សិល្បៈ និង កម្សាន្ត

ក្ដៅៗ! ដឹងរឿងពិត ក្រោយធ្លាយរូបភាព រៀបការរបស់នាង Andrea ម្ចាស់មកុដ MU 2020

ម្ចាប់មកុដ Miss Universe 2020 នាង Andrea ត្រូវគេចាប់បាននៅក្នុង រឿងអាស្រូវដំបូងនៅពេល ដែលត្រូវបានចោទប្រកាន់ថា នាងធ្លាប់រៀបការកាលពី ២ ឆ្នាំមុន ហើយត្រូវបានទស្សនិកជនរាប់ពាន់ នាក់ចោទប្រកាន់ ពីបទរំលោភ លើលក្ខខណ្ឌកម្មវិធី ប្រកួតបវរកញ្ញាចក្រវាល ២០២០។

បន្ទាប់ពីរងការចោទប្រកាន់ យ៉ាងក្ដៅស្លឹកត្រចៀកបែបនេះ សម្រាប់តែបុរសម្នាក់ឈ្មោះ Jorge Saenz ដែលជាសាមីខ្លួនថតរូបរៀបការ ជាមួយ Andrea មិនបង្អង់យូរ ចេញមុខបកស្រាយភ្លាមៗ យ៉ាងច្បាស់ ជុំវិញការចោទប្រកាន់ Andrea បែបនេះថា” សូមបញ្ឈប់ការផ្ញើសារ និងគំរាមកំហែង ចំពោះរូបថត រៀបការនោះ រូបថតនោះវាគ្រាន់តែ ជាការថតរូប ដែលរៀបចំឡើង សម្រាប់យុទ្ធនាការ @AhChihuahua ប៉ុណ្ណោះ”។

Jorge Saenz រៀបរាប់បន្តទៀតថា៖” រឿងអាស្រូវ និងរូបថតដែលថត ជាមួយកញ្ញា Andrea គ្រាន់តែ ផលិតឡើងដើម្បីផ្សព្វផ្សាយ សម្រាប់វិស័យទេសចរណ៍ មិនមែនជារូបថតអាពាហ៍ពិពាហ៍ពិតទេ”៕ ប្រភព៖ សប្បាយ

Most Popular

To Top