សិល្បៈ និង កម្សាន្ត

មក​ដល់​ពេល​នេះ ​ទើប​ចេញ​រឿង! តាមពិត ឌី សូនីតា មានកូនភ្លោះ!

តារាសម្តែង អ្នកនាង ឌី សូនិតា ដែលប្រិយមិត្តបានដឹង រួចមកហើយថា នាងមានស្នេហាលាក់បាំង ជាមួយលោក អាឡិច ហ្សូរ៉ា ដែលជាដៃគូរសម្តែងរួមគ្នា រហូតមានផ្ទៃពោះមុនរៀបការ ដោយគ្មាននរណាម្នាក់ បានដឹងឡើយ រហូតមកដល់ឥឡូវនេះ អ្នកនាងទទួល ​បានចំណងដៃ កូនស្រីមួយយ៉ាងស្រស់ស្អាត និងគួរឲ្យខ្នាញ់ទៀតផង ។

នៅមុននេះបន្តិច អ្នកនាង ឌី សូនិតា បានបង្ហោះរូបភាពកូនស្រី របស់ខ្លួន១សន្លឹកនៅលើគណនីហ្វេសប៊ុករបស់ខ្លួន ដែលហ្វេនរបស់នាង បានកាត់ត រួចហើយផ្ញើរមកឲ្យនាង ដោយកាត់តជារូប២ដូចគ្នា មើលទៅហាក់បីដូចជាកូនភ្លោះអីច្ចឹង ។ ដោយនឹករលឹកនិង ស្តាយផងនោះ នាងបានសរសេរសារ ដោយអមជាមួយនិងការនឹករលឹកចំពោះកូន១ផ្សេងទៀត ដែលមិនបានរស់នៅជាមួយ ។

អ្នកនាង ឌី សូនិតា បានបញ្ជាក់ថា អ្នកនាងនឹកកូនមួយទៀត ដែលគាត់មិនបាននៅ ព្រោះកាលនាងពរពោះនោះ មិនមែនមានតែកូន១នោះទេ តាមពិតនាងពពោះកូនភ្លោះ តែកូនមួយទៀតបានបាត់បង់ជីវិតទៅហើយ ។ ក្នុងនោះដែរ អ្នកនាង មិនបានបញ្ជាក់ទេថា កូនដែលនាងនឹកនោះជាកូនប្រុសរឺកូនស្រី ។

អ្នកនាងបានបន្ថែមថា បើកូនមួយទៀតរស់នៅ មិនដឹងជាល្អយ៉ាងណាទេ ។

Most Popular

To Top