ពិធីការិនីពូកែវោហាស័ព្ទ ពេជ្រ ចន្ទធីតា ធ្លាប់តែបង្ហាញវត្តមាន ក្នុងកម្មវិធីទូរទស្សន៍ ជាមួយនឹងការផាត់ មុខយ៉ាងស្រស់ស្អាត គ្រប់ម៉ូត គ្រប់ទម្រង់ ដោយស្នាដៃអ្នកជំនាញ ប៉ុន្តែលើកនេះពិធីការនីរូបនេះបាន បញ្ចេញមុខមាត់ពិត ដោយគ្មានការ Make up ធ្វើឱ្យគ្រប់គ្នាភ្ញាក់ផ្អើល ជាមួយសម្រស់ពិតរបស់នាង។

ថ្មីៗនេះនៅក្នុងហ្វេសប៊ុកផ្លូវការ របស់ពិធីការិនីរាងតូចច្រឡឹង ធីតា ធ្វើឱ្យមហាជន ជាពិសេសអ្នកគាំទ្រ របស់នាងភ្ញាក់ផ្អើល និងលាន់មាត់សរសើគ្រប់គ្នា បន្ទាប់ពីតារាស្រីល្បីឈ្មោះរូបនេះ បង្ហាញនូវមុខមាត់ ពិតដោយ ពុំមានការ Make up សូម្បីតែបន្តិច ហើយគេឃើញថា សម្រស់របស់នាង ពិតជាស្រស់ស្អាត មិនធម្មតាប៉ុន្មានទេ បើធៀបទៅរាល់ដង ដែលនាងតែងតែ Make up។

ក្នុងការបង្ហាញមុខមាត់គ្មាន Make up បែបនេះ ធីតា ហាក់ជឿជាក់យ៉ាងខ្លាំង ជាមួយសម្រស់ធម្មជាតិ របស់ខ្លួនដោយពិធីការិនីរូបនេះ បានពោលពាក្យយ៉ាងជឿរជាក់ យ៉ាងដូច្នេះថា៖ ”ហ៊ានទេថតរូបកាមេរ៉ាស៊ីន ហាម Edit ហើយសុំកាមេរ៉ា IPhone យកអាច្បាស់បំផុត”។
យ៉ាងណាមិញបច្ចុប្បន្នសង្កេតឃើញថា ពិធីការិនីរូបនេះ មានភាពមមាញឹកយ៉ាងខ្លាំង ជាមួយការងារជាច្រើន ក្នុងកម្មវិធីទូរទស្សន៍ ដោយឡែកអ្វីដែលគួរឱ្យចាប់អារម្មណ៍ ជាងនេះទៅទៀតនោះ ក្រៅពីអាជីពជាពិធីការិនី ពេជ្រ ចន្ទធីតា ក៏មានសមត្ថភាព ពិសេសផ្នែកខាងច្រៀងផងដែរ៕ ប្រភព៖សប្បាយ


