តារាចម្រៀងល្បីឈ្មោះហង្សមាស ពេជ្រ សោភា បានឲ្យតម្រុយតិចៗហើយ រឿងស្នេហាជាមួយតារាសម្តែង និងជាតារាចម្រៀងរបស់ផលិតកម្មថោន លោក ឆឹម សក្កដា ក្រោយពីអ្នកគាំទ្ររបស់តារាទាំងពីរដួងនេះ ឃើញពួកគេបង្កើតភាពស្និទ្ធស្នាលនឹងគ្នាជាច្រើនឆ្នាំហើយ តែមិនទាន់ដឹងថាចូលរោងការនៅពេលណានោះទេ។
តារាចម្រៀងល្បីនៅផលិតកម្មហង្សមាស ពេជ្រ សោភា បានឲ្យតម្រុយខ្លះៗហើយ បន្ទាប់ពីពួកគេទាំងពីរស្រលាញ់គ្នាជាច្រើនឆ្នាំ ធ្វើឲ្យមហាជនមានការគាំទ្រយ៉ាងខ្លាំងចំពោះស្នេហាមួយគូនេះ ហើយគ្រប់គ្នាក៏ទន្ទឹងរង់ចាំមើលថ្ងៃល្អមកដល់ដែរ ។ រហូតមកដល់ថ្ងៃនេះ ពេជ្រ សោភា បានបញ្ចេញសារស្នេហាយ៉ាងជ្រាលជ្រៅ នៅលើគណនីហ្វេសប៊ុក របស់នាង ជាមួយលោក សក្កដា ដោយបង្ហាញពីការយល់ចិត្តគ្នា រហូតមកទល់ពេលនេះ ហើយនាងមិនដែលមានអារម្មណ៏ភ័យខ្លាចការក្បត់របស់ ឆឹម សក្កដា ឡើយតាំងពីមានទំនាក់ទំនងស្នេហាជាមួយគ្នាមក ។
ពេជ្រ សោភា បានឲ្យដឹងទៀតថា នាងនៅតែរង់ចាំជានិច្ច ហើយក៏ចាំមើលទៅថ្ងៃល្អខាងមុខដែរ តែកុំដោយសារបញ្ហាកូវិដទេ ។
ពេជ្រ សោភា បានបញ្ជាក់បន្ថែមទៀតថា កុំដោយសារតែកូវិដ ធ្វើសុីពួកគេ៣ដងហើយទេ កុំអីរឿងល្អៗនឹងមករកនាង ។ក្នុងនោះដែរ ពេជ្រ សោភា ក៏បានព្រលយពាក្យមួយម៉ាត់ថា «មើលទៅមានតែ » ត្រង់ន័យនេះ គ្រប់គ្នាមិនទាន់ដឹងច្បាស់ទេថា មានន័យថាអ្វីឲ្យប្រាកដនោះទេ រឺមួយ មើលទៅមានតែគិតគូររឿងរៀបការឲ្យរួចរាល់ឆាប់ហើយក៏មិនដឹង ។
គួររំលឹកផងដែរថា កាលពីខែវិច្ឆិកា ឆ្នាំ២០២០ កន្លងទៅ លោក ឆឹម សក្កដា ក៏បានបង្ហើបរឿងរៀបការជាមួយ ពេជ្រ សោភា តាមរយៈ Sabay ដែរ ដោយលោកបានបង្ហើបពីគម្រោង ចូលរោងការ នៅឆ្នាំ២០២២ ខាងមុខ តែចំពោះថ្ងៃខែវិញ លោកមិនទាន់ច្បាស់នោះទេ ៕ប្រភព៖http://sabay