សិល្បៈ និង កម្សាន្ត

តាមពិតតារាចម្រៀង មាស សុខសោភា មិនត្រឹមតែលាក់បាំង ពិធីរៀបការរបស់ខ្លួន ប៉ុណ្ណោះទេ ថែមទាំងលាក់បាំងមុខ កូនប្រុស អាយុ ១១ឆ្នាំ ថែមទៀតផង

ភ្នំពេញ៖ ដូចដែលទស្សនិកជន បានដឹងស្រាប់រួចមកហើយថា កាលពីប៉ុន្មានថ្ងៃមុននេះ តារាចម្រៀងស្រីលំដាប់ជួរមុខ នៅក្នុងកម្ពុជា គឺអ្នកនាង មាស សុខសោភា បានធ្វើឱ្យអ្នកគាំទ្រ ស្រឡាំងកាំជាខ្លាំង បន្ទាប់ពីធ្លាយរូបថត រៀបការរបស់នាង ជាមួយស្វាមី ឈ្មោះលោក រ៉ាដា អ៊ឹត កាលពី ១០ជាងឆ្នាំមុន ។​

រូបថតអាពាហ៍ពិពាហ៍ លក្ខណៈគ្រួសាររបស់អ្នកនាង មាស សុខសោភា នេះដែរ ត្រូវបានទម្លាយដោយតារា​ចម្រៀង ដែលស្និតស្នាល​របស់នាង គឺលោកឆន សុវណ្ណារាជ កាលពីថ្ងៃ​ទី២៨​ ខែ​ធ្នូឆ្នាំ​២០០៩ ពោលគឺចំពេល ខួបអាពាហ៍ពិពាហ៍របស់ខ្លួន គម្រប់១២ឆ្នាំ​ របស់ម្ចាស់បទ «ម្នាក់ឯងមិនស្លាប់ទេ» នេះតែម្ដង ។ ហើយរូបថតនោះ បានធ្វើឱ្យមហាជន ក៏ដូចជាអ្នកគាំទ្រ ស្រឡាំងកាំងយ៉ាងខ្លាំង ព្រោះមិនដែលដឹងសោះពីមុនមកថា មាស សុខសោភា តាមពិតបានរៀបការ ជាមួយបុរសដែលគេឃើញតែងតែ ដើរតាមនាងគ្រប់ទីកន្លែងនោះ បានរៀបការតាំងពីឆ្នាំ ២០០៩ មកម្ល៉េះ ។​

ជាមួយគ្នា ក្រោយពីដឹងកាពិតថា មាស សុខសោភា រៀបការបានរយៈពេល ១០ឆ្នាំជាង មកហើយនេះ ក៏មានម្ចាស់គណ​នីហ្វេសប៊ុកមួយ ដែលជាអ្នកជិតដិត ជាមួយតារាចម្រៀង មាស សុខសោភា បានទម្លាយថា មាស សុខសោភា ក៏មានកូនប្រុសម្នាក់ អាយុ ១១ឆ្នាំហើយ ហើយកូនប្រុសនោះ ក៏មានរូបរាងធំ និងសង្ហារខ្លាំងផងដែរ ។​

គណនីហ្វេសប៊ុកឈ្មោះ​ Seng Sophea បានបញ្ជាក់តាមប្រអប់បញ្ចេញមតិ (Comment) ថា កូនប្រុសរបស់អ្នកនាង មាស សុខសោភា មានអាយុ ១១ឆ្នាំ និងមានកម្ពស់ រហូតដល់ ១.៧៥ ម៉ែត្រ ឯនោះ ។

សូមបញ្ជាក់ថា កន្លងមក មាស សុខសោភា ធ្លាប់បានប្រាប់អ្នកយកព័តមានក្នុងស្រុកមួយថា នាងបានរៀបការ​តាមបែប​សានា​គ្រិស្ដ កាលពីឆ្នាំ២០០៨ នៅព្រះវិហារ​មួយនៅកាណាដា ដែលកាលនោះនាងនិងស្វាមីគ្រាន់​តែ​បំពាក់ជញ្ជៀន ឱ្យគ្នាទៅវិញទៅមកប៉ុណ្ណោះ​។

ដោយឡែកសម្រាប់​ការរៀបការ ឬសេន​ព្រេន​តាមប្រពៃណីខ្មែរនោះនាងមិនដែលសារភាព ដូចការបញ្ចេញរូបភាពនាង ពីសំណាក់លោកឆន សុ​វណ្ណារាជ នៅពេលនេះទេ ៕ ដោយ៖ ម៉ានី

Most Popular

To Top