សិល្បៈ និង កម្សាន្ត

តារាសម្ដែង ស៊ឹម ស្រីនិច រងពាក្យរិះគន់ យ៉ាងចាស់ដៃ រឿងស្លៀកឈុត បញ្ចេញក្រលៀន

ភ្នំពេញ៖ តារាសម្ដែងស្រីរាងតូចច្រឡឹង ស៊ឹម ស្រីនិច កាលពីពេលថ្មីៗនេះ បានរងនូវការរិះគន់យ៉ាងខ្លាំង ពីសំណាក់ទស្សនិកជន​ ដែលនិយមលេង បណ្ដាញសង្គមហ្វេសប៊ុក ដោយសារតែការស្លៀកពាក់សិចស៊ី ។

សង្កេតឃើញថា មួយរយៈចុងក្រោយនេះ តារាស្រីដែលកំពុងរស់នៅ ក្នុងជីវភាពហ៊ឺហា ហាយសូ ខាងលើ ចូលចិត្តធ្វើខ្លួនបែបសិចស៊ី បញ្ចេញសាច់ខ្ចី ទាំងផ្នែកដើមទ្រូង និងគល់ភ្លៅជាដើម ។ តួយ៉ាងដូចជាកាលពីពេលថ្មីៗនេះ នាងបានសម្ញែងរូបថត ជាច្រើនសន្លឹក ក្នុងឈុតសម្លៀកបំពាក់ប៊ីគីនី បញ្ចេញរាងសិចស៊ី សាច់សខ្ចី ទើបធ្វើឱ្យមានពាក្យរិះគន់ថា “នាងស្លៀកខោដូចអត់ស្លៀក…ស្លៀកពាក់ដូចស្រាត…”ជាដើម ។

គួរឱ្យដឹងថា ត្បិតតែមួយរយៈនេះកញ្ញា ស៊ឹម ស្រីនិច ពុំសូវបង្ហាញវត្តមាន ញឹកញាប់នៅលើឆាកកម្មវិធីនានា ប៉ុន្តែនាងនៅតែបង្ហាញសកម្មភាពយ៉ាងសកម្ម តាមរយៈបណ្ដាញសង្គម Instagram ហើយគ្រប់រូបថត ដែលនាងបានបង្ហោះ ក្នុងកម្មវិធីបណ្ដាញ សង្គមមួយនេះ គឺសុទ្ធសឹងតែជារូបថត បែបសិចស៊ី ស៊ីអារម្មណ៍ទាំងអស់ ។

ក្រឡេកទៅមើលការរស់នៅវិញ តារាស្រីរាងតូចច្រឡឹងរូបនេះ ក៏ហាក់ដូចជាឡើងកូដខ្លាំងមិនធម្មតា ដូចជារស់នៅក្នុងអាផាតមិនល្អ ប្រើប្រាស់សម្ភារថ្លៃៗ ហើយថែមទាំងធ្វើដំណើរ ទៅណាមកណាដោយរថយន្ត ប្រណិតម៉ាក Bentley តម្លៃខ្ទង់សែនដុល្លារទៀតផង ។

ទាក់ទងនិងភាពសិចស៊ី ក៏ដូចជាជីវិតសីវិល័យ បែបសេដ្ឋីនីនេះផងដែរ មិត្តរួមអាជីព ដែលធ្លាប់មានទំនាក់ទំនង ស្និទ្ធស្នាលជាមួយ តួឯក ស្រី ក្នុង រឿង “ស្រទន់មន្តស្នេហ៍” រូបនេះ បានបង្ហើបប្រាប់ Lookingtoday ថា បច្ចុប្បន្ននេះ ស្រីនិច អាចនឹងមានបុរស អ្នកមានណាម្នាក់ ផ្ដល់ជំនួយពីក្រោយខ្នង ស្របពេលជាមួយរូបនាង ក៏កាន់តែមានកេរ្តិ៍ឈ្មោះ បោះសំឡេងខ្លាំងឡើងៗដែរ ។

កញ្ញា ស៊ឹម ស្រីនិច គឺជាតារាសម្តែងស្រីវ័យក្មេង ដែលទើបពន្លក ក្នុងពិភពសិល្បៈប៉ុណ្ណោះ ប៉ុន្តែដោយសាររូបរាង មុខមាត់ ដ៏ស្រស់ស្អាតពីធម្មជាតិ បូករួមទាំងមានសមត្ថភាពខ្ពស់ផងនោះ ទើបពីមួយថ្ងៃទៅមួយថ្ងៃ កេរ្តិ៍ឈ្មោះរបស់នាង ហក់ឡើងខ្លាំង និងស្ទើរតែបានគ្រងតំណែង ជាតួឯកគ្រប់រឿងភាគ និងដុំទាំងអស់ ដែលនាងបានសម្ដែង៕ ដោយ៖ ម៉ានី

Most Popular

To Top