សិល្បៈ និង កម្សាន្ត

ថ្ងៃរៀបការ Tony Hung ប្រកាសដំណឹងល្អមួយទៀត ថាជិតក្លាយជាឪពុកគេ

ហុងកុង៖ តារាសម្តែងរបស់ទូរទស្សន៍ TVB លោក Tony Hung បានរៀបការរួចហើយ កាលពីម្សិលមិញ ជាមួយគូស្នេហ៍ ជាតារាម៉ូដែល ឈ្មោះ Inez Leong ហើយក្នុងថ្ងៃពិសេសនេះ Tony បានប្រកាសថា លោកជិតក្លាយជាឪពុកគេហើយ ។

ក្នុងថ្ងៃអាពាហ៍ពិពាហ៍ ដែលធ្វើឡើងបែបតិចតួច កាលពីម្សិលមិញនេះ តារាសម្តែង Tony Hung បានប្រកាសប្រាប់ ភ្ញៀវកិត្តិយស និងបងប្អូនសាច់ញាតិថា លោកនឹងក្លាយប៉ា គេហើយក្នុងពេលឆាប់ៗ គឺពេលនេះ ភរិយា Inez Leong មានផ្ទៃពោះ៤ខែហើយ ។ ទាំង Tony និង Inez បាននិយាយថា តាំងពីពួកគេយល់ព្រមថា រៀបការកាលពីខែមករាមក អ្នកពីរចង់បានកូនណាស់ ហើយមិននឹកស្មានខ្លួន សម្រេចបំណងលឿន យ៉ាងនេះសោះ ។

ពិធីមង្គល របស់ Tony និង Inez បានធ្វើឡើងនៅសណ្ឋាគេល្បី Tsim Sha Tsui ហើយពិធីដែលមានអ្នក ចូលរួមតែ៥០ នាក់នេះ ត្រូវគេដឹងថា ចំណាយអស់ដល់ទៅ ៣០ ម៉ឺនដុល្លារហុងកុង ចំណែកគ្រឿងពេជ្រ ដែលអ្នកទាំងពីរពាក់ក្នុង ថ្ងៃពិសេសនេះមានតម្លៃ ២ លានដុល្លារហុងកុង ៕ដោយ៖ ទូច សុខលីដា

Most Popular

To Top