ភ្នំពេញ៖នៅព្រឹកថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២១នេះ អជ្ញាធរឃុំជើងគោ ស្រុកព្រៃនប់ បានថ្លែងអំណរអរគុណចំពោះ លោកឧកញ៉ា ទៀ វិចិត្រ សមាជិកយុវជនគណបក្សប្រជាជនកម្ពុជា ខេត្តព្រះសីហនុ និង លោកជំទាវ ហេង គីមជី តំណាងដោយលោក អ៉ឹង ហ៊ុយកៅ បាននាំយកអំណោយជាស្បៀងអាហារជូនសាលាឃុំជើងគោ សំរាប់ចែកជូនដល់ក្រុមគ្រួសារ ប្រជាពលរដ្ឋ ដែលមានវិជ្ជមាន ជំងឺកូវីដ-១៩ និងក្រុមគ្រួសារប្រជាពលរដ្ឋ ដែលកំពុងធ្វើចត្តាឡីស័កនៅតាមផ្ទះ ដែលកំពុងត្រូវការស្បៀងអាហារ ក្នុងមូលដ្ឋានឃុំជើងគោ។

ស្បៀងអាហារដែលលោកឧកញ៉ា ទៀ វិចិត្រ សមាជិកយុវជន គណបក្សប្រជាជនកម្ពុជា ខេត្តព្រះសីហនុ និង លោកជំទាវ ហេង គីមជី ផ្តល់ជូនរួមមាន៖
អង្គរ ចំនួន៥តោន ,មី ចំនួន៥០កេះធំ ស្មើនឹង៣០០កេះកូច ,ត្រីខ ចំនួន៥០កេះធំ ស្មើនឹង៥០០០កំប៉ុង ,សាច់ក្រក ចំនួន២៥០គីឡូ ,ត្រីងៀត ចំនួន២៥០គីឡូ។

ក្នុងនាមមេឃុំជើងគោ លោក ទុន ជា តំណាងឱ្យអជ្ញាធរឃុំជើងគោ និងប្រជាពលរដ្ឋក្នុងឃុំទាំងអស់ សូមគោរពជូនពរដល់លោកឧកញ៉ា ទៀ វិចិត្រ សមាជិកយុវជនគណបក្សប្រជាជនកម្ពុជា ខេត្តព្រះសីហនុ និងលោកជំទាវ ហេង គីមជី ព្រមទាំងក្រុមគ្រួសារទាំងអស់ ជួបតែសេចក្តីសុខ ប្រកបដោយពុទ្ធពរទាំង៥ប្រការ កុំបីឃ្លៀងឃ្លាតឡើយ៕





