ទុរេន ជាផលព្រឹក្សម្យ៉ាង មានដើមកំណើតនៅប្រទេស ឥណ្ដូនេស៊ី នាដែនកោះស៊ូម៉ាត្រា និង កោះបនេអូ លុះក្រោយឆ្នាំ ១៩៨៧ មកទៀតគេបានបង្កាត់ពូជ របស់វាដែលមានរហូតដល់ ៣០០ប្រភេទ នៅប្រទេសថៃ និង ១០០ប្រភេទនៅ ម៉ាលេស៊ី។

នៅតំបន់ខ្លះគេចាត់ទុក ទុរេនជាស្តេច នៃផ្លែឈើព្រៃ នេះក៏ព្រោះតែទំហំផ្លែ និងបន្លាដែលនៅលើសំបក ផ្លែរបស់វាអាចមាន ប្រវែងរហូតដល់ ៣០ស.ម និង ទំហំ ១៥ស.ម និងមានទម្ងន់ ចាប់ពី ១ ទៅ ៣គីឡូក្រាម ពេលទុំទុរេនមានក្លិនក្រអូបឆ្អិត សាច់ក្លែប មានពណ៌លឿង ខ្លះលឿងស្រាល ខ្លះក្រហមអាស្រ័យ ទៅលើពូជរបស់វា ។ ទុរេនពេលទុំខ្លាំងមានក្លិន ឆួលហេតុដូច្នេះហើយទើបពួក ដែលមកពីស្រុកអាគាំង មិនចូលចិត្តផ្លែនេះទេ។

នៅប្រទេសកម្ពុជា យើងទុរេនពូជបុរាណ ដែលមានដាំដុះជាយូរមកគឺពូជ Durio zibethinus ដែលទំនងជាត្រូវបាន នាំយកពីស្រុក ជ្វាមកអំឡុងជាង៤០០ឆ្នាំមុន យោងតាមកំណត់ត្រា របស់ប្រទេសម៉ាលេស៊ី ហើយកាលនោះទុរេនមានដាំនៅស្រុកខ្មែរដំបូងគេ គឺនៅខេត្តកំពត យោងតាមឯកសារបារាំង Gallica។

លុះមកដល់ឆ្នាំ ១៩៩០ ទើបខ្មែរយើងនាំយកពូជ ឱខាក់ កានយាវ ឈុននី និង ក្រាឌុម មកដាំនៅស្រុកខ្មែរ យោងតាមសៀវភៅរបៀបដាំទុរេន ខ្មែរ-សៀម ឆ្នាំ ១៩៩០ ! តាមកំណត់ត្រារបស់ជនជាតិ ព័រទុយហ្គាល់ បាននិយាយថាទុរេនត្រូវបានគេដាំដុះនិងស្គាល់យ៉ាងទូលំទូលាយនាអំឡុងចុងសតវត្សទី ១៨ នៅទ្វិបអាស៊ីអាគ្នេយ៍យើងនេះ !

ដូចគ្នានេះដែរ ទុរេន ពាក្យនេះមិនមែនជាពាក្យកម្ចី ពីបារាំងទេ ពាក្យនេះជា ភាសារបស់ម៉ាឡាយូ ( Malaysia ) ខ្មែរសព្វថ្ងៃហៅ ឥស្លាម ដែលមានន័យថា បន្លា ! មកដល់សព្វថ្ងៃពូជ ដែលមានការពេញនិយមលើ ទីផ្សាខ្លាំងនោះ គឺទុរេនម៉ាន់ថង ព្រោះវាមានរស់ជាតិផ្អែមមុត សាច់ក្លែបណែនល្អ មិនជ្រាយពេក ដែលធ្វើអោយអ្នកបរិភោគ ចូលចិត្តវាជាខ្លាំងជាងទុរេនពូជផ្សេងៗ ។

សូមជម្រាបថា នៅឆ្នាំ ២០០៧ អ្នកវិទ្យាសាស្ត្រកសិកម្មថៃម្នាក់ ឈ្មោះ Songpol Somsri បានបង្កាត់ពូជទុរេនបានជាង ៩០ប្រភេទ ក្នុងខេត្តចន្ទបុរី ដែលធ្វើអោយខេត្តនេះ បានជាប់លេខ១លើពិភពលោក ជាខេត្តដែលបង្កាត់ពូជ និងនាំចេញច្រើនជាងគេ នៅលើពិភពលោក ខណៈដែលប្រទេសថៃ មិនមែនជាទឹកដីកំណើតរបស់ទុរេន ឡើយ ៕




