តំបន់ធម្មជាតិខ្នងផ្សារ ពេលនេះស្មៅរុក្ខជាតិ តូចធំកំពុងលាស់ត្រួយបៃតងខ្ចី ហាក់ត្រៀមតែងខ្លួន រងចាំទេសចរគ្រប់ទីជិតឆ្ងាយ មកគយគន់ សម្រស់របស់ខ្លួន គ្រប់ទិវា។ ខ្នងផ្សារ ជាតំបន់ព្រៃភ្នំដ៏ធំមួយដែលស្ថិតនៅក្នុងភូមិតាំងបំពង តំបន់រលាក់កងជើង ឃុំតាសាល ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ។


នងផ្សារ ជាទីតាំងប្រសព្វមុំបី ដែលផ្សាភ្ជាប់ខេត្តចំនួនបីគឺ កោះកុង កំពង់ស្ពឺ និងពោធិ៍សាត់។ ខ្នងផ្សារ ជាតំបន់មួយដែលសំបូរ ទៅព្រៃឈើក្រាស់ ជ្រលងភ្នំខ្ពស់ៗ វាលស្រល់ដ៏ស្រស់ស្អាត និងសំបូរទៅដោយសត្វព្រៃកម្រ ជាច្រើនប្រភេទ។

ពេលព្រឹកព្រលឹមទេសចរភាគច្រើនដែលធ្វើដំណើរ ទៅកាន់តំបន់នេះ តែមិនរំលងឡើយគឺធ្វើដំណើរទៅកាន់ ពយខ្នងផ្សារ ដើម្បីទស្សនាភាពស្រស់ស្អាត នៃរស្មីព្រះអាទិត្យរះ អមដោយអាកាសធាតុត្រជាក់ និងពពកហោះយ៉ាងខ្មួលខ្មាញ់។ ពេលល្ងាចយើងអាចទស្សនា ថ្ងៃលិចពីលើខ្នងភ្នំផងដែរ។

ទេសភាពព្រៃព្រឹក្សា សម្បូរដោយសព្វសត្វបក្សាបក្សី បានធ្វើភ្ញៀវទេសចរ ដែលបានឡើងទៅដល់កំពូលភ្នំខ្នងផ្សារហើយ បាត់អស់ទុក្ខកង្វល់ ស្រូបយកនូវបរិយាកាស ធម្មជាតិ ពេលឡើងដល់កំពូលភ្នំ។ ខ្យល់បក់ប៉ះរៀងកាយ សម្លឹងមើលទៅឆ្ងាយ បន្តិចពពក ហោះកាន់ព្រៃយ៉ាងក្រាស់ ជារស់ជាតិថ្មីមួយ សម្រាប់អ្នកទេសចរដែលបាន ទៅកំសាន្តបានប្រសិទ្ធមានថា «ឋានសួគ៌ធម្មជាតិ» ដ៏ស្រស់ត្រកាលកណ្ដាលព្រៃភ្នំធម្មជាតិ៕ប្រភព៖sabay

