សិល្បៈ និង កម្សាន្ត

លិខិតបាត់បង់ របសលោក Albert Einstein ឆ្នាំ ១៩៤៩ ព្យាករណ៍ពីការរកឃើញញ្ញាណសត្វ កាលពី៧០ ឆ្នាំមុនពេលមានភស្តុតាង លេចចេញមក

អាល្លឺម៉ង់៖លិខិតមួយបានបាត់បង់ជាយូរមកហើយ ដែលបានសរសេរនៅឆ្នាំ១៩៤៩ បានបង្ហាញថា ការរកឃើញនូវញ្ញាណដ៏ពិសេសបំផុតរបស់ សត្វត្រូវបានគិតទុកជាមុន ដោយលោក Albert Einstein ប្រហែលជាមានអាយុ ៧០ ឆ្នាំមុនពេលមានភស្តុតាងលេចចេញមកនេះបើយោងតាមការចេញផ្សាយពី គេហទំព័រឌៀលីម៉ែល។

នៅក្នុងការឆ្លើយឆ្លងជាមួយអ្នកស្រាវជ្រាវ រ៉ាដា Glyn Davys អ្នកទទួលរង្វាន់ណូបែលបាននិយាយថា រូបវិទ្យាថ្មីអាចនឹងលេចចេញពីការសិក្សារបស់បក្សី។ គំនិតបែបនេះនៅតែត្រូវបានរកឃើញ ដោយអ្នកស្រាវជ្រាវបានបង្ហាញពីរបៀបដែលសត្វបក្សីអាចធ្វើចលនាបានអាចរុករកបានយ៉ាងច្បាស់នៅពេលហោះហើររាប់ពាន់គីឡូម៉ែត្រ។

កាលឆ្នាំ ២០០៨ អ្នកជំនាញបានបំពាក់ឧបករណ៍បញ្ជូនវិទ្យុដោយបង្ហាញជាលើកដំបូងថា បក្សីមានទម្រង់នៃត្រីវិស័យម៉ាញេទិកដែលជួយពួកគេឲ្យតម្រង់ទិសខ្លួន។ លិខិតមិនបានផ្សព្វផ្សាយកាលពីមុនទៅកាន់ប្តីចុងរបស់នាងត្រូវបានចែករម្លែកជាមួយអ្នកស្រាវជ្រាវអូស្ត្រាលីដោយលោក Judith Davys។ ក្រដាសមួយដែលពិភាក្សាអំពីលិខិតរបស់ Albert Einstein ត្រូវបានចេញផ្សាយដោយលោក Adrian Dyer នៃវិទ្យាស្ថានបច្ចេកវិទ្យា Royal Melbourne ធ្វើការស្រាវជ្រាវលើចក្ខុវិស័យរបស់ឃ្មុំ។

សាស្រ្តាចារ្យ Dyer បាននិយាយថា ៧ទសវត្សបន្ទាប់ពី Einstein បានស្នើសុំរូបវិទ្យាថ្មីអាចមកពីការយល់ឃើញរបស់សត្វយើងកំពុងមើលឃើញការរកឃើញជំរុញការយល់ដឹងរបស់យើងអំពីការធ្វើនាវាចរណ៍ និងគោលការណ៍គ្រឹះនៃរូបវិទ្យា។ លិខិតនោះក៏បានប្រាប់អំពីការជួបរបស់ Einstein ជាមួយនឹងម្ចាស់ពានរង្វាន់ណូបែល Karl von Frisch ជាអ្នកស្រាវជ្រាវឃ្មុំ និងសត្វពាហនៈឈានមុខគេនាពេលនោះ។

នៅខែមេសាឆ្នាំ ១៩៤៩ សាស្រ្តាចារ្យ von Frisch បានបង្ហាញការស្រាវជ្រាវ របស់លោកដើម្បីស្វែងយល់ពីរបៀបឃ្មុំអាចធ្វើនាវាចរណ៍បានដោយប្រើគំរូរាងប៉ូល នៃពន្លឺរាយប៉ាយពីលើមេឃ។ មួយថ្ងៃក្រោយមកគេយល់ថា អ្នកវិទ្យាសាស្ត្រ ទាំង២បានចូលរួមប្រជុំឯកជនមួយក្នុងនោះពួកគេប្រហែលជាបានពិភាក្សាអំពីភាពស្មុគស្មាញ នៃការងាររបស់សាស្រ្តាចារ្យ von Frisch ៕ ដោយ៖លី ភីលីព

Most Popular

To Top