សិល្បៈ និង កម្សាន្ត

ស្គាល់ Idol យូហើយ! ដឹងអស់កញ្ញា បូព្រឹក្ស មានប្រវិត្តចូលសិល្បៈបែបណា?

តារាចម្រៀងស្រីល្បីឈ្មោះកំពូលលេង Fashion កញ្ញា ទេព បូព្រឹក្ស កាន់តែកាក់កប់ខ្លាំងក្នុងវិស័យ សិល្បៈ ក៏ដូចជាមុខជំនួញណែនដៃផងដែរ។ និយាយដល់ចំណុចនេះ ប្រិយមិត្តប៉ុន្មាននាក់ដែលធ្លាប់ បានដឹងអំពីជីវិប្រវិត្តរបស់តារាស្រីថ្ពាល់ខួចរូបនេះ ក្នុងការឈានជើងចូលសិល្បៈជាលើកដំបូង?

អាចនិយាយបានថា បូព្រឹក្ស ជាតារាស្រីចាស់វស្សាមួយរូប ព្រោះថានាងមិនមែនទើបចូល៤ ឬ១០ឆ្នាំ នេះនោះទេ ពោលអតីតតារាចម្រៀងប្រចាំហង្ស មាស រូបនេះប្រឡូកសិល្បៈតាំងពីនៅវ័យកុមារមកម្ល៉េះ គឺជិត២០ឆ្នាំហើយ។

តោះ! ចង់ដឹងថា បូព្រឹក មានប្រវិត្តបែបណានោះមើលខាងក្រោមទាំងអស់គ្នា៖

១.កញ្ញា ទេព បូព្រឹក មានឈ្មោះដើម ស៊ីន ទេពបូព្រឹក

២.ម្ចាស់បទ”My សង្សា” រូបនេះកើតនៅថ្ងៃទី ២២ ធ្នូរ ឆ្នាំ១៩៩៣ មកពីរាជធានីភ្នំពេញ

៣.ពូកែលេងម៉ូត Fashion សម្លៀកបំពាក់ស្អាតសម ជាមួយដងខ្លួនមើលទៅ ខ្ពស់ស្រឡះបែបនេះ ការពិត បូព្រឹក មានកម្ពស់ត្រឹមតែ ១.៦០

៤.មានដុងសិល្បៈពីកំណើត នឹងមានចិត្តស្រលាញ់ក្លាហ៊ាន បូព្រឹក ចាប់ផ្ដើមអាជីពចម្រៀងតាំងពីនៅ វ័យកុមារមកម្ល៉េះ ហើយជំនាន់នោះភាគច្រើន នាងតូចលេចមុខ ក្នុងកម្មវិធីទូរទស្សន៍ កម្ពុជា

៥. នៅឆ្នាំ២០០៣ ជាឆ្នាំដំបូង ដែលតារាស្រីរូបនេះឈ្នះពានរង្វាន់ ម្ចាស់ជ័យលាភី ក្នុងកម្មវិថី ”ចង់ក្លាយជាតារា”

៦. ទេព បូព្រឹក ធ្លាប់បានចូលរួមជាមួយក្រុម TV Bank កាលពីឆ្នាំ២០០៨

៧.រហូតមកដល់ឆ្នាំ២០១២ ស្រីស្អាតរូបនេះមានឱកាស បានឈានជើងចូលទ្រនំធំខ្ពស់ គឺផលិតកម្ម ហង្ស មាស

៨.ប៉ុន្តែជាការសោកស្ដាយ កញ្ញាបានសម្រចចិត្តចេញ ពីផលិតកម្មធំនេះ ជាមួយគូស្នេហ៍លោក ជី ដេវីត ក្លាយជាតារាចម្រៀង ឯករាជ្យនៅឆ្នាំ២០១៩

៩.ប៉ុន្មានឆ្នាំចុងក្រោយនេះ បូព្រឹក ល្បីរន្ទឺខ្លាំងក្នុងការផលិត វីដេអូស្រកទឹកមាត់ ជាមួយការញុំា ម្ហូប របស់នាង ហើយនៅពីក្រោយទាំងវីដេអូ ញុំាសើចសប្បាយនេះ គឺកើតចេញពី ទុក្ខកង្វល់រឿង មិនសប្បាយ ចិត្តរបស់នាង ដែលជំរុញធ្វើឡើង ដើម្បីបន្លំទុក្ខ នេះបើតាមការបញ្ជាក់សមីខ្លួន៕ sabay

Most Popular

To Top