សិល្បៈ និង កម្សាន្ត

BTS រ៉ៃអង្គាសលុយបាន ១លានដុល្លារ ឧបត្ថម្ភដល់ចលនា Black Lives Matter

បរទេស៖ ទូរទស្សន៍ BBC ចេញផ្សាយនៅថ្ងៃនេះ បានសរសេរថា អ្នកគាំទ្រក្រុមកំពូលតារា K-pop ដែលមានឈ្មោះថា BTS បាននាំគ្នាប្រមូលលុយសប្បុរសធម៌ ដើម្បីការបរិច្ចាគដល់ទៅ ១ លានដុល្លារ ទៅឲ្យចលនា Black Lives Matter ។

គួរបញ្ជាក់ថា Black Lives Matter គឺជាចលនា ដែលមានមូលដ្ឋានធំ នៅប្រទេសអាមេរិកបង្កើតឡើង ដើម្បីរៀបចំយុទ្ធនាការនានាធ្វើការតស៊ូ ប្រឆាំងទៅនឹងសកម្មភាពទាំងឡាយ ដែលតែងតែប្រឆាំង និងប្រើប្រាស់អំពីហិង្សា ទៅលើក្រុមជនស្បែកខ្មៅ នៅទូទាំងពិភពលោក។

ក្រុមនេះគឺជាអ្នករៀបចំ ឲ្យមានការប្រមូលផ្តុំជាច្រើន នៅទូទាំងប្រទេសអាមេរិក នាពេលបច្ចុប្បន្ន ដោយប្រើប្រាស់ហេតុការណ៍ បាត់បង់ជីវិត របស់បុរសស្បែកខ្មៅលោក George Floyd មកធ្វើជាមូលហេតុ។

ទាំងYonhap ទីភ្នាក់ងារសារព័ត៌មាន របស់កូរ៉េនិងBBC បានបញ្ជាក់ថា ក្រុមBTS ដែលជាអ្នកនាំមុខ ក្នុងការរ៉ៃអង្គាសនេះ បានប្រកាសទំពីទំហំប្រាក់បរិច្ចាគនេះ កាលពីចុងសប្តាហ៍កន្លងមក៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top