សិល្បៈ និង កម្សាន្ត

ព្រីម លីហ្សា បង្ហាញមុខលើកនេះ ជាមួយសម្លៀកបំពាក់ សិចស៊ី សម្ញែងដើមទ្រូងមិនចាញ់តារាបរទេស

ភ្នំពេញ៖ បន្ទាប់ពីបាត់មុខមួយរយៈធំនៅក្នុងសង្គមសិល្បៈ ស្រាប់តែថ្មីៗនេះ តារាសម្ដែង និងម៉ូឌែលល្បីឈ្មោះគឺកញ្ញា ព្រីម លីហ្សា បានបង្ហាញខ្លួនមកវិញតាមរយៈបណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុក ធ្វើឱ្យអ្នកគាំទ្រជាច្រើនស្រឡាំងកាំង សរសើរមិនដាច់ពីមាត់នូវសម្រស់ដ៏ស្រស់ស្អាតផូរផងរបស់នាងឡើយ ។

ត្បិត​ថា​បាត់​មុខ​យូរក៏ពិតមែន ប៉ុន្តែ ព្រីម លីហ្សា នៅ​តែ​រក្សា​ភាព​ស្អាត​ដូច​ដើម រួម​ទាំង​ស្ទីល​ផ្ទាល់​ខ្លួន តួយ៉ាងដូចជារូបថតប៉ុន្មានសន្លឹកដែលតារាស្រីរូបនេះ បានបង្ហោះនៅលើទំព័រហ្វេសប៊ុករបស់នាងលើកនេះបានបង្ហាញឲ្យឃើញថានាងបាន​ស្លៀក​ឈុត​វាល​ដើម​ទ្រូង​ស​ស្គុះ​ ថ្លោសទ្រលុករបស់​នាង ធ្វើ​ឲ្យ​មាន​ការ​ចាប់​អារម្មណ៍​ជា​ច្រើនពីសំណាក់អ្នកគាំទ្រ ។

នៅ​មុន​ការ​បាត់​មុខ ​ព្រីម លីហ្សា ក៏ត្រូវ​បាន​គេ​កត់​សម្គាល់​ថា ជា​តារា​ស្រី​និយម ក៏​ដូច​ជា​ស្រឡាញ់​ភាព​ស្រស់​ស្អាត និង​ភាព​ហ៊ឺហា ពោល​គឺ​នាង​ល្បី​ជា​យូរ​មក​ហើយ​ថា​ជា​តារា​ស្រី ដែល​និយម​ប្រើ​សំលៀកបំពាក់ Brand Brand តម្លៃថ្លៃកប់ពពក មិនចាញ់តារាបរទេសប៉ុន្មានឡើយ ។

ជាមួយគ្នានេះ ទស្សនិកជនបានសម្គាល់ថា សំលៀកបំពាក់​ដែល លីហ្សា ពាក់ សុទ្ធ​ជា​ម៉ាក​ល្បី​ៗ និង​មាន​តម្លៃ​ខ្ពស់ ដែល​កាល​ពី​អតីត​កាល នាង​ធ្លាប់​ប្រើ​សំលៀកបំពាក់​មាន​តម្លៃ​ដល់​ម៉ឺន​ដុល្លារ​ឯណោះ ។ វិល​មក​ការ​បង្ហាញ​មុខ​ជា​ថ្មី​នេះ ក៏​មិន​ខុស​គ្នា​ដែរ លីហ្សា នៅ​តែ​ស្រស់​ស្អាត សិចស៊ី ​ស៊ីវិល័យ ជាមួយ​សំលៀកបំពាក់​ថ្លៃ​ៗ អម​ដោយ​ស្ទីល​ផ្ទាល់​ខ្លួន​របស់​នាង ដើម្បី​បង្ហាញ​ពី​សោ​ភណ្ឌ​របស់​នារី​សម័យ​ថ្មី ។

គួរឲ្យដឹងថា ក្រោយ​ពី​សម្រេច​បាន​សមិទ្ធផល​ធំ​គួរ​ឱ្យយ​មោទកភាព តាមរយៈការសម្ដែង MV ជាមួយតារាចម្រៀងប្រុសល្បីៗជាច្រើនរយបទ ក៏ដូចជាការងារបង្ហាញម៉ូដ ទាំងក្នុង និងក្រៅប្រទេស រួចមក ព្រីម លីហ្សា ក៏​បាន​រសាត់ខ្លួនឆ្ងាយ​​ទៅ​ៗ រហូត​ស្ទើរ​បាត់​មុខ​ពី​សិល្បៈ។ 

យ៉ាងណាក៏ដោយ ទាក់ទងនឹងការអវត្តមានរបស់ ព្រីម លីហ្សា នេះផងដែរ ក៏អាចបណ្ដាលមកពីដោយសារតែប្រទេសកម្ពុជាកំពុងរាតត្បាតដោយជំងឺកូវីដ១៩ ហើយណាមួយនាងក៏ រវល់ជាមួយមុខជំនួញផ្ទាល់ខ្លួនផងដែរ ៕

ដោយ៖ ម៉ានី

Most Popular

To Top