សិល្បៈ និង កម្សាន្ត

Lee Minho តាំងចិត្ត ដើរផ្សារ ខំបាញ់ទឹកលាងដៃ យ៉ាងស្អាត តែចុងក្រោយបានត្រឹមខកចិត្ត

កាលពីថ្ងៃទី ១៣ ខែកញ្ញា តារាសម្ដែង​រាងខ្ពស់សង្ហា Lee Minho បាន​បង្ហោះ​រូបភាព​ជា​ច្រើន​សន្លឹក​ ក្រោយ​ទទួលបទពិសោធន៍​ខក​ចិត្ត​ ឬ​អាច​ថា​ជួប​រឿង​ស៊យ​ ពេល​ដើរ​ត្រូវ​ដើរ​ទិញ​ឥវ៉ាន់។

លោក​បាន​ទៅ​ផ្សារ​ SSG Food Market ផ្សារលក់ទំនិញ​មួយ​កន្លែង​ដែល​ស្ថិត​នៅ​ក្នុង​ក្រុង​សេអ៊ូល។ មុន​ដើរ​ទិញ​ ជាធម្មតាដើម្បី​ការពារអនាម័យ​ឲ្យ​បាន​ត្រឹម​ត្រូវ​ Minho ខំ​លាង​សម្អាត​ដៃយ៉ាង​ស្អាត​ និង​ដើរ​ចូល​រក​មើល​ថា​គួរ​ទិញ​អ្វី។ ប៉ុន្តែ​ជា​រឿង​ហួស​ថ្លែង ចុង​ក្រោយ​លោក​បាន​ត្រឹម​ខក​ចិត្ត​ ដោយសារ​ដឹង​ថា​ហាង​តូចៗ​ក្នុងផ្សារ​ ត្រូវ​បិទ​នៅ​ថ្ងៃ​នោះ។

សូម​បញ្ជាក់​ផងដែរ​ថា​ រៀងរាល់​ថ្ងៃ​អាទិត្យខ្លះ​ ផ្សារទំនើប​ភាគ​ច្រើន​នៅ​ក្នុង​ប្រទេស​កូរ៉េ​ខាងត្បូង​ត្រូវ​បិទ ដើម្បីឲ្យ​បុគ្កលិក​មាន​ពេល​សម្រាក​នឹងគេ។ មិន​មែន​តែ​ Minho ទេ អ្នក​គាំទ្រ​មួយ​ចំនួន​ក៏​បាន​ Comment ពីក្រោម​រូប​របស់​លោក​ដែរថា​ ពួកគេ​ក៏ធ្លាប់ជួប​រឿង​បែប​នេះដែរ ដោយសារ​ភ្លេចគិត​ថា​ថ្ងៃអាទិត្យ​នោះ​ជា​ថ្ងៃបុគ្គលិកឈប់សម្រាក។

សម្រាប់​លោក នេះ​ជា​រឿង​ខក​ចិត្ត​ ប៉ុន្តែ​វា​ក៏អាច​ជា​រឿង​អស់សំណើច​ដែរ ដូចនេះ​ហើយ​ Minho ក៏​បាន​បង្ហោះ​រូបភាព​ជា​ច្រើនសន្លឹក​ចែក​ចាយ​លើ Instagram របស់ខ្លួន​ឲ្យ​ហ្វេន​បាន​ដឹង៕

ប្រភព៖sabay

Most Popular

To Top