សិល្បៈ និង កម្សាន្ត

ឌី សូនីតា ចេញមុខបកស្រាយភ្លាមៗ ក្រោយធ្លាយរឿងឈ្លោះគ្នាជាមួយ គង់ ចន្ទស្រីមុំ

ថ្មីៗនេះតារាសម្ដែងស្រីឆ្នើម ឌី សូនីតា ចេញមុខបកស្រាយទាំងព្រឹកក្រោយលេចឭរឿងនាងពាក់មុខខ្លា ដាក់គ្នាជាមួយតារាស្រីរាងតូចច្រឡឹង គង់ ច័ន្ទស្រីមុំ បន្ទាប់ពីអ្នកទាំងបង្ហោះសារស្រដៀងគ្នាដែល មហាជនកើតការសង្ស័យលើទំនាក់ទំនងល្អក់កករ។

មហាជនចូលខំមិនព្រោងព្រៀត លើហ្វេសប៊ុកតារាស្រីទាំងពីរដួងដែលបង្ហោះសារស្រដៀងគ្នា ដែលបង្ករឲ្យមាន​ការសង្ស័យថា តារាស្រីរូបស្រស់ សូនីតា និងស្រី មុំ ពាក់មុខខ្លាដាក់គ្នា។ មិនឱ្យមហា​ជនសង្ស័យច្រើនលើទំនាក់ទំនងរបស់ពួកគេកាលពីព្រឹកមិញនេះ ឌី សូនីតា ចេញមុខស្រាយភ្លាមៗ ថាអ្នកពីរពុំមានបញ្ហាជម្លោះអ្វីជាមួយគ្នាដូចការសង្ស័យរបស់មហាជននោះទេ ពោលគឺសាមីខ្លួនទាំងពីរ មិនបានដឹងរឿងអ្វីសោះឡើយ ហើយពួកគេថែមទាំងពីរមានទំនាក់ទំនងស្អិតរមួតជាមួយគ្នាថែមទៀតផង។

ឌី សូនីតា បង្ហោះសារបកស្រាយជូនមហាជនកុំឱ្យមានការយល់ ច្រឡំយ៉ាងដូច្នេះថា”យី….ពាក់មុខ ខ្លាទៅណាលោកព្រះហើយ មើលមិចចេញមុខខ្លានែក???? មុខគ្នាឡើងមូលដូចព្រះច័ន្ទពេញវង្ស របថតតាំងពីម៉ាក់ អាស្មាយ៍ពោះធំណាអ្នក!! មើលអ្នកបងអ្នកអូនគេផងចាស។ ឈ្លោះគ្នាពីអង្កាល លោកព្រះ មិចសាមីខ្លួនគេមិនដឹង? បងមុំឆាតមកខ្ញុំទាំងព្រឹកនែក អ្នកអូនអើយយើងឈ្លោះគ្នាពី អង្កាល?៕ ប្រភព៖sabay

Most Popular

To Top