ្រឿងអេឡិចត្រូនិច នឹងចូលជាធរមានកាលពីខែមុន ។

វាក៏បានកាត់បន្ថយពាក់កណ្តាលដែលបានកំណត់កាលពីថ្ងៃទី ១ ខែកញ្ញាលើផលិតផលចំនួន ១២០ ពាន់លានដុល្លារ។ ប៉ុន្តែទីក្រុងវ៉ាស៊ីនតោនរក្សាពន្ធ ២៥ ភាគរយលើទំនិញនាំចូលរបស់ចិនដែលមានតម្លៃប្រហែល ២៥០ ពាន់លានដុល្លារ។


នៅក្នុងសញ្ញាបន្ថែម នៃការកាត់បន្ថយការកើនឡើងទីក្រុងវ៉ាស៊ីនតោន កាលពីថ្ងៃច័ន្ទបានដកស្លាកឧបាយកលរូបិយប័ណ្ណ ដែលខ្លួនបានដាក់លើប្រទេសចិននៅរដូវក្តៅ ។

នៅក្នុងសន្និសីទកាសែត កាលពីថ្ងៃអង្គារអ្នកនាំពាក្យរដ្ឋបាលគយលោក Zou Zhiwu បាននិយាយថា ចាប់តាំងពីខែវិច្ឆិកា និងខែធ្នូការនាំចូលរបស់ចិនពីសហរដ្ឋអាមេរិក រួមមានសណ្តែកសៀង និងសាច់ជ្រូកបានកើនឡើង៕ ដោយ៖លី ភីលីព

Most Popular

To Top