ហុងកុង៖ មួយរយៈបន្ទាប់ពីប្រឹងប្រែងបង្កើតផលិតកម្មចម្រៀងផ្ទាល់ខ្លួន ថ្ងៃនេះតារាសម្តែងជើងចាស់ លោក Louis Koo បានបង្ហាញមុខសមាជិកក្រុមចម្រៀងដំបូងរបស់លោកហើយ ដែលមានឈ្មោះថា ក្រុមចម្រៀង SKYLE ។

ព័ត៌មានពី Jaynestar បានអោយដឹងនៅថ្ងៃទី ១៦ ខែកក្កដានេះថា ក្រុមចម្រៀង SKYLE ដែលមានសមាជិក៤ នាក់នេះជាក្រុមចម្រៀងដំបូងបង្អស់របស់ផលិតកម្ម Good Luck Entertainment បង្កើតដោយលោក Louis Koo ។

សមាជិកទាំង៤ នាក់របស់ក្រុមចម្រៀងនេះមានឈ្មោះ Chaehyeon, Ginny, Erin និង Ujeong ហើយពួកគេសុទ្អតែមានសម្រស់ ទាក់ទាញមួយបែបម្នាក់ មិនចាញ់ក្រុមចម្រៀងដែលល្បីស្រាប់ក្នុងវិស័យចម្រៀង Kpop នោះទេ ព្រោះមុនចាប់ផ្តើមហ្វឹកហាត់ចម្រៀងកូរ៉េនេះ ពួកគេធ្លាប់ជា ម៉ូដែលឈុតកីឡាផងដែរ ។

បើតាមមើលវីដេអូហាត់រាំ ពួកហាក់មានសកម្មភាពរស់រវើកណាស់ ហើយមហាជនជឿថា Good Luck Entertainment របស់លោក Louis Koo នឹងមានប្រជាប្រិយភាពដូចការរំពឹងទុក ៕ ដោយៈ ទូច សុខលីដា



