សិល្បៈ និង កម្សាន្ត

ស្ងាត់ៗ កែវ វាសនា នាំប្រពន្ធគ្រងឈុតអាពាហ៍ពិពាហ៍ យ៉ាងស្រស់ស្អាត និងសមគ្នាឥតខ្ចោះ

ភ្នំពេញ៖ រយៈពេលជាង ៥ឆ្នាំមកហើយ ដែលតារាចម្រៀង កែវ វាសនា បានប្រើប្រាស់ជីវិតគ្រួសារយ៉ាងសុខសាន្ត ជាមួយភរិយា និងកូនៗរបស់លោក ។ ដូច្នេះហើយទើបជីវិតប្ដីប្រពន្ធមួយគូនេះ ទទួលបានការស្ញប់ស្ញែង និងសាទរយ៉ាងខ្លាំងពីសំណាក់មិត្តភក្ដិ និងអ្នកគាំទ្រ ។

គួរឱ្យដឹងថា តារាចម្រៀង កែវ វាសនា រួមជាមួយភរិយា កំពុងជោគជ័យនៅក្នុងមុខជំនួញលើផលិតផល សម្អាង ដែលបង្កើតស្លាកយីហោ ដោយខ្លួនឯងផ្ទាល់ ។ ហើយបច្ចុប្បន្ននេះ ទស្សនិកជនដឹងយ៉ាងច្បាស់ថា ជីវភាពរបស់ពួកគេ ហក់ឡើងខ្លាំង ក្រៅពីរស់នៅក្រោមដំបូលផ្ទះវីឡា ដ៏ស្ដឹមស្កែ ក៏មានរថយន្តទំនើបៗ ជិះប្ដូរស៊េរី ឆ្លាស់គ្នា ផងដែរ ។

ទន្ទឹមនឹងជីវិតជោគជ័យនៅក្នុងមុខជំនួញនេះដែរ ក៏ឃើញថាលោក កែវ វាសនា និងភរិយា មានភាពមមាញឹកយ៉ាងខ្លាំង ប៉ុន្តែគេទាំងពីរនាក់ ក៏មិនដែលភ្លេចបំពេញក្ដីសុខ និងបង្កើតស្នាមញញឹមជូនគ្នាឡើយ តួយ៉ាងដូចជាថ្មីៗនេះតារាចម្រៀងប្រុសគ្រាប់ពេជ្រក្នុងផលិតកម្មសាន់ដេរូបនេះ បានដឹកដៃប្រពន្ធថតរូបគ្រងឈុតអាពាហ៍ពិពាហ៍ យ៉ាងស្រស់ស្អាត ក្នុងន័យរំឮកអនុស្សាវរីយ៍ ។

ជាមួយគ្នានេះដែរ ក្រោយពីលោក កែវ វាសនា បង្ហាញរូបថតគ្រងឈុតអាពាហ៍ពិពាហ៍ លើគណនីហ្វេសប៊ុកភ្លាម ក៏មានមិត្តភក្ដិ និងអ្នកគាំទ្រ ចូលទៅ Comment លើកពាក្យពោលសរសើរថាស្រស់ស្អាត និងសមគ្នា មិនដាច់ពីមាត់ឡើយ ។

សូមរំឮកផងដែរដែរថា កែវ វាសនា និងអ្នកនាង លឹម សុគន្ធារី បានសម្រេចចិត្ត ចូលរោងការជាមួយគ្នា កាលពីកំលុងខែ ឧសភា ឆ្នាំ ២០១៦ នៅស្រុក មង្គលបុរី ខេត្តបន្ទាយមានជ័យ ។ ហើយមកដល់បច្ចុប្បន្ននេះ ពួកគេទទួលបានចំណងដៃកូន ពីរនាក់ ដ៏គួរឱ្យស្រឡាញ់ គឺប្រុសម្នាក់ និងស្រីម្នាក់ ។

ពិធីរៀបអាពាហ៍ពិពាហ៍របស់ តារាចម្រៀងប្រុសជួរមុខ ក្នុងផលិតកម្មសាន់ដេរូបនេះ ហាក់មិនមានមិត្តរួមសិល្បៈចូលរួមច្រើនឡើយ ហើយក៏មិនសូវល្បី ដូចពិធីរៀបអាពាហ៍ពិពាហ៍ របស់អ្នកសិល្បៈដទៃនោះទេ ៕ ដោយ៖ ម៉ានី

Most Popular

To Top