សិល្បៈ និង កម្សាន្ត

មាស សុខសោភា នឿយណាយម៉ាស៊ីនត្រជាក់ ផ្ទះវីឡា ទៅប្រើជីវិត បែបជនបទស្រុកស្រែ

ភ្នំពេញ៖ មួយរយៈចុងក្រោយនេះ ទស្សនិកជន អ្នកគាំទ្រជាច្រើនបានចាប់អារម្មណ៍ខ្លាំង ទៅលើសកម្មភាពរបស់ តារាចម្រៀង មាស សុខសោភា ដោយនាងបានចំណាយពេលច្រើនទៅ រស់នៅឯទីជនបទស្រុកស្រែចម្កា និងប្រើជីវិតសាមញ្ញាៗ នៅទីនោះ ។

យោងតាមទំព័រហ្វេសប៊ុក ក៏ដូចជាគណនី Tik tok របស់តារាចម្រៀងស្រីជួរមុខនៅក្នុងប្រទេសរូបនេះ បានបង្ហាញឱ្យឃើញថា មួយរយៈខ្លីចុងក្រោយនេះ នាងតែងតែប្រើជីវិត និងធ្វើការងារដូចបងប្អូនប្រជាពលរដ្ឋស្រុកស្រែចម្កាយ៉ាងដូច្នេះដែរ ។ ហើយសម្រាប់អ្នកនិយមលេង tik tok តែងតែ Comment សួរថា ហេតុអ្វីមាស សុខសោភា ចូលចិត្តជីវិតបែបសមញ្ញ ជាជាងរស់នៅក្នុងវីឡា ម៉ាស៊ីនត្រជាក់?

យ៉ាងណាក៏ដោយទាក់ទងសកម្មភាពខាងលើនេះ អ្នកនាង មាស សុខសោភា ក៏ធ្លាប់បានពោលជារឿយៗ តាមរយៈសារព័ត៌មានក្នុងស្រុកជាច្រើនរួចមកហើយថា នាងចូលចិត្តប្រើជីវិតបែបស្រែចម្កា ជាងការប្រើជីវិតបែបស៊ីវិល័យ ហាយសូរ ។ ដូច្នេះហើយ ទើបនាងតែងតែចំណាយពេលវេលា រស់នៅជាមួយធម្មជាតិ និងជួយជ្រោមជ្រែងរាល់ការងារសង្គម ដែលពាក់ព័ន្ធជាមួយធម្មជាតិ បរិស្ថាន និងព្រៃឈើជាដើម ។

សូមបញ្ជាក់ថា តារាចម្រៀង មាស សុខសោភា ត្រូវបានមហាជន គ្រប់ស្រទាប់ ស្គាល់ច្បាស់ថា ជាតារាចម្រៀងស្រី ដែលតែងតែបង្ហាញស្នាមញឹមជានិច្ច និងរួសរាយរាក់ទាក់បំផុត នៅទីសាធារណៈ ។ តារាចម្រៀងស្រី ដែលកំពុងជោគជ័យខ្លាំងទៅលើមុខជំនួញជាមួយផលិតផល “សម្រស់ធម្មជាតិ” រូបនេះ ក៏បានបង្ហាញខ្លួនយ៉ាងសកម្មបំផុតជាមួយការងារសង្គម ជាពិសេសទៅលើការងារបរិស្ថាន និងព្រៃឈើ ៕

ដោយ៖ ម៉ានី

Most Popular

To Top