សិល្បៈ និង កម្សាន្ត

បេក្ខនារី​ខ្មែរ​ទាំង​នេះ ឈ្នះ​ពាន​ពិសេស​ មុន​កម្មវិធី​ផ្ដាច់​ព្រាត់​ Miss Queen Cambodia 2020 មក​ដល់​ទៀត!

ការ​ប្រឡង​សម្រស់​មួយ ត្រូវ​បាន​រៀប​ចំ​ឡើង អំឡុង​ពេល​ខូវីដ១៩ ធ្វើ​អោយ​ស្ងប់​ស្ងាត់ ដោយ​បាន​រក​ឃើញ​បេក្ខនារី ៤​រូបក្នុង​ចំណោម ១១​រូប ជា​អ្នក​ឈ្នះ​ពាន​ពិសេស​ មុន​​មុន​វគ្គ​ផ្ដាច់ព្រ័ត្រ​កម្មវិធី Miss Queen Cambodia 2020 ចូល​មក​ដល់។

ការ​ប្រកួត​នោះ​ត្រូវ​បាន​គេ​ហៅ​ថា Swimsuit Contest of Miss Queen Cambodia 2020 ដើម្បី​ឱ្យ​បេក្ខភាព​ទាំង​១១​ត្រៀម​សមត្ថភាព​ក្នុង​វគ្គ​ផ្ដាច់​ព្រ័ត្រ​នា​ពេល​ដ៏​ខ្លីខាង​មុខ ក៏ដូចជា​ការ​ប្រកួត​ប្រជែង​ពាន​ពិសេស​មួយ​ចំនួន​ជូន​ដល់បេក្ខភាព​ផងដែរ។

បេក្ខភាព៤នាក់​ក្នុង​ចំណោម ១១​នាក់ដែល​បាន​ទទួលពានរង្វាន់ពិសេស​មុន​កម្មវិធី​ប្រកួតផ្ដាច់ព្រ័ត្រ​នោះ​មាន​ដូចជា  Miss Beauty Smile បាន​ទៅលើ​បេក្ខនារី​ពាក់​ស្លាក​លេខ 022 Linda ពាន​រង្វាន់ Best Skin Award បេក្ខនារីបាក់​ស្លាកលេខ 027 Maiya ពានរង្វាន់ Miss Friendship បាន​ទៅ​លើ​បេក្ខនារី​ពាក់​ស្លាក​លេខ 003 Berry និងពានរង្វាន់​ទី៤ Best in Swimsuit បាន​ទៅ​លើ​បេក្ខនារី​ពាក់​ល្លាក​លេខ 002 Saifhon។

លោក ម៉ែន និមលរតន៍ អ្នករៀប​ចំ​កម្មវិធីបាន​និយាយ​ថា កម្មវិធី​នេះ​រៀប​ចំ​ឡើង​ដើម្បី​បំពេញ​ចន្លោះ​ទំនេរ​របស់​បេក្ខនារី​ក្នុង​កម្មវិធី ខណៈ​ស្ថានភាព​ជំងឺ​កូវី១៩ នៅ​មិនទាន់​ធូរស្រាល​១០០%​នៅ​ឡើយ។”យើង​រៀប​ចំ​កម្មវិធី​ជា​បន្តបន្ទាប់ដូចជា​នៅ សៀមរាប និង​ភ្នំពេញ​ជា​ដើម​ហ្នឹងយើង​មិនចង់​ឱ្យ​កម្មវីធីយើង​ស្ងាត់ ហើយ​បេក្ខភាព​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់​ព្រ័ត្រ​គាត់​ទំនេរ​អាច​ភ្លេច​អីចឹង​ទៅ។ អីចឹង​ហើយ​ទើប​យើង​ចេះតែ​រៀប​ចំ​ការ​ប្រកួតប្រជែង​ប្រគល់​ពាន​ខ្លះ​ៗ​មុន​ប្រកូត​ផ្ដាច់​ព្រ័ត្រ​ចូល​មក​ដល់”។

លោក ម៉ែន និមលរតន៍ បន្ត​វគ្គ​ផ្ដាច់ព្រ័ត្រ Miss Queen Cambodia 2020 នឹងធ្វើ​ឡើង​ក្នុង​ពេល​ដ៏​ខ្លី​ខាងមុនដើម្បី​ស្វែងរកម្ចាស់​ជយលាភីពី​កម្មវិធីនេះ៕

ប្រភព៖ sabay

Most Popular

To Top