សិល្បៈ និង កម្សាន្ត

ភ្ញាក់ផ្អើល ! ទេព បូព្រឹក្ស មានផ្ទៃពោះ ជាមួយ ជី ដេវីដ ទាំងមិនទាន់មានដំណឹងរៀបការ?

ភ្នំពេញ ៖ តារាចម្រៀងឯករាជ្យ ជី ដេវីដ កាលពីម្សិលមិញនេះ បានពញ្ញាក់អារម្មណ៍អ្នកគាំទ្រ របស់ខ្លួនតាមរយៈបណ្ដាញ សង្គមហ្វេសប៊ុក ដោយបង្ហើបថា ខ្លួនកំពុងត្រៀមខ្លួន ក្លាយជាឪពុកគេហើយ ខណៈដែលពេលនេះ គូស្នេហ៍របស់ខ្លួន គឺតារាចម្រៀង ទេព បូព្រឹក្ស កំពុងមានផ្ទៃពោះ ។

យោងតាមទំព័រហ្វេសប៊ុក របស់ ម្ចាស់បទ «ញីកែងជើង» ខាលើនេះ បានបង្ហាញឱ្យឃើញថា កាលពីម្សិលមិញនេះ រូបគេបានបង្ហោះរូបថត មួយសន្លឹកជាមួយគូស្នេហ៍ គឺនាង ទេព បូព្រឹក្ស ព្រមទាំងបានរំលេចសារខ្លីមួយឃ្លា ជាភាសាអង់គ្លេសថា “Me and May Baby” ។

តាមរយៈសារ ក៏ដូចជារូបថតសកម្មភាព របស់គូស្នេហ៍តារាចម្រៀងទាំងពីរដួង ខាងលើនេះ បានធ្វើឱ្យមានការចាប់អារម្មណ៍យ៉ាងខ្លាំង ពីសំណាក់ទស្សនិកជន ព្រមទាំងមានពាក្យជូនពរ យ៉ាងច្រើនផងដែរ ដោយជឿថា ពួកគេទាំងពីរនាក់ជិត បានក្លាយជាឪពុកម្ដាយគេហើយ ។

គួរឱ្យដឹងដែរថា អតីតតារាចម្រៀងប្រុសស្រី ប្រចាំនៅផលិតកម្មរស្មីហង្សមាស លោក ងួន ចាន់ដេវីដ ហៅ ជីដេវីដ និងនាង ទេព បូព្រឹក្ស ត្រូវបានគេដឹងថា មានទំនាក់ទំនងស្នេហា តាំងពីកំឡុងពាក់កណ្ដាល ឆ្នាំ ២០១៧ មកម្ល៉េះ ប៉ុន្តែភ្លាមៗនោះ ពួកគេក៏បានបដិសេធថា មិនបានមានទំនាក់ទំនង អ្វីឱ្យលើសពីមិត្តរួមទ្រនុំឡើយ ។ រហូតបានមួយរយៈខ្លី ក្រោយមក ទើបពួកគេទាំងពីរនាក់ បានទម្លាយការពិត រហូតឈានទៅដល់ដឹក ដៃគ្នាចេញពីផលិតកម្មហង្សមាស ទាំងពីរនាក់ទៀតផង ។

បច្ចុប្បន្ននេះ ថ្វីបើមិនទាន់មានដំណឹង រៀបការយ៉ាងណាក៏ដោយ តែ ជី ដេវីដ និង ទេព បូព្រឹក្ស បង្ហាញឱ្យមហាជនដឹងថា គេទាំងពីរកំពុងរស់នៅ ក្រោមដំបូលផ្ទះតែមួយ ហើយចាស់ទុំទាំងសងខាង ក៏បានទទួលស្គាល់ ដឹងឮរួចរាល់ហើយដែរ ។

យ៉ាងណាមិញ តាមរយៈសារខ្លី ដែលបង្ហោះដោយ ជី ដេវីដ ខាងលើនេះ អាចឱ្យដឹងថា ស្ទើទាំងស្រុងថា ពេលនេះ តារាចម្រៀងស្រី និយមសិចស៊ី ទេព បូព្រឹក្ស កំពុងមានផ្ទះពោះ ៕

ដោយ៖ ម៉ានី

Most Popular

To Top